ស្ថានការណ៍​​អាស៊ាន​​ចិន​​ជុំ​​វិ​​ញ​​បញ្ហា​​នៅ​​សមុទ្រ​​ចិន​​ខាង​​ត្បូង​​ចាប់​​ផ្តើម​​ធូរ​​ស្រាល​​ហើយ​​
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

ភ្នំពេញ:​ ស្ថានការណ៍អាស៊ានចិនទាក់ទងជម្លោះនៅសមុទ្រចិនខាងត្បូងជាមួយប្រទេសអាស៊ានដទៃទៀត​ដែល​​​មានព្រំដែនទឹកជាប់សមុទ្រចិន បានវិលមករកភាពធូរស្រាលវិ​ញហើយ បន្ទាប់ពីមាន​ជំនួបកំពូល​រវាង​ឧត្តម​​មន្ត្រីអាស៊ានចិននៅទីក្រុងដារូសាឡឹម ប្រ​ទេសប្រ៊ុយណេ។​​​​​   បញ្ហាជម្លោះសមុទ្រចិនខាងត្បូងជា​មួយ​បណ្តា​ប្រទេសសមាជិកអាស៊ាន ដូចជា វៀតណាម ហ្វីលីពីន និងប្រទេសដទៃទៀតបានក្លាយ​ជាប្រធានក្តៅ​គគុក​ក្នុង​កិច្ចប្រជុំកំពូលរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៤៥ ក្នុងទីក្រុងភ្នំពេញ។ក្នុងសន្និសីទតំបន់ស្តីពី អាស៊ាននិង​ស​មុ​ទ្រ​​ចិន​ខាងត្បូង កាលនៅព្រឹកថ្ងៃទី១៩ខែកញ្ញា លោក កៅ គឹមហួន រដ្ឋលេ​ខាធិការ​ក្រសួង​ការ​បរទេស​បាន​ប្រាប់​អ្នក​សារព័ត៌មានថា​ បញ្ហាជម្លោះនៅសមុទ្រចិនខាងត្បូ​ងបានធូរស្រា​លហើយ ដោយ​មាន​ក្រម​ប្រតិបត្តិ​(COC)​​បានបង្ហាញនូវទិសដៅបីដែលគ្រប់ភាគីចង់ជម្រុញអោយដើរទៅមុខ ទី១. ការកសាងជំនឿ និង​ទំនុក​ចិត្ត​ក្នុង​ចំណោមគ្រប់ភាគីទាំងអស់ ទី២. ការបង្កាធ្វើយ៉ាងណាកុំអោយមានជម្លោះនិងវិវាទ និងទី៣. គឺការ​​ដោះ​ស្រាយ​​​​​​​ការប៉ះទង្គិចគ្នា។

លោក កៅ គឹមហួន បានបញ្ជាក់ថា «ទាក់ទងសភាពការណ៍នៅសមុទ្រចិនខាងត្បូងយើ​ង​មា​នការធូរ​ស្រាល​ហើយ ការចរចា ការពិគ្រោះយោបល់គ្នារវាងប្រទេសចិនបានដំណើរការហើយលើកដំបូង ជាផ្លូវ​ការ សង្ឃឹម​​​ថាការពិគ្រោះយោបល់នឹងបន្តទៀតទៅមុខដោ​យ​សារ ​ឧត្តមមន្ត្រីឥឡូវគាត់មានការ​ទទួល​ខុស​ត្រូវ​ចំពោះ​ការងារនឹង​ ហើយរដ្ឋមន្ត្រីអាស៊ានចិនបានសម្រេចអោយគាត់ធ្វើការងារនឹង»។

កាលពីឆ្នាំ២០១២ ជម្លោះនៅសមុទ្រចិនខាងត្បូងរវាងហ្វីលីពីន វៀតណាម និងចិនគឺដើមហេតុដែលមិនអាច​អោយរដ្ឋមន្ត្រីការបរទេសអាស៊ានចេញសេចក្តីថ្លែងការណ៍បាន។ក្នុងសន្និសីទនៃកិច្ច​ប្រជុំរដ្ឋមន្ត្រី​ការបរទេស​អាស៊ានលើកទី៤៥ លោក ហោ ណាំហុង​ រដ្ឋមន្ត្រីក្រសួងការបរទេសបានមានប្រសាសន៍​ថា លោក​សោក​ស្តាយ ការ​ដែល​អាស៊ាន​មិន​អាច​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​បាន ហើយ​ដែល​ប្រទេស​ខ្លះ​របស់​អាស៊ាន​នោះ បាន​សម្រេចចិត្ត​យក​អាស៊ាន​ធ្វើ​ជា​ចំណាប់​ខ្មាំង​នៃ​ជម្លោះ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង ដែល​លោក ហោ ណាំហុង​ វាយ​តម្លៃ​ថា គឺ​ជា​ជម្លោះ​ទ្វេភាគី​សុទ្ធសាធ។ ជា​ជម្លោះ​ដែល​មិន​ពាក់ព័ន្ធ​នឹង​កម្ពុជា ហើយ​ដែល​គេ​មិន​ត្រូវ​យក​អាស៊ាន​ធ្វើ​ជា​តុលាការ​កាត់ក្តី​ថា ដែនដី​នេះ ឬ​ដែនដី​នោះ ជា​របស់​អ្នកណា​នោះឡើយ។​

គួរបញ្ជាក់ថា សមុទ្រចិនខាងត្បូងជាដែនទឹកដែលសំបូរដោយធនធានធម្មជាតិ និងជាដែនទឹក​សម្រាប់​នាវា​ធំៗ​ឆ្លង​កាត់ក្នុងការដឹកទំនិញផងដែរ។ដែនទឹកនេះក៏ជាទីតាំងយុទ្ធ​សាស្ត្ររវាងប្រទេសក្នុងតំបន់ក្នុងការ​ទប់ទ​ល់​ជា​មួយ​​ចិនទៀតផង៕

ដោយៈ រតនា 

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ព័ត៌មាន​សំខាន់ៗ

ពលរដ្ឋកម្ពុជា១១​នាក់ បានស្លាប់​ដោយសារជំងឺ​ផ្ដាសាយបក្សី រ​យៈពេល១០​ខែឆ្នាំ២០១៣​

ភ្នំពេញ៖ យ៉ាងហោណាស់​ប្រជាពលរដ្ឋ​កម្ពុជាចំនួន​១១នាក...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [361]


លោក ញ៉ឹក ប៊ុនឆៃ រំពឹងថា អាសនៈចំនួន១​របស់​លោក​នៅ​ខេត្ត​បន្ទាយមានជ័យ​នៅរក្សាបាន

ភ្នំពេញ៖ បើ​​ទោះជា​មានសម្ពាធ​ដ៏​ធំ​ព...អានបន្ត

នយោបាយ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [328]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 337 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 754 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 197 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 963654​ នាក់