​​​ក្រសួង​អប់រំ​ បើក​វគ្គ​បង្រៀន​លើមុខ​វិជ្ជា​បុរេ​សំណេរ​សម្រាប់​​មត្តេយ្យ​សិក្សា​រដ្ឋ​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញ៖ ក្រសួងអប់រំយុវជន និងកីឡា បានបើកវគ្គបំប៉ន ស្តីពីវិធីសាស្រ្តបង្រៀន និងរៀប​លើមុខ​វិជ្ជា​​បុរេសំណេរ សម្រាប់​កុមារ​អាយុ៥ឆ្នាំ ផ្នែកមត្តេយ្យសិក្សារដ្ឋ នៅ ក្នុងមធ្យមសិក្សា​គរុកោសល្យ មត្តេយ្យមជ្ឈិម។លោកស្រី គឹម សេដ្ឋានី រដ្ឋលេខា​ធិការ​ក្រសួងអប់រំ បានមានប្រសាសន៍ថា ដើម្បីអភិវឌ្ឍន៍ធនធាន​មនុស្ស ដែលមានសមត្ថភាពពេញលេញ គឺផ្តើមចេញពីកុមារតូច និងការអប់រំកុមារតូច គឺជាផ្នែកមួយ​ដ៏សំខាន់ក្នុងការ ផ្តល់នូវសមត្ថភាពមូលដ្ឋានគ្រឹះដ៏រឹងមាំ មុននឹងចូលរៀននៅ​សាលា​បឋម​សិក្សា ព្រម​ទាំងកាត់បន្ថយការរៀនមិនត្រួតថ្នាក់ និងមិនបោះបង់ការសិក្សានៅគ្រប់ភូមិសិក្សា ។

លោកស្រី បន្តថា ដើម្បីឆ្លើយតប ទៅនឹងចំណុចសំខាន់ៗខាងលើ ក្រសួងអប់រំ យុវជន និងកីឡា បាន​ខិតខំរៀបចំកែមុខវិជ្ជា នីមួយៗ និងសម្ភារឧបទេសដោយផ្អែកតាមមូលដ្ឋាន ជាក់ស្តែង ហើយ​ក្នុងមុខវិជ្ជាទាំងនោះ តម្រូវឲ្យយក ចិត្តទុកដាក់ លើវិធី​សាស្រ្តបង្រៀន និងរៀន ដែលជាផ្នែកមួយ ជួយ​ឲ្យ​កុមារទទួលបានចំណេះដឹងពេញលេញ ។

លោកស្រីរដ្ឋលេខាធិការបានបន្ថែមថា ក្រសួងអប់រំ យុវជន និងកីឡា រៀបចំវគ្គបំប៉នលើវិធីសាស្រ្ត​បង្រៀន​មុខវិជ្ជា បុរេសំណេរ សម្រាប់កុមារអាយុ ៥ឆ្នាំ ដែលជាមុខវិជ្ជាមួយ ក្នុងការអភិវឌ្ឍន៍ផ្នែកភាសា និងមានលក្ខណៈ គោលវិធីសិស្សមជ្ឈមណ្ឌល ដើម្បី​ឲ្យ​​កុមារតូចមានបំណិន លើផ្នែកទាំង៦ រួមមាន​បំណិន ស្តាប់ សង្កេត ធ្វើចលនា ពេលលំហ ភាសា និងទម្លាប់ឲ្យពួកគេរៀន​សហការគ្នា ទៅតាម​ក្រុម​តូច ឬធំ ឲ្យស្របតាមចតុ ស្តម្ភ គឺចំណេះដឹង ចំណេះធ្វើ បំណិន និងចេះរួមរស់នៅជាមួយគ្នាផងដែរ។

លោកស្រី គឹម សេដ្ឋានី បញ្ជាក់ថា ដើម្បីឲ្យវគ្គបំប៉ននាពេលនេះ ប្រព្រឹត្តទៅដោយជោគជ័យ សមាជិក សមាជិកា​ទាំង​អស់​ត្រូវ​យក​ចិត្តទុក ដាក់ស្តាប់ទទួលយកនូវចំណេះដឹង និងបទ ពិសោធន៍ថ្មី​បន្ថែម​ទៀត លើវិធីសាស្រ្ត បង្រៀនមុខវិជ្ជាបុរេសំណេរ ដើម្បីយកទៅផ្សព្វផ្សាយបន្តដល់គ្រូ មត្តេយ្យ​សិក្សា​នៅតាមសាលារៀនរៀងៗខ្លួន នឹងត្រូវបញ្ចេញគំនិតយោបល់ ឲ្យបាន​ផុល​ផុស​ទាក់ទងនឹង បទពិសោធន៍ ដែលបានអនុវត្តជាក់ស្តែង ដើម្បីផ្តល់ឲ្យគ្នាទៅវិញទៅមក ជាពិសេសត្រូវកំណត់​ឲ្យ​បាននូវ សកម្មភាពសំខាន់ៗក្នុងមេរៀនបុរេសំណេរ ដែលជាតម្រូវការចាំបាច់ របស់គ្រូ​សម្រាប់​បម្រើឲ្យ​ការងារ បង្រៀន និងរៀន​កាន់តែ​ល្អប្រសើរថែមទៀត៕ ដោយៈ ភីន រ៉ា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1217]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1013]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1318]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1329]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1239]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

​ជម្ងឺគ្រុនចាញ់​ បានថយចុះ​៣០នាក់​ក្នុងឆ្នាំ​ ២០១៣ ​បើប្រៀប​ធៀប​ពី​ឆ្នាំ​ទៅមិញ​

ភ្នំពេញ៖ អ្នក​ស្លាប់​ដោយ​ជម្ងឺ​គ្រុន​ចាញ់​ក្នុង​រយ...អានបន្ត

សុខភាព-អនាម័យ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [368]


ប្រជាជន​ហៃទីប្រារព្ធ​ពីធីបុណ្យខួ​ប​ដល់​អ្នកស្លាប់ដោ​យការ​រញ្ជួយ​ដី​

ប្រទេសហៃទី៖ កាលពីថ្ងៃម្សិលមិញ ប្រជាជនហៃទីរាប់ពាន់ប...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [361]


កម្ពុជាសល់​អង្ករជាង៣​លានតោន​សម្រាប់នាំ​ចេញឆ្នាំ​២០១៣-២០១៤​

ភ្នំពេញៈ សម្រាប់​ ឆ្នាំ២០១៣-២០១៤តុល្យភាព​ស្បៀ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [374]


លោកទៀបាញ់៖ កងទ័ពកម្ពុជាមានវិជ្ជាជីវៈ ចំណេះដឹង និងចំណេះធ្វើយ៉ាងពិតប្រាកដ

ភ្នំពេញៈ  លោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [336]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 334 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 748 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 197 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 963648​ នាក់