អាជ្ញាធររាជ​ធា​នី​ប្រជុំ​ពិ​ភា​ក្សា​​ជា​​មួយ​​គណ​​បក្ស​​សង្គ្រោះ​​ជាតិ
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

*បាតុកម្មអហឹង្សារនៅទីលានប្រជាធិបតេយ្យថ្ងៃ០៧កញ្ញាខាងមុខនេះមិនមានការដង្ហែលជាក្បួនទេ!
ភ្នំពេញ៖អាជ្ញាធររាជធានីដឹកនាំដោយលោក ឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញកាលពីល្ងាចថ្ងៃទី​០៣​កញ្ញា​​២០១៣ បានបើកកិច្ចប្រជុំពិភាក្សាមួយជាមួយគណបក្សសង្គ្រោះជាតិដើម្បីស្វែងរកចំណុចវិជ្ជមានមួយ​ក្នុង​ការរួមគ្នា​លើការររក្សា អោយបានសន្តិសុខ សុវត្ថិភាពក្នុងការធ្វើបាតុកម្មអហឹង្សារនៅទីលានប្រជាធិប​តេយ្យ​ថ្ងៃ០៧កញ្ញាខាងមុខ ហើយការធ្វើបាតុកម្មអហឹង្សារនោះ តាមការស្នើរសុំរបស់បក្សសង្គ្រោះជាតិមាន​ការ​ចូលពីអ្នកគាំទ្រ​​ចំនួន​២​ម៉ឺន​​នាក់ តែ​ការធ្វើបាតុកម្មនេះបានសំរេចគ្នាថា មិនមានការដង្ហែលជាក្បួននោះទេ គឺធ្វើឡើងនៅតែក្នុងទីលាននេះតែម្តង ក្រោមការការពារសន្តិសុខ សុវត្ថិភាពពីសមត្ថកិច្ចយ៉ាងតឹងរឹងបំផុត។
  ក្នុងកិច្ចប្រជុំនេះវត្តមានមកពីគណបក្សសង្គ្រោះជាតិមាន៣រូប ក្នុងនោះរួមមានលោកហូរ វ៉ាន់ លោកម៉ៅ ម៉ូ​លីវណ្ណ និងលោកម៉ន ផល្លា ។ ចំណែកខាងអាជ្ញាធរាជធានីមាន លោក ឃួង ស្រេង អភិបាលរងរាជធានី​ភ្នំពេញ លោកឧត្តមសេនីយ៍ជួន សុវណ្ណ ស្នងការនគរបាលរាជធានី មេដឹកនាំកងរាជអាវុធហត្ថរាជធានីភ្នំពេញ​និង​កងកម្លាំងពាក់ពន្ធ័មួយចំនួន។


   ក្នុងកិច្ចប្រជុំពិភាក្សានោះក៏បានប្រឈមនិងការតឹងសសៃកដាក់គ្នាមួយប្រាវផងដែរ ដែលភាពតឹងសសៃក​ដាក់​គ្នានោះ ផ្តើមចេញពីមន្ត្រីរបស់បក្សប្រឆាំងលើកឡើង​ខុស​ពី​អ្វី​ដែលត្រូវលើកយកមកពិភាក្សា​ក្នុងកិច្ច​ប្រជុំ​នេះ។ ប៉ុន្តែបានសម្របសម្រួលគ្នាល្អឡើងវិញ ដោយធ្វើយ៉ាងណាអោយមហាបាតុកម្មនេះទទួលបានជោគ​ជ័យ​និង​គ្មាន​ហានិភ័យអ្វីកើតឡើយ។

ក្រោយកិច្ចប្រជុំប្រមាណជាង៣ម៉ោងជាលទ្ធផល គឺបានសំរេចអោយមានការធ្វើបាតុកម្មអហឹង្សារនៅក្នុង​ទី​លាន​​​​ប្រជាធិបតេយ្យ ចាប់ផ្តើមពីម៉ោ៧ព្រឹកដល់ម៉ោង១២ថ្ងៃត្រង់ថ្ងៃទី៧កញ្ញា ហើយច្រកចេញចូលមួយចំនួន​ត្រូវបានបិទ ដោយទុកតែច្រកចំនួន៣ប៉ុណ្ណោះសំរេចចេញចូលទៅក្នុងទីលានប្រជាធិបតេយ្យ។ ការសំរេច​បែប​​​នេះគឺដើម្បីរក្សាអោយបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អនៅក្នុងពិធីនោះ។

