ម៉ិចស៊ិចកូ ៖ ប៉ូលីសនៅក្នុងទីក្រុងម៉ិចស៊ីកូបានប៉ះទង្គិចជាមួយអ្នកតវ៉ាក្នុងប្រតិបត្តិការបោសសំអាតនៅតំបន់Zocalo Square ដែលជាកន្លែងគ្រូបង្រៀនរស់នៅ។ប៉ូលីសកុប្បកម្មមានទាំងយន្តហោះនិង ឧទ្ធម្ភាគចក្របានរារាំងគ្រូបង្រៀនជាច្រើននាក់ដោយថាពួកគេបានឆ្លងហួសពីកន្លែងបានកំណត់។អ្នកបាតុកម្មជាច្រើន បានឆ្លើយតបនឹងការបោកគ្រាប់បែករបស់ប៉ូលីសហើយលោកគ្រូទាំងអស់បានទាមទារអោយមានកំណែរផ្លាស់ប្តូរ ខាងវិស័យអប់រំដែលអនុម័តឡើងដោយប្រធានាធិបតី Enrique Pena Nieto។អាជ្ញាធរបាននិយាយថាពួកគេចង់បោសសំអាត តំបន់ Zocalo Square ដើម្បីប្រារព្ធពីធីថ្ងៃទទួលឯករាជ្យនាពេលខាងមុខនេះភាគច្រើននៃអ្នកតវ៉ា ចាកចេញដោយសន្តិភាពពីកន្លែងនោះ ប៉ុន្តែប៉ូលីសប្រើឡានបាញ់ទឹក និងឧស្ម័នបញ្ចេញទឹកភ្នែកទៅលើអ្នកតវ៉ាដែលមិនបានព្រមចេញពីតំបន់Square និងនៅក្បែរផ្លូវនោះ។
ការធ្វើវិសោធនកម្មត្រូវបានណែនាំដោយរាជរដ្ឋាភិបាល អោយមានការធ្វើតេស្តសមត្ថភាពគ្រូបង្រៀន ហើអ្នករិះគន់ បានចោទប្រកាន់ សហជីពគ្រូបង្រៀនម៉ិចស៊ីកូពីថាមានអំពើពុករលួយនិងមានភាពតឹងរឹងលើការបែងចែកការងារ។កាលពីសប្តាហ៍មុន សមាជិក សមាជិការាប់ពាន់នាក់បានតវ៉ាខាងក្រៅព្រឹទ្ធសភាក្នុងគោលបំណងបង្អាក់ការអនុម័តនៃវិក័យប័ត្រដែលបានយមព្រមដោយអនុប្រធានអង្គជំនុំជម្រះសាលាដំបូងប៉ុន្តែ រដ្ឋាភិបាលបានប្រកែកសហជីពគ្រាន់តែចង់ត្រួតពិនិត្យពីសមត្ថភាពរបស់គ្រូ ព្រោះថាតាមបានឃើញគ្រូភាគច្រើនមានការបណ្តុះបណ្តាលទាប។