​គណៈ​មេធាវី​មាន​មេធាវី​ស្ម័គ្រ​ចិត្ត​ចំ​នួន​៤៨​រូប​សម្រាប់​ផ្តល់​សេវា​ការពារក្តី​ជូនជន​ក្រីក្រ​ដោយ​ឥត​គិតថ្លៃ​
ពេលវេលាចេញផ្សាយ៖​ (កាលពី 13 កន្លងទៅ )  

ភ្នំពេញ៖ប្រធាន:គណៈមេធាវីបានបង្ហើបអោយដឹងថា គណៈមេធាវីមានមេធាវីស្ម័គ្រចិត្តចំ​នួ​ន៤៨រូប សម្រាប់ផ្តល់​សេវាការពារ​ក្តី ជូនជនក្រីក្រដោយឥតគិតកម្រៃ នៅទូទាំងប្រទេសកម្ពុជា។ថ្លែងក្នុងសន្និសីទថ្នាក់ជាតិស្តីពី ជំនួយផ្នែកច្បាប់នៅ​ថ្ងៃទី២៩ខែ​វិច្ឆិកានេះ ប្រធា​នគណៈមេធាវីអាណត្តិទី៩​ លោក ប៊ុន ហុន បានមានប្រសាសន៍ថា គណៈមេធាវីបានផ្តល់ ជូនមេធាវីទាំងអស់​នោះ​​ត្រឹមតែសោហ៊ុយធ្វើដំណើរ ហូបចុក ស្នាក់នៅ និងសោហ៊ុ​យថតចម្លងសំណុំរឿងដ៏តិចតួចបំផុត។

ចំណែកឯសកម្មភាពពិគ្រោះយោបល់ផ្នែកច្បាប់ដោយឥតគិតកម្រៃវិញ គណៈមេធាវីបាន​ប្រើប្រាស់ទីតាំងអគាររបស់​គណៈ​មេធាវីដែល​មាន​អាសយដ្ឋាន​អគារលេខ១០-១១EoE 1E2ផ្លូវលេខ១៨០ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញដើ​ម្បីធ្វើជាកន្លែងពិគ្រោះយោបល់។សម្រាប់ឆ្នាំ២០១៣ គិតត្រឹមដំណាច់ខែតុលានេះ គណៈមេធាវីទទួលបានសំណុំរឿងចំ​នួន ៧៩៨ សំណុំរឿង ដែលមានកូនក្តីសរុបចំនួន ១១៦២នាក់ ហើយក្នុងនោះ៨៨នាក់ជាអតិថិជន។លោកប្រធានគណៈមេធាវី បានបន្ថែមថា សិទ្ធិទទួលបាន យុត្តិធម៌គឺជា វិស័យអាទិភាពមួយ ដែលត្រូវបានយកចិត្តទុកដាក់ ពីសំណាក់រាជរដ្ឋាភិបាល អង្គការសង្គមស៊ីវិល ថ្នាក់ជាតិ និងអន្តរជាតិ ព្រមទាំងពីម្ចាស់ជំនួយនានា។

សម្រាប់បច្ចុប្បន្ននេះគណៈមេធាវីមិនមែនជាស្ថាប័នតែមួយគត់ដែលផ្តល់សេវាជំនួយផ្នែកច្បាប់នេះឡើយ។តំណាង OHCHR ប្រចាំកម្ពុជា លោកស្រី វ៉ាន់ហ៊ី លី បានមានប្រសាសន៍ថា តាមទស្សនៈវិស័យសិទ្ធិមនុស្ស ជំនួយផ្នែកច្បាប់ ជនក្រីក្រគឺ​ជាសិទ្ធិ​មនុស្ស ​ជាមូលដ្ឋានមួយ និងវាជាធាតុផ្សំមួយ យ៉ាងសំខាន់នៃប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌត្រឹមត្រូវ និងមានប្រសិទ្ធិភាព ដោយ​ឈរ​​​លើមូលដ្ឋាន នីតិរដ្ឋ។

គួរបញ្ជាក់ថា នេះជាលើកទី១ ហើយដែលមន្ត្រីរាជរដ្ឋាភិបាល ជាពិសេសក្រសួងយុត្តិធម៌ គណៈមេធាវីនៃព្រះរាជាណាចក្រ​កម្ពុជា ប្រធានតុលាការ ព្រះរាជអាជ្ញា មេធាវីការពារក្តីជនក្រីក្រ អង្គការផ្តល់ជំនួយផ្នែកច្បាប់ និងម្ចាស់ជំនួយ មកចូលរួម​ជា​មួយគ្នា ពិភាក្សាពីយុទ្ធសាស្ត្រដែលអាចធ្វើអោយកាន់តែប្រសើរ ដល់សេវាកម្មជំនួយផ្នែកច្បាប់ ដល់ជនក្រីក្រ និងជនដែល​ងាយរងគ្រោះបំផុត រួមមានកុមារ និងស្ត្រីនៅកម្ពុជា៕ ដោយ ៖ រតនា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ព័ត៌មាន​សំខាន់ៗ

លោក កឹម ​សុខា ​ជួបពិភាក្សា​ជាមួយ​មន្រ្ដីIRI ​អំពីផែន​ការលើក​កម្ពស់លទ្ធិ​ប្រជាធិប​តេយ្យនៅកម្ពុជា​

ភ្នំពេញ៖ អនុប្រធានគណបក្សសង្រ្គោះជាតិលោក កឹម សុខា ក...អានបន្ត

នយោបាយ • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [472]


គ្រោះថ្នាក់ចរាចរណ៍រយៈ​៩ខែឆ្នាំ២០១៣ ​មានចំនួន៦.៧៦៧​នាក់ភាគច្រើនជាយុវជន​ដែលមានអាយុពី​១៥ទៅ២៩ឆ្នាំ​

កំពង់ឆ្នាំង៖ ​គ្រោះថ្នាក់ចរាចរណ៍គឺ​ជាបញ្ហាសុខភាពសា...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [429]


កីឡាករ​ Wawrinka​ យក​ឈ្នះ​លើកីឡាករ​ Rafael Nadal​ នៅក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​

អូស្រ្តាលី៖ កាលពីថ្ងៃអាទិត្យម្សិលមិញ កីឡាករ Wawrin...អានបន្ត

សិល្បះ និងកីឡាអន្តរជាតិ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [410]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 421 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 726 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 542 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1230825​ នាក់