ប្រទេសប្រេស៊ីល៖ នៅក្នុងរយះពេលថ្មីៗនេះតុលាការប្រទេសប្រស៊ីលបានសម្រេចដាក់ទោសបុរសគ្មានផ្ទះ
សំបែងម្នាក់អោយជាប់គុកចំនួន ៥ឆ្នាំដោយជាប់ចោទពីបទបង្ក អំពើហឹង្សារលើក្រុមប៉ូលីស។ មន្រ្តីប៉ូលីសបាន អោយដឹងថា បុរសម្នាក់នោះឈ្មោះ Rafael Braga Viera អាយុ ២៦ឆ្នាំគឺត្រួវបានចាប់ខ្លួនតាំងតែពីថ្ងៃទី ២២ ខែមិថុ
នាមកម្លេះនៅក្នុងហ្វូងបាតុករជាង ៣០០០០០នាក់ ក្បែរហាងចាស់មួយកន្លែងក្នុងទីក្រុង Rio de Janeiro។ តុលាការបានអោយដឹងថា បុរសគ្មានផ្ទះសំបែងម្នាក់នោះគឺធ្លាប់ជាប់គុក ម្តងរួចទៅហើយដោយបានជាប់ចោទ
ពីបទចោរកម្ម ដូច្នេះតុលាការគឺមិនអាចដោះលែងបុរសម្នាក់នោះក្នុងពេលនេះបានទេ។
តុលាការបានអោយដឹងទៀតថា នៅខណះពេលដូចគ្នានោះដែរមន្រ្តីប៉ូលីសគឺបានចាប់ខ្លួនមនុស្ស ៤នាក់ផ្សេ
ងទៀតក៏ប៉ុន្តែតុលាការគឺមិនទាន់បានសម្រេចថា ជនទាំងអស់នោះត្រួវមានទោសឬក៏ត្រួវដោះលែងនោះទេ។ មន្រ្តីប៉ូលីសបានអោយដឹងថា បញ្ហាអំពើហឹង្សាទាំងអស់នេះគឺបានកើតឡើងតាំងតែពីចុងខែឧសភាមកម្លេះនៅ
ក្នុងគោលបំណងទាមទារអោយរដ្ឋាភិបាលជួយឧបត្ថម្ភបន្ថែមទៀតលើវិស័យអប់រំ វិស័យដឹកជញ្ជូន និង វិស័យ សុខាភិបាលជាដើម។ ដោយ៖ តុលា