Pakistan៖ មន្ត្រីក្រសួងការបរទេសបាននិយាយថានៅក្នុងប្រទេអាកានីស្ថានកាលពីថ្ងៃសៅរ៍នេះ លោក Mullah Abdul Ghani Baradar អតីតប្រធានចលនាបះបោររបស់ពួក Taliban ត្រូវបានដោះលែងចេញពីគុកហើយ។
អ្នកនាំពាក្យម្នាក់បានអោយដឹងថា ការដោះលែងខ្លួនលោក Mullah Baradar គឺជាដំណើរការផ្សះផ្សារមួយរបស់ Afghanistan។ លោក Baradar គឺជាមេដឹកនាំម្នាក់ក្នុងចំណោមមនុស្ស ៤នាក់ផ្សេងទៀតដែលជាប់ចោទពីបទបង្ក ចលនាបះបោរពួក Talibanកាលពីឆ្នាំ១៩៩៤ នៅក្នុងប្រទេសអាកានីស្ថាន។គាត់ត្រូវបានចាប់ខ្លួននៅក្នុងទីក្រុង Karachi នៃប្រទេស Paskitan កាលពីឆ្នាំ២០១០។ ដោយ៖ តុលា