អង្គការកសិកម្មនិងអាហាររបស់សហប្រជា ជាតិប្រកាសថា តម្លៃអាហារនៅលើពិភពលោកនឹងឡើងថ្លៃ៤០%នៅពេលខាងមុខ
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

អង្គការ​កសិកម្ម និង​អាហារ​របស់​អង្គការសហប្រជាជាតិ​បានចេញ​ផ្សាយនូវ​សេចក្តីរាយការណ៍​មួយរបស់ខ្លួន
កាលពី​ម្សិលមិញ​ថាតម្លៃ​អាហារ​នៅ​ទូទាំង​ពិភព​លោ​ក​នឹងត្រូវ​ឡើងថ្លៃ​ដល់​ទៅ៤០%​ក្នុង​រយៈពេល​មួយ​ទស
វត្សរ៍​ទៀត(១០ឆ្នាំទៀត)។

តាម​របាយការណ៍​ដដែលបានបង្ហាញថា បញ្ហា​តម្លៃ​អាហារ​នៅ​ទូទាំង​ពិភព​លោ​ក​​ឡើងថ្លៃ​ដល់​ទៅ៤០%​នេះ
គឺ​ដោយសារតែ​ផ្នែក​ផលិតកម្ម​កសិកម្ម​មាន​តម្លៃ​កើនឡើងហើយនៅតាមបណ្តាប្រទេសមួយចំនួន​មិនសូវ​
សម្បូរ​ដី​ធ្វើ​កសិកម្ម ។ បញ្ហានេះហើយបានជាទាមទារ​ឲ្យ​មាន​បច្ចេកវិទ្យាថ្មីៗលើវិស័យកសិកម្មនិង​ទំនាក់
ទំនង​ក្នុង​វិស័យ​ពាណិជ្ជកម្ម​ពិភពលោក​ឲ្យបានរឹងមាំ​ជាង​មុនដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​កង្វះ​អាហារ​នេះ។

អង្គការ​កសិកម្ម និង​អាហារ​របស់​អង្គការសហប្រជាជាតិ​បាន​ជំរុញ​ឲ្យ​ពិភពលោក​ត្រូវតែ​បង្កើន​ផលិតកម្ម
ខណៈដែល​ពិភពលោក​នឹង​ប្រឈមជាមួយ​ស្ថានភាព​បែបនេះ។ ពិសេស ជម្រុញដោយយកចិត្តទុកដាក់
ដល់បណ្តាប្រទេសដែលផ្តោតលើវិស័យកសិកម្ម ដើម្បីផលិត អាហារបំពេញតម្រូវការទីផ្សារពិភពលោក ។

សូមបញ្ជាក់ថា កម្ពុជាក៏ជាប្រទេសមួយ ដែលមានប្រជាពលរដ្ឋប្រមាណជាង៨០ភាគរយ ជាកសិករ និង
ជាអ្នកផលិតអាហារដ៏សំខាន់មួយនៅលើទីផ្សារផងដែរ ។ ប៉ុន្តែប្រទេសមួយនេះនៅមានបញ្ហាប្រឈមជា
ច្រើនដែលទាមទារឲ្យមានការជួយជ្រុំជ្រែងពីបណ្តាអង្គការ ឬ បណ្តាប្រទេសជឿនលឿនដែលមានធន
ធានមនុស្សគ្រប់គ្រាន់    មានបច្ចេកទេសទំនើបៗ   ជួយបណ្តុះបណ្តាលធនធានលើផ្នែកកសិកម្មនេះ ដើម្បីឆ្លើយតបទៅនឹងកង្វះអាហារ ឬ ក៏ជួយទប់ស្កាត់តម្លៃអាហារនៅលើពិភពលោកបានមួយផផ្នែក។  

ប្រទេសកម្ពុជាមានផ្ទៃដីកសិកម្មជាច្រើនហិកតា   ដែលនៅមិនទាន់បានប្រើប្រាស់ឲ្យអស់លទ្ធភាព ដោយ
សារកត្តាធនធានមនុស្ស បច្ចេកទេស ពូជ និងការប្រើប្រាស់ជី ។ ដូច្នេះកម្ពុជាពិតជាត្រូវការដៃគូរបរទេស
ដែលមានសមត្ថភាពអាចផលិតកម្មកសិកម្មដើម្បីនាំចេញទៅលក់នៅទីផ្សារអន្តរជាតិ  និង  បានជួយរួម
ចំណែកកាត់បន្ថយនូវការឡើងថ្លៃខ្ពស់នៃអាហារ ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​ទៀតនោះ​៕

