ពហុកីឡដ្ឋានតេជោមរកតគ្រោងបើក ការដ្ឋានសាងសង់នៅមុនថ្ងៃបុណ្យ ចូលឆ្នាំខ្មែរ
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញ៖ ពហុ​កីឡដ្ឋានតេជោមរកត​គ្រោងនឹងបើកការដ្ឋានសាងសង់នៅមុន​ថ្ងៃបុណ្យចូលឆ្នាំ​ខ្មែរ ឆ្នាំរោង ចត្វាស័ក
ព.ស ២៣៥៦ ដែលត្រូវនឹងខែមេសាឆ្នាំ២០១៣នេះ ក្រោមវត្តមានដ៏ខ្ពង់​ខ្ពស់​របស់សម្តេចអគ្គមហាសេនាបតីតេជោ
ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាចំណងដៃឆ្នាំថ្មី​ជូនប្រជាពលរដ្ឋកម្ពុជា។

លោក កែប ជុតិមា អភិបាល​រាជធានី​ភ្នំពេញ បានបង្ហើបឲ្យដឹងកាលពីថ្ងៃសុក្រទី១៥​ខែមីនានេះថា ពហុ​កីឡដ្ឋាន
តេជោមរកត​គ្រោងនឹងបើកការដ្ឋានសាងសង់នៅមុន​ថ្ងៃបុណ្យចូលឆ្នាំ​ខ្មែរ​នេះ ។ លោកថ្លែងដូច្នេះបន្ទាប់ពីបាន
អញ្ជើញចុះត្រួតពិនិត្យ សមិទ្ធិផល​នានាលើហេដ្ឋរចនាសម្ព័ន្ធផ្នែក​ខាងជើងរាជធានីភ្នំពេញ​ជាមួយមន្ដ្រី​ជំនាញ
ពាក់ព័ន្ធ​ក្រោម​ឱវាទ​ជាច្រើនរូប ។

ក្នុងដំណើរ​ចុះទៅពិនិត្យការងារកំពុងស្ថាបនានាព្រឹកមិញនេះ ក្រុមការងាររបស់សាលា​រាជ​ធានី​នៅភ្នំពេញ និង
ដៃគូរអភិវឌ្ឍន៍បានចុះទៅពិនិត្យការដ្ឋានស្ថាបនាប្រឡាយមេ​ស្ថានីយ​បូមទឹក​ សម្រាប់​រំដោះ​ទឹកជំនន់ចេញពី
ប៉ែកខាងជើងរាជធានី ក៏ដូចជាប្រព័ន្ធគមនាគមជា​ច្រើនកន្លែង និងបានបន្តដំណើរឆ្ពោះទៅពិនិត្យមើលទីតាំង​
ដែល​គ្រោង​នឹងសាងសង់​ពហុកីឡ​ដ្ឋាន​ជាតិ​ថ្មី​ដ៏​ធំ​ដែល​ស្ថិតនៅ​លើផ្ទៃដី​ទំហំជាង៨០ហិក​តា នៅ​ក្នុងទឹកដី
ខណ្ឌឬស្សីកែវ​ដែលជាដីរបស់​លោកឧកញ៉ា លី ​យ៉ុង​ផាត់( ខាងកើតស្ពានលីយ៉ុងផាត់)។ដែលគ្រោងនឹង​
ចំណាយ​ថវិកា​ប្រមាណជា២០០លាន​ដុល្លារ​អាមេរិក ដើម្បីទទួល​ការប្រកួត​កីឡា​ស៊ី​ហ្គែ​ម​នៅ​ឆ្នាំ២០២០ មុខនេះ ។

លោក កែប ជុតិមា បាន​មានប្រសាសន៍បន្តថា ក្រុមគណកម្មការសាងសង់ នឹងស្នើសុំមតិយោ​បល់ននិងការអនុញ្ញាតិ
ដ៏ខ្ពង់ខ្ពស់ពីប្រមុខដឹកនាំគឺសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីបើក ការដ្ឋានស្ថាបនាពហុកីឡដ្ឋានដ៏ធំនេះ
ទុកជាចំណងជូនប្រជាជនកម្ពុជា ក្នុងឱកាសបុណ្យចូល​ឆ្នាំថ្មីផងនិងជាសមិទ្ធិផលប្រវត្តិសាស្រ្តថ្មីមួយបន្ថែមទៀត
លើសមិទ្ធិផលធំៗជាច្រើនទៀត ។

