ភ្នំពេញ៖លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី ប្រចាំការរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា
ព្រឹទ្ធសភា និងអធិការកិច្ចបានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់នឹងទទួលវត្ថុបុរាណមេទព័ខ្មែរពីសម័យដើម
ជារូបសំណាក់មហាគ្រុឌហនុមានសម្តែងឫទ្ធិចំនួន២និងបល្ល័ង្ក១ដែលសរុបទម្ងន់ប្រមាណជាង១៥គីឡូក្រាម
ធ្វើអំពីលង្ហិនសុទ្ធពីប្រជាពលរដ្ឋដែលរើសបានតាមវាលស្រែនៅខាងក្រោយភូមិ ។
នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៣ ដែលលោក ប៉ាក លីន មានអាយុ៣៨ឆ្នាំ និងលោកស្រី និល ចន្ទីអាយុ
៣០ឆ្នាំ រស់នៅភូមិវត្តថ្មី ឃុំភ្នំតូច ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ដែលជាអ្នករកឃើញវត្ថុបុរាណ
ទាំងនោះបានឲ្យដឹងថា៖វត្ថុបុរាណទាំងអស់នេះរកឃើញនៅយប់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៣ នៅពេល
លោកទៅដាក់អង្គប់កណ្តុរនៅវាលស្រែពេលយប់ម៉ោង១២ត្រឡប់មកផ្ទះវិញ។
ពេលចូលសម្រាន្តគាត់យល់សប្តិឃើញថាគេឱ្យទៅយករបស់មួយដែលគេទុកឱ្យ។ លុះព្រឹកឡើងរូប
លោកក៏ដើរទៅមើលអង្គុបកណ្តុរក៏ឃើញវត្ថុបុរាណរូបហនុមានសម្តែងឫទ្ធិចំនួន២ និងបល្ល័ង្ក១បន្ទាប់
មកប្រជាពលរដ្ឋជាច្រើននាក់ដែលមានជំនឿបាននាំគ្នាយកទឹកមកស្រោចរួចសុំទឹកនោះមកធ្វើការព្យា
បាលជំងឺខ្លួន។
លោកស្រី ម៉ែន សំអន បានមានប្រសាសន៍អរគុណចំពោះលោក ប៉ាក លីន លោកស្រី និល ចន្ទីដែល
មានគំនិតយកវត្ថុបុរាណទាំងអស់នេះមកប្រគល់ជូនរាជរដ្ឋាភិបាលតាមរយៈលោកស្រី ក៏បានប្រគល់
ទៅឲ្យក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។
លោកស្រីឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏ជូនសាគុណជាអំណោយថវិការបស់ សម្តេច អគ្គមហា
សេនា បតីតេជោ ហ៊ុន សែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ចំនួន១២០០ដុល្លារ
អាម៉េរិក (មួយពាន់ពីររយៈដុល្លារអាម៉េរិក) ដើម្បីជាការលើកទឹកចិត្ដដល់គ្រួសារលោកប៉ាក លីននិង
អ្នកស្រី និល ចន្ទី ដែលគ្រួសារនេះមានគំនិតសប្បុរសធម៌ស្រឡាញ់ចូលរួមថែរក្សាការពារនូវវប្បធម៌
ជាតិនិងដើម្បីរក្សាទុកជាបេតិកភណ្ឌជាតិផងនោះ៕
ដោយ៖សស្អាត