WWF អំពាវនាវឱ្យ​ផ្អាកការសាងសង់​ទំនប់អគ្គិសនី​ ដន ដាហុង ព្រោះប៉ះ​ពាល់ដល់ជីវិត​សត្វផ្សោតទន្លេ ​និង បាត់បង់ប្រាក់​ចំណូលពលរដ្ឋខេត្ត​ចំនួន២នៅកម្ពុជា​
ពេលវេលាចេញផ្សាយ៖​ (កាលពី 10 កន្លងទៅ )  

    ភ្នំពេញៈ ការសម្រេចចិត្តរបស់រដ្ឋាភិបាលឡាវលើគ្រោងសាងសង់ទំនប់អគ្គិសនី ដន ដាហុង ដែល​មាន​ទីតាំងនៅ​ភាគខាងត្បូងប្រទេសឡាវនោះ កំពុងតែមានផល​ប៉ះ​ពាល់​ដល់​ជីវិ​ត​សត្វ​ផ្សោត​ទន្លេ​ដែល​ជា​​ប្រភេទសត្វមួយ​ជិតផុត​ពូជ​បំផុតនៅតាមដងទន្លេមេគ្គង ហើយ​មិនត្រឹមតែប៉ុណ្ណោះវាធ្វើឱ្យបាត់បង់​ប្រភព​ប្រាក់ចំណូល​ប្រចាំថ្ងៃរបស់ប្រជា​ពល​​រដ្ឋកម្ពុជាក្នុងខេត្តចំនួនពីរដែលមានរួមខេត្តក្រចេះ និងខេត្ត​ស្ទឹង​​​ត្រែង។ នេះបើតាមការអះអាងរបស់លោក ឈិត សំអាត នាយកអង្គការ WWF កម្ពុជា ថ្លែងក្នុង សនិ្នសទីសារព័ត៌មានមួយស្តីពី«ផលប៉ះពាល់ទំនប់វារីអគ្គីសនី ដន សាហុង ចំពោះសត្វផ្សោតទន្លេមេ​គ្គងនាព្រឹកថ្ងៃទី ២០ កុម្ភៈ​ នៅសណ្ឋាគារ សាន់វ៉េ។

      លោកបានបន្តថា ការសាងសង់ទំនប់វារីអគ្គីសនី ហន សាហុង នេះដែរ គ្រោះថ្នាក់ចំបង​ជាង​គេ​នោះ គឺសត្វ​ផ្សោត​ទន្លេតាមរយៈការបំបែកថ្មក្នុង​ទន្លេ​ដោយ​ប្រើប្រាស់រំសេវផ្ទុះបង្កើតឱ្យ​មានរលក​សំឡេង​​រំខានខ្លាំង, ការជីកខ្នង និងចរាចរណ៍ទូកនៅ​ទីតាំង​សាង​​សង់​ដែលត្រូវបានគេរំពឹងថា​ នឹងរួម​ចំណែកធ្វើឱ្យចំនួនសត្វ​ផ្សោតបាត់បង់ពី​ប្រទេស​​​កម្ពុជា និង​ឡាវ​។ ទំហំនៃការប៉ះពាល់ចំពោះចំនួនសត្វ​​ផ្សោតសរុបនឹងរីកកាន់តែឡើង តាមរយៈ​ការខូច​ខាត​ប្រព័ន្ធ​​​​អេកូ​ឡូ​ស៊ី, ការធ្លាក់ចុះនៃធនធានជលផល ក៏ដូចជាហេតុប៉ះ​ពាល់​ផ្សេងៗ​ទៀត​បូក​ផ្សំ​បញ្ចូល​គ្នា​ ជាពិសេស​ទំន​​ប់​វារីអគ្គីសនីនេះ បានធ្វើឱ្យ​មាន​ការ​បាត់​បង់ប្រភពប្រាក់ចំណូល ប្រចាំថ្ងៃ​របស់ប្រជាសហគមន៍​មូលដ្ឋានទៀត​ផង។

      ជាមួយគ្នានោះ លោកបានអំពាវនាវយ៉ាងទទូចឲ្យរដ្ឋាភិបាលឡាវ និង ដៃគូពាក់ព័ទ្ធ ផ្អាកការ​សាង​សង់ទំនប់វារី​អគ្គិសនី ដន សាហុង ដើម្បីផ្តល់ឪកាស សម្រាប់ធ្វើសេចក្តីសម្រេចចិត្ត ដោយមានការ​ព្រម​ព្រៀង​គ្នា ហើយដោយ​ឈរ​​​លើមូលដ្ឋាន វិទ្យាសាស្រ្ត និង ការពិគ្រោះយោបល់ និង ប្រទេស​ដែល​រង​ផលប៉ះពាល់ ពីការសាងសង់នេះ ដើម្បី​​ជៀសវាង កុំឲ្យខាតបង់​ប្រយោជន៍​ទំាង​សងខាង។

      ទីប្រឹក្សាបច្ចេកទេសនៃអង្គការ WWF កម្ពុជា និងជាអ្នកនិពន្ធរបាយការណ៍សង្ខេប លោក Gerry Ryan បានមាន​ប្រសាសន៍ថា វានៅមិនទាន់យឺតពេលនៅឡើយទេ សម្រាប់ការផ្អាកគម្រោងសាងសង់ ទំនប់វាវីអគ្គីសនី ដង សាហុង នេះ ហើយងាកមកពិចារណាលើជម្រើសដ៏ទៃផ្សេងទៀតជំនួសវិញ។ ការបញ្ឈប់ការសាងសង់ទំនប់​វាវី​អគ្គិសនី​ខាងលើ នឹងមិនធ្វើឱ្យមានការខូចខាតដល់ការអភិវឌ្ឍន៍ ឬលទ្ធផលក្នុងាការផលិតអគ្គីសនីរបស់ប្រទេស​ឡាវ​ឡើយ ក៏ប៉ុន្តែការសាងសង់នេះ ប្រាកដជានឹងធ្វើឱ្យ សត្វផ្សោតរបស់ប្រទេសទាំងពីរផុតពូជទាំងស្រុង និង​គំរាម​គំហែងធ្ងន់ធ្ងរដល់ធនធានជលផលដ៏ចាំ​បាច់សម្រាប់ប្រជាជន។

