ខ្លាចមិនទាន់ពេលធ្វើការ ជិះម៉ូតូលឿនពេកជ្រុលទៅស្រ្តីដើរឆ្លងផ្លូវស្លាប់ភា្លមៗ
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

      ភ្នំពេញ៖ ស្រ្តី​ជា​អ្នក​អនាម័យ​រោង​ចក្រ​កាត់​​ដេរ​ម្នាក់ ដើរ​ឆ្លង​ផ្លូវ​ចូល​ធ្វើ​ការ ត្រូវ​ម៉ូតូ​មួយ​គ្រឿង ជិះ​លឿន​ពេក ប្រញាប់​​ទៅ​ធ្វើ​ការ បាន​ទៅ​បុក បណ្តាល​ឲ្យ​បោក​ក្បាល​ស្លាប់​​នៅ​កន្លែង​កើត​ហេតុ កាល​ពី​វេលា​ម៉ោង​៦ និង​១៥​នាទី​ព្រឹក ថ្ងៃ​ទី​២៤ កុម្ភៈ ផ្លូវ​ជាតិ​លេខ​២  ក្រុម​២១ ភូមិ​ព្រែក​តាឡុង​២ សង្កាត់​ចាក់​​អង្រែ​​លើ ខណ្ឌ​មាន​ជ័យ ។

      ប្រភព័ត៌មានពីអ្នកបើកម៉ូតូបង្កមានឈ្មោះ គុណ វ៉ាន ភេទប្រុស អាយុ២៣ឆ្នាំជាកម្មករលក់ ទំនិញ​នៅផ្សារ​អូឡាំ​​ពិក ស្នាក់នៅជាមួយថៅកែនៅសង្កាត់អូឡាំពិក ខណ្ឌ​ចំការមន មានស្រុកកំណើតនៅ ភូមិ​ពោធិ​រៀងខាងជើង ឃុំ​ពោធិរៀង ស្រុកកំពង់លាវ ខេត្តព្រៃវែង មានឲ្យដឹងថា មុនពេលកើត​ហេតុ​ខ្លួន​ជិះម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅ ស៊េរី​២០០៦ ឡើងស៊េរី២០១៣ ពាក់ស្លាកលេខ ភ្នំពេញ 1N 9668 ក្នុងគោលបំណងទៅមើលការប្រគុំតន្រ្តី នៅទីក្រុងតា​​​ខ្មៅ កាលពីយប់មិញ យប់ជ្រៅពេក បានជិះ​ទៅ​ដេកផ្ទះបងប្អូន នៅតាខ្មៅ ចាំព្រឹកឡើងទើបត្រឡប់មកធ្វើការវិញ ។

      លុះពេលព្រឹកឡើង ជិះម៉ូតូតែម្នាក់ឯង ដឹកកង់ម៉ូតូចំនួន២ នៅខាងមុខ ក្នុងល្បឿនលឿន ទិស​ដៅ​ពី​ត្បូងទៅជើង បានជិះវ៉ារថយន្តកូរ៉ូឡាមួយគ្រឿង ដែលបានបន្ថយល្បឿន ឲ្យអ្នកថ្មើរជើងទៅមុខ ស្រាប់​តែម៉ូតូជិះវ៉ា ទៅបុកពេញ​ទំហឹង បណ្តាលឲ្យប៉ើងឡើងទៅលើ​ធ្លាក់បោកក្បាលស្លាប់ ភ្លាមៗតែម្តង ។

      ស្រ្តីរងគ្រោះដែលស្លាប់មានឈ្មោះ ឃឹម សុខា អាយុ៤៥ឆ្នាំ ជាអ្នកអនាម័យក្នុងរោងចក្រផាក ស្រ៊ុន ជាស្រ្តីមេ​ម៉ាយ មានទីលំនៅភូមិសៀមរាប ឃុំសៀមរាប ស្រុកក​ណ្តាល​ស្ទឹង ខេត្តកណ្តាល ។ ក្រោយ​ពេល​កើតហេតុ សព​ត្រូវ​ក្មួយស្រីឈ្មោះ ស សុធារ័ត្ន អាយុ៤១ឆ្នាំ ជាគ្រូបង្រៀននៅ​វិទ្យា​ល័យ​ព្រែក​ស្លែង ដឹកយកទៅធ្វើ​បុណ្យ​នៅស្រុក​កំណើត ។ ចំណែកអ្នកបើកម៉ូតូ ត្រូវសមត្ថកិច្ចឃាត់ខ្លួន យក​ទៅការិយាល័យនគរបាលចរាចរណ៍ក្រុង រង់ចាំធ្វើការ​ដោះស្រាយតាមផ្លូវច្បាប់ ៕

ដោយៈ ភីនរ៉ា

 

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1217]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1013]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1318]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1329]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1239]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ពួក ​​​Boko​ Haram ​វាយ​​ប្រហារ​​មក​លើមូល​ដ្ឋាន​​កង​ទ័ព​​នៅក្នុង​ទីក្រុង​ ​Maiduguri​

ប្រទេសនីសស៊េរីយ៉ា៖ យោងតាមមន្រ្តីប៉ូលីសបានអោយដឹងថា ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [329]


សេដាកគ្រោងបង្កើន​សមត្ថភាពផលិត​បន្លែសរីរាង្គឱ្យ​បានទ្វេដងសម្រាប់ឆ្នាំ២០១៤​

ភ្នំពេញ៖ មជ្ឈមណ្ឌលសិក្សា ​និងអភិវឌ្ឍន៍កសិកម្មកម្ពុ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [301]


​កម្ពុជា​កំពុង​រៀប​ចំគោលនយោបាយ​ជាតិទប់​ស្កាត់​និង​គ្រឿងស្រវឹង​

ភ្នំពេញ៖ មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​និង​ស្ថាបន័ជាដ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [396]


កូរ៉េ​​ខាងជើង​ប៉ះទង្គិច​ជាមួយ​កូរ៉េខាងត្បូងនៅ​តាម​ព្រំប្រទល់ស​មុទ្រភា​គ​ខាងលិច​

ប្រទេសកូរ៉េ៖ កាលពីពេលថ្មីៗនេះ ប្រទេសកូរ៉េខាងជើងហើយ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [719]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 373 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 2116 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 197 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 965016​ នាក់