ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី ១៣ មករា ២០១៤ នេះ សម្តេចតោជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី កម្ពុជា និងលោកង្វៀន តាន់យ៉ុង នាយករដ្ឋមន្រ្តីនៃសាធារណៈសង្គមនិយមវៀតណាម បានអញ្ចើញចូលរួមសម្ពោធបើកឱ្យប្រើប្រាស់នូវមន្ទីរពេទ្យជោរៃភ្នំពេញ ដែលជាមន្ទីរពេទ្យឯកជនទើបត្រូវបានសាងសង់រួចរាល់អស់ទឹកប្រាក់៤២ លានដុល្លានៅជាតិលេខ១ ក្នុងទឹកដីភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌមានជ័យ។ មន្ទីរពេទ្យជោរៃជាមន្ទីរពេទ្យដ៏ល្បីឈ្មោះមួយនៅប្រទេសវៀតណាម ហើយមន្ទីរពេទ្យនេះក៏បានមកវិនិយោគបើកសាខាថ្មីមួយទៀតនៅក្នុងប្រទេសកម្ពុជារាជធានីភ្នំពេញ។
មន្ទីរពេទ្យជោរីភ្នំពេញ ដែលបានបើកដំណើរការនៅពេលនេះមានចំនួន៤០ឯកទេស ក្នុងនោះគឺមានជំនាញខាងរំលាយអាហារ, ត្រចៀក, បំពង់ក, លលាដ៏ក្បាល, ថ្លើម, បេះដូង, វះកាត់ ពុះច្រៀក,បេះដូង, តសសៃខួរក្បាល ,វះកាត់តឆ្អឹង,បាញ់ក្រួសក្នុងប្រមាត់,ការវះកាត់កែសម្ផស្សយ៉ាង ជំនាញទៀតផង។
ក្រៅពីគ្រូពេទ្យជំនាញរបស់វៀតណាម,កម្ពុជាក៏មានវេជ្ជបណ្ឌិតចំនួន៥០ នាក់បានទៅសិក្សាជំនាញច្បាស់លាស់នៅប្រទេសវៀតណាម និងមានគិលានុបដ្ឋាកយិការចំនួន៨០នាក់បានសិក្សាបន្ថែមលើមុខជំនាញ ដាក់ថ្នាំសណ្តំ,ផ្នែកពិសោធន៍,វិទ្យុសាស្ត្រ,ឆ្មប,ឱសថសាស្ត្រ ,ម៉ាស៊ីនអេកូថតឆ្លុះលើមុខជំនាញជាង៣០និងគិលានុបដ្ឋាកយិការទូទៅ។ មន្ទីរពេទ្យនេះអាចល្អជាងមន្ទីរពេទ្យជោរី នៅវៀតណាមព្រោះឧបករណ៍ និងលក្ខណៈបច្ចេកទេសត្រូវបាននាំចូលពីក្រៅប្រទេសទាំងអស់ដែលមានស៊េរី ខ្ពស់តាមកំរិតស្តង់ដារឆ្នាំ២០១៣។
ថ្លែងក្នុងពិធីសម្ពោធមន្ទីរពេទ្យឯកជននេះដែរ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើក ឡើងថា ដោយសង្កេតឃើញ ប្រជាពលរដ្ឋកម្ពុជា តែងតែស្វែងរកការព្យាបាលនៅក្រៅប្រទេស ជាពិសេសប្រទេសវៀតណាម កឺមន្ទីរពេទ្យជោរៃ ដោយរាប់ទាំងសម្តេចផងដែរ ដូច្នេះទើបសម្តេចបានស្នើសុំឱ្យមានការវិនិយោគមន្ទីរ ពេទ្យដ៏ទំនើបបែបនេះមួយនៅកម្ពុជា ក្នុងគោលបំណងដើម្បីកាត់បន្ថយគ្រោះថ្នាក់ដោយសារផ្លូវវែងឆ្ងយទៅកាន់ប្រទេសវៀតណាម។
