យុទ្ធនាការផ្សព្វផ្សាយអំពីជំងឺផ្តា សាយបក្សីដល់ប្រជាពលរដ្ឋ
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

ភ្នំពេញ៖មន្ទីរសុខាភិបាលរាជធានីភ្នំពេញនិងសាខាកាកបាទក្រហមរាជធានីភ្នំពេញក្រោមការចង្អុល​បង្ហាញ
ពីសាលារាជធានីភ្នំពេញនៅព្រឹកថ្ងៃទី២៩ ខែមីនា​ នេះ​បានបើកយុទ្ធនាការ​ចុះផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ
និងម្ចាស់កសិដ្ឋានចិញ្ចឹមមាន់ទាក្នុងសង្កាត់និរោធខណ្ឌមានជ័យឲ្យយល់ដឹងនឹងរួមគ្នាទប់ស្កាត់ជំងឺផ្តាសាយ
បក្សីដែលបានយាយីអាយុជីវិតប្រជាពលរដ្ឋកម្ពុជាកន្លងមក​។

ក្នុងយុទ្ធនាការកាលពីព្រឹកមិញនោះ លោកស្រី ឡោក ហេង សមាជិកអចិន្រ្តៃយ៍គណកម្មការ​សាខា​កាក​បាទ​ក្រហមរាជធានីភ្នំពេញនិងជាអ្នកតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជាបានលើកឡើងថាផ្តាសាយបក្សីជា
ជំងឺមួយដែលមានសភាពឆ្លងពីសត្វមាន់ទាមកមនុស្សបានយ៉ាងលឿនប្រសិនបើប្រជាជនមិនមានការយល់
ដឹងអំពីវាទេនោះ។     ដូច្នេះហើយបានជារាជរដ្ឋាភិបាលនិងក្រសួងសុខា​ភិបាលបានយកចិត្តទុកដាក់ខ្លាំង
ណាស់និងបាតចាត់ឲ្យភ្នាក់ងារសុខាភិបាលគ្រប់ជាន់ថ្នាក់ចុះអប់រំណែនាំពន្យល់ដល់ប្រជាពលរដ្ឋឲ្យលោក
យល់អុះពីជំងឺនេះនិងបានបង្ហាញអមពីវិធានសម្រាប់ទប់ស្កាត់និងបង្ការការឆ្លងការរីករាលដាលជំងឺនេះនៅ
ក្នុងមូលដ្នានដែលគាត់រស់នៅ។

លោកបានបន្តថាថ្ងៃនេះយើងបានសហការជាមួយមន្ទីរសុខាភិបាលរាជធានីភ្នំពេញចុះយុទ្ធនាការផ្សព្វផ្សាយ
ដល់ប្រជាពលរដ្ឋនៅក្នុងសង្កាត់និរោធខណ្ឌមានជ័យពិសេសម្ចាស់កសិដ្ឋានចិញ្ចឹមមាន់ឲ្យចេះថែរក្សាបរិស្ថាន
អនាម័យនៅក្នុងកសិដ្ឋាននិងលំនៅឋានរបស់ខ្លួនឲ្យបានស្អាតជានិច្ចចៀស​វាងការឆ្លងជំងឺនេះម៉្យាងត្រូវយល់
ដឹងអំពីស្ថានភាពជំងឺបើសង្ស័យថាមាន់ទារបស់ខ្លួនឈឺឬងាប់​ត្រូវប្រញាប់ផ្តល់ដំណឹងដល់ភ្នាក់ងារសុខាភិបាល
ដែលនៅជិតផ្ទះនិងអាជ្ញាធរមូលដ្ឋានជាបន្ទាន់ដើម្បីគេចុះមកជួយអន្តរាគមន៍ទប់ស្កាត់ការរីករាលដាល់ឬការឆ្លង
បន្តទៅកន្លែងផ្សេងទៀត។

លោកសុខសុគន្ធប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញបានថ្លែងក្នុងយុទ្ធនាការនោះថាប្រទេសកម្ពុជាជា
ប្រទេសដែលងាយឆ្លងជំងឺផ្តាសាយបក្សីនេះណាស់ពីព្រោះយើងបានចិញ្ចឹមមាន់ទាគ្រប់ទីកន្លែងមានទាំង
លក្ខណៈគ្រួសារនិងកសិដ្ឋានតូចធំជាច្រើន។    ម៉្យាងប្រជាពលរដ្ឋយើង​មិនសូវយល់ដឹងអំពីបញ្ហាជំងឺផ្តាសាយ
បក្សីនេះទៀត ។    អញ្ចឹងហើយបានជាក្រសួងសុខាភិបាលបានយកចិត្តទុកដាក់និងដាក់ចេញនូវយុទ្ធសាស្រ្ត
សំខាន់ជាច្រើនដល់មន្រ្តីភ្នាក់ងារសុខាភិបាលនិងបានចាត់កម្លាំងប្រចាំការគ្រប់មណ្ឌលសុខភាពសម្រាប់ជួយ
អន្តរាគមន៍សង្គ្រោះពេលមានជំងឺនេះនៅកន្លែងណាមួយ។ជាងនេះទៅទៀតក្រសួងក៏ដូចជាមន្ទីរជំនាញបានចុះ
ផ្សព្វផ្សាយអំពីឥទ្ធិពលនៃជំងឺនេះឲ្យប្រជាជនលោកយល់បង្ហាញពីរបៀបទប់ស្កាត់និងការពារកុំឲ្យឆ្លងទៀតផង​។

