បន្ទាយមានជ័យ៖ បុរសម្នាក់បានស្លាប់ខណៈពេលត្រឡប់ពីផ្តួលស្រូវឲ្យទ្រេត ដើម្បីងាយ ស្រួលក្នុងការច្រូត
កាត់ ។ ហេតុការណ៍បង្កឲ្យមានភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង៣និង២០នាទីល្ងាចថ្ងៃទី១៣ខែវិច្ឆិ
កា ឆ្នាំ២០១៣ នៅវាលស្រែខាងត្បូងទីរួមស្រុកថ្មពួកចម្ងាយ២គីឡូម៉ែត្រ ស្ថិតក្នុងភូមិឯកភាព ឃុំគំរូ ស្រុកថ្មពួកខេត្តបន្ទាយមានជ័យ ។ តាមប្រភពព័ត៌ពីនគរបាលស្រុកថ្មពួកបានឲ្យដឹងថា៖ បុរសដែលត្រូវរន្ទះបាញ់ស្លាប់
ឈ្មោះ វ៉ាត ធួន អាយុ៥៤ឆ្នាំ មានទីលំនៅភូមិស្វាយជ្រុំ ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយ មាន ជ័យ មានមុខរបរជា
កសិករ ។
ប្រភពដដែលបានបញ្ជាក់ថា មុនពេលកើតហេតុ បុរសចំណាស់ម្នាក់នេះបានចេញពីផ្ទះទៅផ្តួលស្រូវនៅវាល
ស្រែក្បែរកន្លែងកើតហេតុស្របពេលនោះផ្ទៃមេឃមានពណ៌ខ្មៅលាយឡំជាមួយទឹកភ្លៀងផ្គររន្ទះយ៉ាងឃើញ
សភាពដូច្នេះ បុរសរងគ្រោះបានលីប្ញស្សីសម្រាប់ផ្តួលស្រូវ ដើរលើត្រឡប់ប្រញាប់ទៅផ្ទះវិញក៏ជួបបច្ច័យអាក្រក់ក៏ត្រូវរន្ទះអប្រិយបាញ់បណ្តាលដេកដួលនៅលើភ្លឺស្រែ អ្នកឃើញហេតុការណ៍បានរត់ស្ទុះស្ទារហៅរថយន្តស
ង្គ្រោះរបស់មន្ទីរពេទ្យបង្អែកស្រុកថ្មពួកមកដឹកជួយសង្គ្រោះ ប៉ុន្តែពេលដឹកដល់មន្ទីរពេទ្យគ្រូពេទ្យបាននិយា
យថា បុរសរូបនេះបានស្លាប់បាត់បងជីវិតទៅហើយ។ បន្ទាប់មករថយន្តនោះបានដឹកសាកសពត្រឡប់ទៅជូន ក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕ ដោយ៖ អភិរក្ស