លោក ហូរ វ៉ាន់ បាន​ជម្រាប​ជូន​អង្គ​ប្រជុំ​ពី​គោល​បំណង​នៃ​ការ​ធ្វើ​បាតុកម្មនេះថា៖ ជាមហាបាតុកម្ម​អហិង្សា​ ដោយ​ស្មឹងស្មាត សុំសន្ដិភាព  ដែល​គណបក្ស​សង្គ្រោះជាតិ​អះអាង​ថា ធ្វើ​ឡើង​ដើម្បី​ទាម ទារឲ្យ​បង្កើត​គណៈ​កម្មការ​ពិសេស​ឯករាជ្យ ដើម្បី​ស៊ើប​អង្កេត​រក​ការ​ពិត និង​យុត្តិធម៌​នៃ​លទ្ធផល​បោះ​ឆ្នោត។ អង្គប្រជុំបាន​​​សម្រេច​​​​​​​​មហា​បាតុកម្ម​នឹង​ចាប់​ផ្ដើម​នៅ​ម៉ោង​៧​ព្រឹក ហើយ​បញ្ចប់​ទៅ​វិញ​យ៉ាង​យូរ​នៅ​ម៉ោង​១២​ថ្ងៃ​ត្រង់   និង​គ្មាន​ការ​ដង្ហែ​​ក្បួន​ចល័ត ​ក្រោយ​ការ​ធ្វើ​បាតុកម្ម​នោះទេ ។ ​តំណាង​​ស្រប​ច្បាប់​របស់​គណបក្ស​សង្គ្រោះជាតិ​​ចំនួន​​៣​នាក់ គឺ​លោក​ហូរ វ៉ាន់, លោកម៉ៅ មុនីវណ្ណ, និង​លោក​គួយ ប៊ុនរឿន ​ដែល​បាន​ចុះ​ហត្ថលេខា​លើ​សំណើ​​​​​​​​សុំ​ធ្វើ​បាតុកម្ម ​ត្រូវ​ទទួល​ខុស​ត្រូវ​ទាំង​ស្រុង​ចំពោះ​ការ​រៀប​ចំ​មហា បាតុកម្ម​នេះ។ ចំពោះរបៀប វិរៈ​​ឡើង​​​​​ផ្លែងរបស់ប្រធានគណបក្សសង្គ្រោះជាតិ ទៅកាន់អ្នក ចូលរួមគំាទ្រគឺ មានចំនួន១៧ចំណុច  ដែល​អ្នក​​ជំនាញ​​​តំណាងគណបក្សបាន បង្ហោះតាម ហ្វឹបសាយនិងហ្វឹះប៊ុកទៅជាមុនរួចហើយ។


  លោក ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញដែលទទួលខុសត្រូវ ផ្នែកសន្ដិសុខ នោះទំាងស្រុងបាន​បញ្ជាក់​​ថា៖  ​គណបក្ស​សង្គ្រោះជាតិ ត្រូវ​ធានាកិច្ច​ការពារ​សន្តិសុខ​សុវ ត្ថិភាព​ផ្ទៃ​ក្នុង​មហាបាតុកម្ម​ឲ្យ​ បាន​ល្អ ពិសេស​គឺ​ការ​សម្រួល​ចរាចរណ៍​ជូន​ប្រជាពលរដ្ឋ​។ ដោយ​ចំពោះ កិច្ច​ការពារ​សន្តិសុខ សុវត្ថិភាព​នៅ​ខាង​ក្រៅ ជា​ការ​ទទួល​ខុស​ត្រូវ​របស់​សមត្ថកិច្ច និង អាជ្ញាធររាជធានី។ ជាង​នេះ​ទៅ​ទៀត ដើម្បី​​ងាយ​ស្រួល​ក្នុង​ការ​ដោះ​ស្រាយ​នូវ​បញ្ហា​បន្ទាន់​ផ្សេង​ៗ គណបក្ស​សង្គ្រោះជាតិ​​ត្រូវ​រៀប​ចំ​ក្រុម​ការងារ​ដើម្បី​ទាក់ទង​ជាមួយ​ សមត្ថកិច្ច។  ដោយ​ឡែក ​ចំពោះ​ចំនួន​អ្នក​ចូល​រួម​ដែលគណបក្ស​សង្គ្រោះ​ជាតិ​ស្នើ​សុំ​ឲ្យ​ បាន​២​ម៉ឺន​នាក់ សាលា​រាជធានី​ភ្នំពេញ​មិន​អាច​សម្រេច​បាន​ទេ គឺ​ត្រូវ​ស្នើ​សុំ​ទៅ​ក្រសួង​មហាផ្ទៃ​ជាមុន​សិន។
     លោក​សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រកាស​ពី​ទម្រង់​មហាបាតុកម្ម​អហិង្សា និង​សន្តិវិធី​ថា៖ ជាពិធី​ស្មឹងស្មាធ បួងសួង ដើម្បី​សន្តិភាព ទាំង​ផ្លូវ​កាយ​និង​ផ្លូវ​ចិត្ត។ជា​ពិធី​ស្មឹងស្មាធ បួងសួង​ក៏​ពិត​មែន តែ​លោក​​​​​​​កឹម សុខាអនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​បញ្ជាក់​ថា វា​នៅ​តែ​ជា​មហាបាតុកម្ម។គ្រាន់​តែ​មហា​បាតុ​​កម្ម​នេះ​ធ្វើ​ឡើង​ក្នុង​រូបភាព​អហិង្សា ដោយ​សន្តិវិធី ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​​ថ្ងៃ​ទី​៧​ ខែ​កញ្ញា​ខាង​មុខ។ ប្រមុខ​​​បក្ស​ប្រ ឆាំង​បាន​បញ្ជាក់​ថា សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​​នឹង​ កាន់​តែ​ធូប ទៀន និង​ផ្កា​ប៉ុណ្ណោះ នៅ​ក្នុង​មហាបាតុកម្ម​នេះ៕  