ដោយសារហេតុនេះហើយ ទើបសម្តេចនិងលោក នាយករដ្ឋមន្ត្រី វៀតណាម ពិនិត្យ កសាងមន្ទីរពេទ្យនេះឡើងនៅលើទីតាំងសមស្របមួយដើម្បីឆ្លើយតបទៅនឆឹង សេចក្តីត្រូវការរបស់អ្នកជំងឺ អាចទទួលអ្នកជំងឺមកពីគ្រប់ទីកន្លែង ដោយរាប់ទាំងជនបរទេសដែលរស់នៅស្រុកខ្មែរនិងអ្នកទេសចរនណ៍ផងដែរ។
សម្តេចក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរទាំងអស់ដែលតែងតែនិយមគាំទ្រស្វែងរកសេវាព្យាបាលនៅប្រទេសវៀតណាមនោះ។ ឥឡូវមិនចាំបាច់ចំណាយច្រើនស្វែងរកការព្យាបាលនៅប្រទេស វៀតណាមទេ។មន្ទីរពេទ្យជោរៃរបស់វៀតណាមបានមកវិនិយោគសាខារបស់ខ្លួនមួយនៅក្នុងរាជធានីភ្នំពេញយើងហើយ តាមរយៈកិច្ច សហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងកម្ពុជា និងវៀតណាម។
ជាមួយគ្នានោះ សម្តេចបានថ្លែងអំណរគុណដល់ការគាំទ្រទាំងឡាយរបស់វៀតណាម ក្នុងកិច្ចសហប្រតិបត្តិការដែលនាំមកនូវការវិនិយោគពាណិជ្ជកម្ម ដ៏សន្ធឹកសន្ធាប់ ក្នុងនោះសម្តេចបញ្ចាក់ថា ក្នុងឆ្នាំ២០១៣កន្លងមក បានឈានឡើងដល់៣៥០០លាសនដុល្លារអាមេរិក ហើយសង្ឃឹមថា នឹងឈានឡើងដល់ ៥០០០លានដុល្លារនៅឆ្នាំ២០១៥ខាងមុខ។គួរបញ្ជាក់ដែរថា មន្ទីរពេទ្យជោរៃ ហូជីមិញ គឺជាមន្ទីរពេទ្យដ៏ធំ និងល្បីឈ្មោះ មួយនៅប្រទេស វៀតណាម មានទាំងគុណភាព សេវា និងបទពិសោធន៍ជំនាញជាច្រើនឆ្នាំ ក្នុងការព្យាបាលជំងឺធ្ងន់ ស្រាលជាពិសេសជំងឺប្រភេទធ្ងន់ដែលមន្ទីរពេទ្យផ្សេងមិនអាចទទួលព្យាលបាលមន្ទីរពេទ្យជោរៃទទួលព្យាលបាលបានផងដែរ។
មន្ទីរពេទ្យនេះ មានអគារធំៗចំនួន៣ បើកបំរើសេវាពិនិត្យជំងឺ និងផ្តល់ប្រឹក្សាតាមផ្នែកជំនាញជូនអ្នកជំងឺដោយសមរម្យ។ បច្ចុប្បន្ន មន្ទីរពេទ្យមានបន្ទប់សម្រាករៀបចំទៅតាមបទដ្ឋានចំនួន១០៦ បន្ទប់ មានគ្រែប្រមាណ២០០គ្រែ និងបុគ្គលិកមានសមត្ថភាព ទាំងក្នុងស្រុក និងក្រៅស្រុកប្រមាណ២០០នាក់កំពុងបំរើការងារប្រកបដោយសុជីវធម៌ និងវិជ្ជាជីវៈ រួមមានវេជ្ជបណ្ឌិត គិលានុបដ្ឋាកយិកា និងបុគ្គលិកគ្រប់គ្រងរដ្ឋបាល។
មន្ទីរពេទ្យជោរៃភ្នំពេញ មានបំពាក់ទៅដោយឧបកណ៍ និងបរិក្ខាវេជ្ជសាស្ត្រទំនើបប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយតាមបទដ្ឋានអន្តរាជាតិនាំចូលមកពីប្រទេសអ៊ីតាលីជប៉ុន,អាលឺម៉ង់ព្រមទាំង មានផ្នែកសង្គ្រោះបន្ទាន់បម្រើជួន២៤ម៉ោងលើ២៤ម៉ោង៕ ដោយ ៖ ភីនរ៉ា