និយាយលេង ដុតមែន ត្រូវសមត្ថកិច្ច ចាប់ខ្លួន
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

ព្រះសីហនុ៖ កម្លាំងនគរបាល ស្រុកព្រៃនប់ បានធ្វើការឃាត់ខ្លួន ជនសង្ស័យពីរនាក់ ក្នុង ចំណោម ជនសង្ស័យ ចំនួន៣នាក់ មកកាន់អធិការដ្ឋាន នគរបាល ស្រុកដោយជាប់ សង្ស័យបទផ្តើម គំនិត នឹងធ្វើអោយ ខូចខាតទ្រព្យ សម្បត្តិអ្នកដ៏ទៃ ដោយចេតនា (ដុតផ្ទះ) ។

សមត្ថកិច្ច បានឃាត់ខ្លួន ជនសង្ស័យ ក្រោយកើតហេតុ ប្រមាណជាបី ម៉ោងប៉ុណ្ណោះ ក្រោយកើតហេតុ។ ហេតុការណ៍ ឃាត់ខ្លួននេះបាន កើតឡើង កាលពីថ្ងៃទី១២ ខែកុម្ភះ ឆ្នាំ២០១៣ ស្ថិតនៅ ក្នុងភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅពេលដែល ជនសង្ស័យ កំពុងស្ថិតនៅផ្ទះ របស់ខ្លួន ។

លោកអនុសេនីយ៍ឯក ណុប សំអុន អធិការរង នគរបាល ស្រុកបានអោយដឹងថា ជនសង្ស័យ ដែលត្រូវបានឃាត់ខ្លួន មានចំនួនពីរនាក់ ទី១-ឈ្មោះ ហ៊ត ចន ភេទប្រុស អាយុ ៤៥ ឆ្នាំ មុខរបរដុតធ្យូង មានទីលំនៅចំណុចឃាត់ខ្លួន ជាប់ចោទពីបទ ផ្តើមគំនិត, ទី២-ឈ្មោះ ជី លាំង ភេទប្រុស អាយុ ២៤ឆ្នាំ មានទីលំនៅ មិនពិតប្រាកដ ជាប់ចោទ ជាជនដៃដល់ដុតផ្ទះ ។ ចំណែក ម្នាក់ទៀត ឈ្មោះ ជីប ម៉ន ភេទប្រុស អាយុ២០ឆ្នាំ ត្រូវជាកូនចុង របស់ឈ្មោះ ហ៊ត ចន បានរត់គេចខ្លួន បាត់ស្រមោល បន្ទាប់ពីដុតផ្ទះ របស់គេរួច ។

លោកអនុសេនីយឯកបាន បន្តទៀត ថា ជនសង្ស័យ ទាំងពីរនាក់ ខាងលើនេះ បានធ្វើសកម្មភាព ដុតផ្ទះ១ខ្នង មានទំហំ ៦គុណ១០,៥០ ម៉ែត្រ តំបូល ប្រក់សង្កសី ជញ្ជាំងក្តារ ខាងក្នុងផ្ទះផ្ទុកស្បូវជិត ១០០០ កណ្តប ដែល មានម្ចាស់ផ្ទះឈ្មោះ អ៊ុក ស៊ីថា ភេទស្រី អាយុ២៩ឆ្នាំ មុខរបរលក់ដូរ ឆេះម៉ត់អស់គ្មានសល់ ។ ប្រភពព័ត៌មាន បានបន្តទៀតថា មុននឹងកើតមាន រឿងដុតផ្ទះនេះ កាលពីជិតមួយ ខែមុន ម្ចាស់ ផ្ទះដែលគេដុតបាន មានជំលោះជាមួយឈ្មោះ ហ៊ត ចន ដែលជាជនសង្ស័យ(ពីបទផ្តើមគំនិត) ។

លុះមកដល់ ថ្ងៃកើតហេតុ វេលាម៉ោង១២ថ្ងៃត្រង់ឈ្មោះ ហ៊ត ចន ព្រមទាំង ឈ្មោះ ជី លាំង និងកូនចុងឈ្មោះ ជីប ម៉ន នោះបាននាំគ្នាផឹក ស្រានៅផ្ទះ ហ៊ត ចន ក្រោយពីផឹកស្រា បានបន្តិចឈ្មោះ ហ៊ត ចន ក៏ផ្តើមនិយាយ ទៅកាន់កូនចុងនឹងឈ្មោះ ជី លាំងពីការ អាក់អន់ ចិត្តជាមួយ អ្នកជិតខាងនោះថា ថ្ងៃមុនអញកំពុងផឹក ស្រាប់តែកូនប្រសារ ស៊ីថា (គូរជំលោះ) ឈ្មោះចិត្ត មកគប់អញ តាមក្តៅបានតែទៅដុតផ្ទះ អោយឆេះអស់តើ។