ដោយ ៖ សស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ក្រសួងមហាផ្ទៃ ឯកភាពឲ្យសម្តេចនរោត្តម រណឫទ្ធិ បង្កើតបក្សថ្មី
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [734]

ភ្នំពេញ​៖ កាលពី​ថ្ងៃទី​០១ ខែមេសា ក្រសួងមហាផ្ទៃ បាន​ឯកភាព​ចំពោះ​សំណើ​របស់ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែល​សុំ​បង្កើត​គណបក្ស​ថ្មី ដែលមាន​ឈ្មោះថា «​សង្គម​​រាស្ត្រ រាជាធិបតេយ្យ​»​ការឯកភាព​នេះ ... អានបន្ត


​សម្តេច​ក្រុមព្រះ​ អំពាវនា​វឲ្យគណបក្សសង្គ្រោះ ​ជាតិ ​ចូល​ ប្រជុំសភា​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [756]

ភ្នំពេញៈ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ អំពាវនាវឲ្យតំណាងរាស្រ្តជាប់ឆ្នោត នៃ​គណបក្សសង្គ្រោះជាតិទាំង៥៥រូប ចូល​រួម​ប្រជុំសភាជាតិ ដើម្បីជាប្រយោជន៍​ដល់ប្រជា​ពល​​​រដ្ឋជាម្ចាស់ឆ្នោត។ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន កាលពីព្រឹកថ្ងៃទី១៦......... អានបន្ត


​ក្រុមការងារ​ គណៈ​កម្មការចម្រុះ​ទាំងពី​រឯកភាព​១៤ចំណុច ​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [800]

ភ្នំពេញៈ គណៈកម្មការ​ចម្រុះ គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជួបប្រជុំ​គ្នា នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០ ១៤ នៅ​វិមាន​ព្រឹទ្ធសភា និង​បាន​ព្រមព្រៀង បញ្ចូល​ក្នុង​ក្របខ័ណ្ឌ​កំណែទម្រង់ ការបោះឆ្នោត នូវ​ប្រធាន​សរុប​១៤​ចំណុច​ដូច ខាងក្រោម​។​... អានបន្ត


​ទំហំពាណិជ្ជ​កម្ម​របស់​កម្ពុជា​នៅខែមករា និង​កុម្ភៈ ​ទទួលបានប្រមាណជាង ​២,៩​៥​ពាន់​​លានដុល្លារ​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [695]

ភ្នំពេញៈកាលពីខែ មករា និងកុម្ភៈ ​ដើមឆ្នាំ២០១៤ ទំហំ​ពាណិជ្ជកម្ម​សរុប​របស់​ប្រទេស​កម្ពុជា គឺ​មាន​ប្រមាណ​ជាង ២,៩៥ ពាន់​​​​លាន​ដុល្លារ ដោយបាន​កើនឡើង៩ភាគរយ​ធៀប​ទៅនឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ២០១៣ ដែល​មានតែ​ចំនួន ២,៧ ពាន់​... អានបន្ត


​រាជធានីភ្នំពេញ ​កំណត់លេខរៀ​ងការបោះឆ្នោត​​ជ្រើសតាំង​​សមាជិក​ក្រុមប្រឹក្សា​រាជធានី​រួ​ចរាល់​​ហើយ​​នៅក្នុង​​សន្លឹក​​ឆ្នោត
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [654]

ភ្នំពេញ៖ នៅ​រាជធានី​ភ្នំពេញបាន​ចាប់ឆ្នោតកំណត់​លេខ​រៀង​គណបក្សនយោបាយ នៅលើ​សន្លឹកឆ្នោត​រួចរាល់​ហើយ កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៤ សម្រាប់​ការរៀបចំ​បោះឆ្នោត​ជ្រើសតាំង សមាជិក​ក្រុមប្រឹក្សា រាជធានី-ខេត្ត-ក្រុង-ស្រុ ក-​ខណ្ឌ អាណត្តិ​ទី​២ នា​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៤ ខាង​មុខនេះ​។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ក្រុម​ Barcelona​ បំបាក់​ក្រុម​ Sevilla ​ដោយ​លទ្ធផល​ ៤-១​

អេស្ប៉ាញ៖ កាលពីរាត្រីថ្ងៃអាទិត្យយប់មិញនេះ ក្រុម Ba...អានបន្ត

សិល្បះ និងកីឡាអន្តរជាតិ • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [352]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 556 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1541 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 865218​ នាក់