      លោក Gerry Ryan បានសង្កត់ធ្ងរថា សត្វផ្សោតទន្លេមេគ្គងមានសារៈសំខាន់ណាស់ផ្នែកវប្បធម៌ សម្រាប់ប្រជា​សហគមន៍មូលដ្ឋាន ហើយថែមទាំងជួយផ្តល់សក្ខានុពលផ្នែកសេដ្ឋកិច្ចចំពោះជីវភាពរស់ នៅ ព្រោះថា វិស័យ​ទេសចរណ៍​​មើលសត្វផ្សោត គឺជាកត្តាដ៏ចម្បងមួយក្នុងការរួមចំណែកធ្វើឱ្យជីវភាព ប្រជាជនមានការរីកចម្រើន តាម​រយៈ​ការផ្តល់ជាឱកាសការងារច្រើនប្រភេទដែលផ្តល់ជាប្រាក់ចំណូល ដើម្បីជួយផ្គង់ផ្គត់ជីវភាពគ្រួសារ។

      ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក ព​យ វណ្ណា ជាពលរដ្ឋ​មកពី​ស្រុក​ដា​ឡាត់ ខេត្ត​ស្ទឹងត្រែង សម្តែងនូវ​ក្តីព្រួយបារម្ភ​របស់​​ខ្លួនយ៉ាងខ្លាំង​ថា ប្រជាជន​ដែល​រស់នៅ​តាម​ដង​ទន្លេមេគង្គ ប្រកប​របរ​ចិញ្ចឹមជីវិត​ពឹងផ្នែកអាស្រ័យលើសត្វ​ផ្សោត​​នេះ​បាន​ទាក់​ទាញ​ភ្ញៀវទេសចរ ​ចូល​​ទស្សនា​យ៉ាងច្រើន​។ ប្រសិនបើ​សត្វ​ផ្សោត​ត្រូវ​បាត់បង់ នោះ​ជីវ​ភាព​របស់​​ពួក​គាត់​​ក៏​ត្រូវ​ប៉ះពាល់​ទៅ​តាម​នោះដែរ​។​ ​លោក​ក៏បាន​អំពាវ​នាវ​​ឲ្យ​រដ្ឋាភិបាល ក៏ដូចជា​ស្ថាប័ន​ដែល​ពាក់​ព័ន្ធ​យកចិត្តទុកដាក់​ធ្វើយ៉ាងណា​បញ្ឈប់​រាល់​សកម្មភាព​ដែល​ធ្វើឲ្យ​ប៉ះពាល់​ដល់​ជីវិត​របស់​សត្វ​ផ្សោត​។​

      សូមបញ្ជាក់ថា នាពេលបច្នុប្បន្ននេះ សត្វផ្សោតទន្លេមេគ្គងដែលជាប្រភេទ​សត្វទទួល​រង​នូវ​ការ​គំរាម​កំហែង​ជិត​ផុត​ពូជបំផុតរស់នៅក្នុងទីជម្រកចម្ងាយ​១៩០​គីឡូ​ម៉ែត្រ​ចាប់ពីតំបន់កាពីក្នុង​ទឹកដី​ខេត្ត​ក្រចេះ ភាគឥសាន​នៃប្រទេស​កម្ពុជា រហូតដល់ល្បាក់​ខោន​ប៉ែក​ខាងត្បូងប្រទេសឡាវ។ វាបង្ហាញ​ពីការ​ធ្លាក់​ចុះ​​ចំនួនសត្វផ្សោតប្រមាណ៨៦%​បើប្រៀប​ធៀប​​នឹងចំនួន​សត្វផ្សោត​ដែល​ធ្លាប់​មាន​ពី​មុន​៕                  

ដោយ៖ ភីនរ៉ា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1087]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [889]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1181]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1180]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1099]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

​សុខ ​ស្រីនាង ​អាណិកជន​ខ្មែរ​នៅ​អាមេរិក​តាមចែចូវ​

ភ្នំពេញ ៖ បន្ទាប់ពីជួបរឿងបរាជ័យក្នុងជីវិតស្នេហា អ្...អានបន្ត

អំពីតារាកម្ពុជា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [897]


កងជីវពល​​ប្រឆាំង​ធ្វើ​ការ​បាញ់បោះ​ជាមួយ​នឹង​កង​សន្តិសុខ​របស់​រដ្ឋាភិបាល​លីប៊ី​

ប្រទេសលីប៊ី៖ កាលពីយប់ម្សិលមិញនៅក្នុងស្រុក Suq al J...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [339]


នគរបាលស្រុកកោះធំ បញ្ជូនខ្លួនយុវជនម្នាក់ ពីបទរួមភេទជាមួយអនិតិជនទៅសាលាដំបូងខេត្ត

កណ្តាល៖ យុវជនម្នាក់ត្រូវបានសមត្ថកិច្ច នគរបាល ស្រុក...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [330]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 198 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 2177 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 865854​ នាក់