ពេលនិយាយរួច ក៏នាំ គ្នាផឹកបន្តទៀត រហូតអស់ ស្រា ២ លីត្រ កូនចុងឈ្មោះ ជីប ម៉ន នឹងឈ្មោះ ជី លាំង បានចេញពីកន្លែងផឹកដើរ សំដៅផ្ទះម្ចាស់រងគ្រោះ ដោយម្ចាស់ផ្ទះជនរងគ្រោះនោះមានផ្ទះ២ ផ្ទះមួយលក់ដូរ ផ្ទះមួយទៀត សំរាប់ទុកស្បួវនៅក្បែរគ្នាដែរ ពេលដែលទៅដល់ជនសង្ស័យ ទាំងពីរបាននាំគ្នា ទៅទិញបង្អែមនឹងទឹក សុទ្ធរួចក៏ចេញមក។

ពេលចេញផុត បន្តិចឈ្មោះ ជីប ម៉ន បាននិយាយ បញ្ជាអោយឈ្មោះ ជី លាំង ថា ឯងទៅដុតផ្ទះ ស៊ី ថា អោយឆេះ អស់ទៅនៅពេលនោះស្រាប់ តែឈ្មោះ ជី លាំង កាន់ដែកកេះទៅដុតផ្ទះនោះ ឆេះខ្ទេច ហើយក៏ដើរបែកផ្លូវគ្នាទាំងស្រវឹង។ បន្ទាប់មក ក្រុមម្ចាស់ផ្ទះរងគ្រោះ បាននាំគ្នាដើររក ជន សង្ស័យ ក៏ជួប ឈ្មោះ ជី លាំង ហើយ ចាប់ខ្លួនប្រគល់ អោយនគរបាល ប៉ុស្តិ៍ រដ្ឋបាលតែម្តង ។

រីឯឈ្មោះ ជីប ម៉ន បានរត់គេចខ្លួនរួច ដោយឡែកឈ្មោះ ហ៊ត ចន  វិញពេលដែលផឹក ក៏នៅ ផ្ទះតែពុំបានដឹងថា កូនចុងនឹងឈ្មោះ ជី លាំង នោះចេញទៅដុត ផ្ទះដែលខ្លួននិយាយលេង នោះទេ។ទោះបីជាយ៉ាងណាក៏ដោយឈ្មោះ ហ៊ត ចន នេះត្រូវបានសមត្ថកិច្ចឃាត់ខ្លួនដូចគ្នា។

ជនសង្ស័យទាំង២ត្រូវបានកំលាំង នគរបាលនៃអធិការដ្ឋាន នគរបាល ស្រុកព្រៃនប់ ចាប់ខ្លួនបញ្ជួនមកកាន់ស្នងការដ្ឋាន នគរបាល ខេត្តព្រះសីហនុ ដើម្បីចាត់ការបញ្ជូន ទៅតុលាការ ដើម្បីវិនិច្ឆ័យ ទោសទៅតាមច្បាប់ ៕

Photo by DAP-News

ដកស្រង់ចេញពីគេហទំព័រដើមអំពិល

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1217]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1013]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1318]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1329]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1239]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ក្រុម​ Sunderland ​យកឈ្នះ​លើ​ក្រុម​ Man Utd ដោយ​លទ្ធផល​​ ២-១​ ​នៅក្នុង​វគ្គ ​Penalty

អង់គ្លេស៖ កាលពីវេលាម៉ោង ២នឹង៤៥នាទីរំលងអាធ្រាត ក្រុ...អានបន្ត

សិល្បះ និងកីឡាអន្តរជាតិ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [362]


​ជប៉ុននឹ​ង​បញ្ជូន ​អ្នកជំនាញ​ការមកជួយ​ ធ្វើកំណែ​ទម្រង់ការ ​បោះឆ្នោត​នៅកម្ពុជា ​ក្នុងពេល​ឆាប់ៗ​​

ភ្នំពេញ៖ តំណាងអង្គទូតជប៉ុន ប្រចាំកម្ពុជា បានបញ្ជាក...អានបន្ត

នយោបាយ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [399]


ជនពិការនៅតែ​ជូបឧបសគ្គក្នុង​ការចូលរួមសកម្មភាព​ក្នុងសង្គម​

ភ្នំពេញ៖ ជនពិការកម្ពុជានៅតែជួបឧបសគ្គក្នុងការចូលរួម...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [473]


កូរ៉េនៅតែបន្ដពង្រីក​ទំនាក់ទំនង​និងកិច្ចសហ​ប្រតិបតិ្ដការ​ជាមួយគណបក្ស​ហ្វ៊ុនស៊ិនប៉ិច​

​ភ្នំពេញ ៖ ដោយមានប្រវត្តជាមិត្តដ៏ជិតស្និត និងមានកិ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [442]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 394 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 862 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 197 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 963762​ នាក់