ដោយ៖ សុវណ្ណរ័ត្ន

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ក្រសួងមហាផ្ទៃ ឯកភាពឲ្យសម្តេចនរោត្តម រណឫទ្ធិ បង្កើតបក្សថ្មី
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [654]

ភ្នំពេញ​៖ កាលពី​ថ្ងៃទី​០១ ខែមេសា ក្រសួងមហាផ្ទៃ បាន​ឯកភាព​ចំពោះ​សំណើ​របស់ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែល​សុំ​បង្កើត​គណបក្ស​ថ្មី ដែលមាន​ឈ្មោះថា «​សង្គម​​រាស្ត្រ រាជាធិបតេយ្យ​»​ការឯកភាព​នេះ ... អានបន្ត


​សម្តេច​ក្រុមព្រះ​ អំពាវនា​វឲ្យគណបក្សសង្គ្រោះ ​ជាតិ ​ចូល​ ប្រជុំសភា​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [681]

ភ្នំពេញៈ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ អំពាវនាវឲ្យតំណាងរាស្រ្តជាប់ឆ្នោត នៃ​គណបក្សសង្គ្រោះជាតិទាំង៥៥រូប ចូល​រួម​ប្រជុំសភាជាតិ ដើម្បីជាប្រយោជន៍​ដល់ប្រជា​ពល​​​រដ្ឋជាម្ចាស់ឆ្នោត។ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន កាលពីព្រឹកថ្ងៃទី១៦......... អានបន្ត


​ក្រុមការងារ​ គណៈ​កម្មការចម្រុះ​ទាំងពី​រឯកភាព​១៤ចំណុច ​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [701]

ភ្នំពេញៈ គណៈកម្មការ​ចម្រុះ គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជួបប្រជុំ​គ្នា នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០ ១៤ នៅ​វិមាន​ព្រឹទ្ធសភា និង​បាន​ព្រមព្រៀង បញ្ចូល​ក្នុង​ក្របខ័ណ្ឌ​កំណែទម្រង់ ការបោះឆ្នោត នូវ​ប្រធាន​សរុប​១៤​ចំណុច​ដូច ខាងក្រោម​។​... អានបន្ត


​ទំហំពាណិជ្ជ​កម្ម​របស់​កម្ពុជា​នៅខែមករា និង​កុម្ភៈ ​ទទួលបានប្រមាណជាង ​២,៩​៥​ពាន់​​លានដុល្លារ​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [607]

ភ្នំពេញៈកាលពីខែ មករា និងកុម្ភៈ ​ដើមឆ្នាំ២០១៤ ទំហំ​ពាណិជ្ជកម្ម​សរុប​របស់​ប្រទេស​កម្ពុជា គឺ​មាន​ប្រមាណ​ជាង ២,៩៥ ពាន់​​​​លាន​ដុល្លារ ដោយបាន​កើនឡើង៩ភាគរយ​ធៀប​ទៅនឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ២០១៣ ដែល​មានតែ​ចំនួន ២,៧ ពាន់​... អានបន្ត


​រាជធានីភ្នំពេញ ​កំណត់លេខរៀ​ងការបោះឆ្នោត​​ជ្រើសតាំង​​សមាជិក​ក្រុមប្រឹក្សា​រាជធានី​រួ​ចរាល់​​ហើយ​​នៅក្នុង​​សន្លឹក​​ឆ្នោត
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [560]

ភ្នំពេញ៖ នៅ​រាជធានី​ភ្នំពេញបាន​ចាប់ឆ្នោតកំណត់​លេខ​រៀង​គណបក្សនយោបាយ នៅលើ​សន្លឹកឆ្នោត​រួចរាល់​ហើយ កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៤ សម្រាប់​ការរៀបចំ​បោះឆ្នោត​ជ្រើសតាំង សមាជិក​ក្រុមប្រឹក្សា រាជធានី-ខេត្ត-ក្រុង-ស្រុ ក-​ខណ្ឌ អាណត្តិ​ទី​២ នា​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៤ ខាង​មុខនេះ​។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

សកម្មជន​ប៉ាឡេសស្ទីន​ ២នាក់ត្រួវ​បាន​គេសំលាប់​នៅច្រកកាសា​

ប្រទេសអ៊ីស្រាអ៊ែល៖ មន្រ្តីប៉ូលីសអ៊ីស្រាអ៊ែលបានមានប...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [258]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 11 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 211 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 285 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 744464​ នាក់