ពួកឧទាមនៅក្នុងអាកានីស្ថានមានទិសដៅទៅលើស្ថានកុងស៊ុលសហរដ្ឋអាមេរិក
ប៉ូលីសអាកានីស្ថានពីរនាក់ និងសន្តិសុខពីនាក់ត្រូវបានគេសំលាប់ ក្នុងការវាយប្រហារកាលពីព្រឹកមិញនេះព្រមទាំងអ្នកវាយប្រហារ៧នាក់ទៀត ហើយ ស្ថានកុងស៊ុលរបស់សហរដ្ឋអាមេរិកបាននិយាយថាបុគ្គលិករបស់ខ្លួនគឺមានសុវត្ថិភាព។ ពួកTalibanបាននិយាយថា ពួកគេនៅតែបន្តអនុវត្តន៍ ដែលនឹងចាប់ផ្តើមការបន្ទុះយ៉ាងធំនៅឯបរិវេណច្រកទ្វារ និងបង្កការបាញ់បោះនៅក្បែរអាគារកុងស៊ុល ហើយបន្តទៀតថាការវាយប្រហារនៅតែបន្តថ្វីបើមានគម្រោងដកទ័ពបរទេសនៅក្នុងឆ្នាំ២០១៤ក៏ដោយ។ប្រជាជនស៊ីវិល១៧នាក់ រួមទាំងស្រ្តីនិងកូនក្មេងគឺបានទទួលរងរបួសនៅក្នុងការវាយប្រហារនៃទីក្រុង Herat។ទីក្រុងHeratគឺជាប់នឹងព្រំប្រទល់អ៊ីរ៉ង់ដែលមានផ្លូវពានិជ្ជកម្មសំខាន់មួយភាគខាងត្បូងនៃអាកានីស្ថានហើយនៅក្នុងឆ្នាំថ្មីៗនេះវាទទួលបានសន្តិភាពខ្លាំងណាស់។ស្ថានកុងស៊ុលរបស់សហរដ្ឋអាមេរិកនៅក្នុងទីក្រុងHeratត្រូវបានបើកបួនឆ្នាំមកហើយដែលពីអតីតជាសណ្ឋាគារផ្កាយប្រាំ។
លោកdavid Loyn ដែលជាអ្នកសារពត៌មានរបស់BBCនៅក្នុងទីក្រុងកាប៊ុលបាននិយាយពីការវាយប្រហារនេះថា ការប្រារព្ធអនុស្សាវរីយ៍ថ្ងៃទី១១ខែកញ្ញាគឺជាការតវ៉ាមួយរបស់ពួកបះបោរដើម្បីរំខានដល់អាកានីស្ថាន រយះពេល១២ឆ្នាំបន្ទាប់ពីកងកំលាំងដែលដឹកនាំដោយអាមេរិកបានផ្តួលរំលំពួកTaliban។អំពើហឹង្សារបានរីករាលដាលគ្រប់ទីកន្លែង ការបន្ទុះគ្រាប់បែកក្នុងឡាន ក្បែរការិយាល័យរដ្ឋាភិបាល ក្នុងខេត្តភាគអាគ្នេយ៍នៃទីក្រុងPaktikaដែលបណ្តាលអោយជនជាតិអាកានីស្ថាន និងបុគ្គលិកជាច្រើនទទួលរងរបួស។