​សូមរំលឹកផងដែរថា ដោយសារស្ថានភាព​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិកបច្ចុប្បន្ន​វា​មាន​សភាព​តូចចង្អៀត​មិនអាចឆ្លើយ
តបនឹងតម្រូវការនាពេលបច្ចុប្បន្ននឹងទៅអនាគតបាននោះ ទើប​រាជរដ្ឋាភិបាល​​សម្រេច​ឱ្យ​គណៈកម្មាធិការរាជធានី
ភ្នំពេញ​កសាង​ នូវ​ពហុកីឡដ្ឋាន​ថ្មី ដើម្បីឱ្យ​សមស្រប​តាម​តម្រូវការ ​នៃ​កំណើន​របស់​ប្រជាពលរដ្ឋ រួមទាំង​ការវិវត្ដ​នៃ
​វិស័យ​កីឡា​នៅ​កម្ពុជា ​ដែលមាន​ភាព​រីកចម្រើន​គួ​រឱ្យ​ចាប់អារម្មណ៍ មិនតែប៉ុណ្ណោះ​នៅ​ឆ្នាំ២០២០ខាងមុខ ប្រទេស​
កម្ពុជា​ក៏​អាច​ក្លាយជា​ម្ចាស់ផ្ទះ ​នៃការប្រកួត​កីឡា​ស៊ី​ហ្គេម​ផងដែរ ។

ពហុ​កីឡដ្ឋាន​ថ្មី​ដ៏​ធំ​នេះ ​គ្រោងនឹង​ស្ថាបនា​ឡើង​ក្នុងពេល​ដ៏​ខ្លី និង​ឱ្យបាន​រួចរាល់​នៅមុន​ឆ្នាំ២០២០ ដែល​គណៈ
កម្មាធិការ​រៀបចំ​បានគិត​ឲ្យត្រូវ​នឹង​ស្ដង់ដារ​អន្ដរជាតិ ដូចជា​នៅ​ពហុកីឡដ្ឋាន​ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ថៃ និង​ឡាវ
ជាដើម។ ដោយ​គិតតាំងពី​បរិស្ថាន បរិយាកាស ទីធ្លា ផ្លូវ និង​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​ទៀត​នៅ​ជុំវិញ​នោះ​ផងដែរ ។

ចំពោះទីតាំងអាជ្ញាធរ និង​សមាជិក​គណៈកម្មាធិការ​បាន​ឯកភាពគ្នា​បានសម្រេចយកតំបន់​អភិវឌ្ឍន៍របស់លោក
ឧកញ៉ាលី យ៉ុង​ផាត់ នៅខាងកើត​ស្ពាន​​ព្រែក​ព្នៅ​ ​ ដែលមាន​ផ្ទៃដី​ធំ​ទូលាយ​មិន​នៅ​ឆ្ងាយ​ពី​ទីក្រុង​ ​ឱ្យ​ក្រុមហ៊ុនធ្វើការ​
វិនិយោគ​ទៅលើ​ពហុកីឡដ្ឋាន​ជាតិ​ថ្មី​ដ៏​ធំ​នេះ​ឡើង ។

លោក វ៉ា​ត់ ចំរើន  ប្រធាន​សហ​ព​ន្ធ័​កីឡា​ជាតិ​អូឡាំពិក ធ្លាប់បានឲ្យដឹង​ពីលក្ខណៈ​បច្ចេកទេស​នៃ​ពហុ​កីឡដ្ឋាន​ថ្មី​នេះ
គឺ​ត្រូវបាន​ស្ថាបនា​គូរ​ប្លង់​ដោយ​កូន​ខ្មែរ​សុទ្ធិ​សាធ ហើយ​ស្ថាប​យ្យ​កម្ម​រចនា​ម៉ូត​ជា​ខ្មែរ ។ ការ​ស្ថាបនានេះទៀតសោត
គឺមាន​គ្រប់​វិស័យ មាន​ភ្លើង​គ្រប់គ្រាន់ មាន​វិស័យ​កីឡាបាល់ទាត់ កីឡាបាល់បោះ កីឡា​បាល់អោប កីឡា​បេ​តង់
អត​ពកម្ម កីហែលទឹក ដែលត្រូវធ្វើឲ្យមានលក្ខណៈ​ស្ដងដារ​ អន្ដរជាតិ នឹងអាចដាក់​មនុស្ស​ចូល​ទស្សនា​បាន​ប្រមាណ
​ជា១០ម៉ឺន​នាក់ឯណ្ណោះ ៕ ស.ស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

