ភ្នំពេញ៖ រាជរដ្ឋាភិបាលនឹងផ្លាស់ប្តូរយន្តការប្រពន្ធ័ចុះបញ្ជីកម្មសិទ្ធិអចលវត្ថុថ្មីនាពេលឆាប់ៗនេះ ដើម្បីធានាឲ្យការអនុវត្តនូវបទប្បញ្ញតិ្តនៃក្រមនីតិវិធីរដ្ឋបវេណី និងក្រមរដ្ឋប្បវេណីឲ្យមានប្រសិទ្ធិភាពខ្ពស់ ដែលបានទទួលស្គាល់ដោយច្បាប់។គម្រោងផ្លាស់ប្តូរប្រពន្ធ័ចុះបញ្ជីកម្មសិទ្ធិថ្មីនេះ ធ្វើឡើងបន្ទាប់ពីក្រសួងយុត្តិធម៌ និងក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ បានបង្កើតឲ្យមាននីតិវិធីនៃការចុះបញ្ជី ដែលជាយន្តការថ្មីមួយ ក្នុងការគ្រប់គ្រងនិងដោះស្រាយបញ្ហានេះយ៉ាងមានប្រសិទ្ធិភាព។
ថ្លែងក្នុងសិក្ខាសាលាស្តីពីប្រកាសអន្តរក្រសួងកាលពីថ្ងៃទី២៣ ខែធ្នូ នៅសណ្ឋាគារភ្នំពេញលោករដ្ឋមន្រ្តីក្រសួងយុត្តិធម៌ អង្គ វង្សវឌ្ឍានា បានមានប្រសាសន៍ថា យើងចាំបាច់ណាស់ត្រូវតែធ្វើកំណែទម្រង់វិស័យនេះ ដើម្បីរៀបចំនូវបទបញ្ញតិនៃយុត្តិធម៌ដែលទាក់ទងនិងការចុះបញ្ជីអចលវត្ថុឲ្យបានសមស្របទៅនឹងក្រមនិតិវិធីរដ្ឋប្បវេណី និងក្រមរដ្ឋប្បវេណីថ្មី នឹងបានឆ្លើយតបទៅនឹងប្រតិបត្តិការជំនួញលើអចលវត្ថុមានលក្ខណៈត្រឹមត្រូវក្នុងទីផ្សារជាតិ និងអន្តរជាតិ។
លោកបញ្ជាក់ថា នៅក្នុងការរៀបចំបទប្បញ្ញត្តិដ៏មានសារៈសំខាន់នេះ ក៏មានការចូលរួមពីអ្នកជំនាញការជប៉ុននៃអង្គការចៃការផងដែរ ដើម្បីធ្វើឲ្យបទបញ្ញត្តិនេះកាន់តែមានលក្ខណៈគ្រប់ជុ្រង ជ្រោយនឹងធានាបាននូវការអនុវត្តដ៏មានប្រសិទ្ធិភាព។ លោកបានទទួលស្គាល់ថា ការផ្លាស់ប្តូរនៃការ អនុវត្តថ្មីនេះ នឹងជួបប្រទៈនូវការលំបាក និងភាពស្មុគស្មាញជាច្រើនដែលមិនអាចជៀសរួច ប៉ុន្តែ មន្រ្តីដែលអនុវត្តពាក់ពន្ធ័ទាំងអស់ត្រូវតែខិតខំប្រឹងប្រែងជំនៈការលំបាកទំាងនោះឲ្យបាន ដើម្បីឈា នឲ្យទាន់ភាពជឿនលឿននៅក្នុងដំណើរការនៃសេដ្ឋកិច្ចទីផ្សារសេរី។
លោក ហ៊ីរ៉ូស៊ី អិហ្សាគិ តំណាងអង្គការចៃការប្រចាំកម្ពុជាបានអប់អរសាទរចំពោះរាជរដ្ឋាភិបាល កម្ពុជាដែលបានបង្កើតឲ្យបទបញ្ញតិនេះ ដែលជាការអភិវឌ្ឍវិស័យច្បាប់នៅកម្ពុជាកាន់តែសម្បូរបែប ស្របតាមសម័យកាលជឿនលឿននាពេលបច្ចុប្បន្ន។ លោបានបន្ថែមដែរថា ចៃការ (JICA) បានដាក់ សារៈសំខាន់របស់ខ្លួននៅក្នុងជំនួយលើផ្នែកតុលាការច្បាប់ និងយុត្តិធម៌ នៅក្នុងសាកលលោកទាំង មូល ហើយប្រទេសកម្ពុជាជាប្រទេសអាទិមួយនៅក្នុងវិស័យនេះ ដោយចៃការបានធ្វើ កិច្ចសហការអស់ រយៈពេលជាង១ស្សវត្សរ៍រួចមកហើយ ដោយបង្កើតបានច្បាប់ជាច្រើនក្នុងការពង្រឹងនិតិរដ្ឋជាដើម។សូមបញ្ជាក់ថា ដើម្បីធានាឲ្យការអនុវត្តបទប្បញ្ញតិនេះកាន់តែ ទទួលបាន ជោគ ជ័យ ក្រសួងយុត្តិធម៌ និងទីភ្នាក់ចៃការប្រចាំកម្ពុជា គ្រោងចុះអប់រំ ផ្សព្វផ្សាយឲ្យបានទូលំទូលាយសំដៅលើក កម្ពស់ការ យល់ដឹងរបស់ប្រជាពលរដ្ឋ និងមន្រ្តីអនុវត្តច្បាប់នៅទូទាំងប្រទេស៕ ដោយ ៖ ភីនរ៉ា