លោកប្រធានមន្ទីរបានអំពាវនាវដល់ប្រជាពលរដ្ឋពេលមានមាន់ទាឈឺឬងាប់​មិនត្រូវយកមកធ្វើម្ហូម​ទទួលទាន
នោះទេត្រូវយកទៅកប់ឬដុតចោលឲ្យឆ្ងាយពីផ្ទះសម្បែងកុំប៉ះឬកាន់ពេលមានមាន់ឈឺឬងាប់។    ចំពោះចំណី
អាហារទៀត​សោតត្រូវចំអិនឲ្យបានឆ្អិនល្អមុននឹងបរិភោគ។មួយវិញទៀតពេលមានមាន់ឈឺឬងាប់ត្រូវប្រញាប់
ទៅរាយការណ៍ជូនភ្នាក់ងារសុខាភិបាលឬអាជ្ញាធរដែលនៅក្បែរផ្ទះ​សម្បែងរបស់លោកអ្នក។

លោកសុខ​សុន្ធក៏បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋានពេលដឹងឬលឺអំពីព័ត៌មាននេះត្រូវប្រញាប់ចុះទៅពិនិត្យ
ស្ថានភាពជាក់ស្តែងនឹងរាយការជាបន្ទាន់ដល់ភ្នាក់ងារសុខាភិបាលឬស្ថាប័នជំនាញក្នុងមូលដ្ឋានរបស់ខ្លួន
ដើម្បីគេចុះមកជួយអន្តរាគមន៍ឲ្យបានទាន់ពេលវេលាចៀសវាងការឆ្លងរីករាលដាលទៅកន្លែងផ្សេងទៀត។

គួរបញ្ជាក់ថាជំងឺផ្តាសាយបក្សីបានចូលមកដល់ប្រទេសកម្ពុជាយើងក្នុងឆ្នាំ២០០៥ហើយបានកើត​ឡើងចំពោះ
ប្រជាពលរដ្ឋកម្ពុជាចំនួន៩លើកនិងបានសំលាប់មនុស្សចំនួន៨នាក់មានតែកុមារម្នាក់គតដែលរួចផុតជីវិតពី
ការឆ្លងជំងឺនេះ។            ដូច្នេះវិធីដែលល្អបំផុតត្រូវតែយល់ដឹងអំពីជំងឺនេះឲ្យបានច្បាស់គ្រប់ៗគ្នាមុននឹងយក
មាន់ទាមកពិសារត្រូវចំអិនឲ្យបានល្អចៀសវាងយកមាន់ឈឺឬងាប់មកបរិភោគកុំប៉ះឬកាន់ត្រូវលាងដៃនឹង
សាប៊ូពេលបានស្អាតពេលប៉ះឬកាន់ដោយចៃដន្យ៕

 

 

ដោយ៖ ស.ស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ព័ត៌មាន​សំខាន់ៗ

​សាសារាជ​ធានីភ្នំពេញថា​ ខ្លួននឹង​ពិន័យ​រថយន្ត​​ដឹក​ទំ​និញ​​ធំ​ៗ​​ចូល​​ក្រុង​ពេល​ថ្ងៃ​

ភ្នំពេញ៖​ សាលា​រាជធានី​ភ្នំពេញ ​បាន​ដាក់​បទបញ្ជា​ដ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [395]


បុព្វជិត​សញ្ជាតិ​បារាំង​ម្នាក់​ត្រូវ​បាន​គេ​ចាប់​ជំរឹត​នៅក្នុង​ប្រទស​កាម៉ារូន​

ប្រទេសកាម៉ារូន៖ មន្រ្តីក្រសួងការបរទេសបារាំងមួយរូបប...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [474]


​ការប្រណាំង​ទូកមិត្ត​ភាពកម្ពុជា​-ឡាវ ​នៅខេត្តព្រះវិហារ​

ព្រះវិហារ​៖​ ​ទិវារ​វប្បធម៌​រួមគ្នា​រវាង​ខេត្តព្រះ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [466]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 497 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 2028 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 2173 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1134715​ នាក់