​​ប្រកួត​​កីឡា​ស៊ីហ្គេម​​៖ កម្ពុជា​​ទទួល​បាន​​មេដាយ​​២៣​​គ្រឿង​​ហើយ​​
កីឡាបាល់ទាត់ជាតិ • កាលពី​ : 11 កន្លងទៅ • បើកមើល : [535]

ភ្នំពេញ៖ កម្ពុជា​ទទួល​បាន​មេដាយ​២៣គ្រឿង​ហើយ ក្នុងការ​ប្រកួត​កីឡា​ស៊ី​ហ្គេម ​រហូតមក​ដល់​ព្រឹក​​ថ្ងៃ​ទី១៦ ​ធ្នូ ២០១៣។ មេដាយ​មាស​ដែល​កម្ពុជា​ទទួល​បាន​រហូត​មក​ដល់​ពេល​នេះ​ មាន​៤លើ​វិញ្ញា​សា​... អានបន្ត


ទស្សនាការផ្សាយបន្ត​ផ្ទាល់​ការ​ប្រ​កួត​កី​​ឡា​បាល់​ទា​ត់​ពី​​ចក្រ​ភពអង់គ្លេស
កីឡាបាល់ទាត់ជាតិ • កាលពី​ : 11 កន្លងទៅ • បើកមើល : [627]

មានអ្នកស្នេហាកីឡាបាល់ទាត់ច្រើនកុះករបានចូលរួមទស្សនាការផ្សាយបន្តផ្ទាល់ពីចក្រអង់ គ្លេសនូវការ ប្រកួតដ៏គួរជក់ចិត្តមួយរវាងក្លឹបបាល់ទាត់ យក្សពីររបស់ចក្រភពអង់គ្លេស កាលពីរាត្រីថ្ងៃ ទីអាទិត្យទី01 ខែធ្នូ ឆ្នាំ២០១៣ នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ។... អានបន្ត


បើក​ការ​ប្រកួត​កីឡា​សិស្ស​មធ្យម​សិក្សា​ជ្រើស​រើស​ជើង​ឯក​នៅ​ខេត្ត​កំពង់​ចាម
កីឡាបាល់ទាត់ជាតិ • កាលពី​ : 11 កន្លងទៅ • បើកមើល : [535]

ខេត្ត​កំពង់​ចាម​ ៖ ការ​ប្រកួត​កីឡា​សិស្ស​មធ្យម​សិក្សា​ជ្រើស​រើស​ជើង​ឯក​ទូទាំង​​ប្រទេស​ ប្រចាំ​ឆ្នាំ​សិក្សា​២០១២-​២០១៣​ ក្នុងនោះ​មាន​ បាល់​ទាត់​ បាល់​ទះ​ បាល់​បោះ​ និង​អត្ត​ពលកម្ម​ ត្រូវ​បាន​ប្រារព្ធ​ពិធី​បើក​កាលពីរសៀល​ថ្ងៃ​

... អានបន្ត


បី​នាក់​​ជ្រុះ​ចេញ​ពី​បញ្ជី​ជម្រើស​ជាតិ​​គឺ…
កីឡាបាល់ទាត់ជាតិ • កាលពី​ : 11 កន្លងទៅ • បើកមើល : [573]

បញ្ជី​ឈ្មោះ​ចុង​ក្រោយ​បង្អស់​នៃ​ក្រុម ជម្រើស​ជាតិ ដើម្បី​ឆ្ពោះ​ទៅ​ ហ្វីលីពីន ​នៅ​ម៉ោង​​ប្រហែល​​១០ព្រឹក​ស្អែក​នេះ

... អានបន្ត


ព័ត៌មាន​សំខាន់ៗ

គ្រូ​បង្រៀន​នៅ​ប្រទេស​ប្រេស៊ីល​តវ៉ា​តំឡើង​ប្រាក់​ខែ​

ប្រទេសប្រេស៊ីល៖នៅក្នុងទីក្រ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [353]


រាជរដ្ឋាភិបាលពង្រឹងយន្តការគ្រប់គ្រងពលករទេសន្តប្រវេសន៍ដល់ទីភ្នាក់ងារឯកជន

ភ្នំពេញ៖ តាមការបង្ហាញរបស់សង្គមស៊ីវិល និង អង្គការផ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [312]


​កម្ពុ​ជា ​​​បញ្ជូន​​កងទ័ព​​​២០២​នាក់​ ​​ចុះ​បេស​កម្ម​​​ដោះមីន​​​​នៅ​ម៉ាលី​​

ភ្នំពេញៈ កម្ពុជាបាន​​បញ្ជូន​​កងទ័ព​មួក​​ខៀវចំនួន​​...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [261]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 6 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 204 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 2112 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 753576​ នាក់