ហិរញ្ញប្បទានធនាគារADB ជម្រុញ​សហ​គ្រាស​ខ្នាត​តូ​ច​និង​មធ្យម​នៅ​កម្ពុជា​មាន​ការ​ប្រគួត​ប្រជែង​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញ ៖ យ៉ាងហោចណាស់មានរោងចក្រ សិប្បកម្មធុនតូចនិងមធ្យមប្រមាណជាង ៣០បានទទួលការគាំ​ទ្រ​ហិរញ្ញ​ប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ីហៅកាត់ថា ADB ។ ហើយការ​គាំទ្រផ្នែកមូលនិធិនេះក្រ​សួង​ឧស្សាហ​កម្មរ៉ែនិងថាមពល នៅព្រឹកថ្ងៃទី០៥ខែកញ្ញាឆ្នាំ​២០១៣​នេះបានប្រកាសលទ្ធផលនិងការផ្សព្វផ្សាយ​ពីរបៀប​បំពេញ​​​ពាក្យ​ស្នើសុំការគាំទ្រពីមូលនិធិ​អភិវឌ្ឍន៍បច្ចេកវិទ្យា(TDF)ជុំទី៣របស់ខ្លួននៅទីស្តីការក្រសួង ។

ពិធីនេះមានវត្តមានលោក ម៉េង សក្តិធារ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋាន​ឧស្សា​ហកម្មជាតំណាង​លោករដ្ឋមន្ត្រី ស៊ុយ សែម  និងមានការចូលរួមពីបណ្តាដៃគូរ​អភិវឌ្ឍន៍ដូចជាតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ​ជប៉ុន JICA តំណាងធនាគារ​អភិវឌ្ឍន៍​អាស៊ី ADB សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមរាជ​ធានី​ភ្នំពេញ​​​​ សមាគម​សហគ្រិន​វ័យ​ក្មេងកម្ពុជា សមាគមសហគ្រិននារី ក្រុមការងារគម្រោងមូលនិធិអភិវឌ្ឍន៍​បច្ចេក​​​វិទ្យា ព្រមទាំងមន្រ្តីស្ថាប័នពាក់ព័ន្ធ និងម្ចាស់រោងចក្រសិប្បកម្មប្រមាណ៧០នាក់។

ជាមួយគ្នានេះ មន្ត្រីក្រុមការងារគម្រោង លោក ស៊ុយ ឌីម៉ង់ បានឲ្យដឹងថា គម្រោង​មូលនិធិ​អភិវឌ្ឍន៍បច្ចេក​វិទ្យា​ជា​គម្រោងសាកល្បងមួយ ដែលធ្វើឡើងរួមគ្នារវាងធនាគារ​អភិវឌ្ឍន៍អាស៊ី ADB និង ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល ដែលទទួលបាន​ហិរញ្ញប្បទាន​ឥតសំណងពីធនាគារអភិវឌ្ឍន៍អាស៊ី ADB ក្នុងគោលបំណង​បង្កើត​ភាព​ប្រកួតប្រជែង​របស់​សហគ្រាសធុនតូច និងមធ្យមកម្ពុជាដែលស្ថិតនៅក្នុងវិស័យឧស្សាហកម្ម​ផ្នែក​​​ម្ហូបអាហារ ឲ្យពួកគេមានភាពប្រកួតប្រជែងកាន់តែប្រសើរឡើងនៅក្នុងប្រទេស និងតំបន់​ តាមរយៈ​អភិវឌ្ឍន៍​បច្ចេកវិទ្យា និងការផ្លាស់ប្តូរការគ្រប់គ្រងផ្សេងៗក៏ដូចជានិរន្តភាពគុណភាព។

លោក ស៊ុយ ឌីម៉ង់ បន្ថែមថា គម្រោងនេះបានជួយដល់រោងចក្រ សិប្បកម្មណា ដែល​មានលក្ខណៈគ្រប់គ្រាន់​តាម​ការ​​​​​វាយតម្លៃរបស់ក្រុមគ្រប់គ្រងគម្រោងមូលនិធិ ដោយទឹកប្រាក់​ផ្តល់ជូន៥០%នៃទឹកប្រាក់សរុបដែល​​បាន​​​លើកឡើងនៅក្នុងគម្រោងរបស់ម្ចាស់រោងចក្រ សិប្បកម្មហើយមានកម្រិតក្នុងចន្លោះចាប់ពី៥ពាន់ដល់ ៣​ម៉ឺនដុល្លារអាមេរិក។

លោកបញ្ជាក់ថា ចំពោះលក្ខ័ណ្ឌដែលម្ចាស់រោងចក្រ សិប្បកម្មត្រូវបំពេញគឺមានចុះ​បញ្ជី​ត្រឹមត្រូវ មានកម្មករ​បំរើ​ការ​តិច​​​ជាង១០០នាក់ មានទ្រព្យសកម្មតិចជាង៥០ម៉ឺន​ដុល្លារ​អាមេរិក មានបទពិសោធន៍​ប្រកបអាជីវកម្ម​តាមលក្ខណ្ឌដែលបានកំណត់ដោយ​ស្ថាប័ន​ជំនាញ​ផ្តោតលើការកែលម្អស្តង់ដាអនាម័យ ដើម្បីទទួល​បានស្តង់​ដារជាតិ ឬអន្តរជាតិលើសុវត្ថិភាព​ចំណី​អាហារឬយ៉ាងហោចណាស់ឲ្យមានភាពអនុលោមតាមក្បួនអនុវត្តន៍ផលិតកម្ម និង​អនា​ម័យ​ល្អ ។ ម៉្យាងទៀត​ផ្តោត​លើ​ការបង្កើនផលិតភាព កាត់បន្ថយការ​ចំណាយថ្លៃដើម​ផលិត​កម្មនិបង្កើនប្រាក់ចំណេញ។ហើយ​គម្រោង​​​នេះមិនធ្វើការគាំទ្រដល់សិប្បកម្ម ដែលផលិត​នូវ គ្រឿងស្រវឹងនិងថ្នាំជក់នោះទេ។

ថ្លែងទៅកាន់ក្រុមធុរកិច្ច លោក ម៉េង សក្តិធារ៉ា បានណែនាំដល់ម្ចាស់រោងចក្រ និង​សិប្បកម្មទាំងអស់ដែល​​ស្ថិត​នៅក្នុងវិស័យកសិឧស្សាហកម្មកែច្នៃម្ហូបអាហារ ឲ្យមកបំពេញ​ពាក្យស្នើស្នើសុំការគាំទ្រពី​គម្រោង​មូលនិធិ​អភិវឌ្ឍន៍បច្ចេកវិទ្យានេះឲ្យអស់លទ្ធភាព ដើម្បី​ចូល​រួមទាំងអស់គ្នាក្នុងការពង្រឹងគុណភាព សុវត្ថិភាពផលិត​ផល​ក្នុង​ស្រុក និងបង្កើន​សមត្ថភាព​ផលិតតាមរយៈការអភិវឌ្ឍន៍បច្ចេកវិទ្យា និងឈានទៅប្រកួតប្រជែងថ្នាក់​តំបន់​នាឆ្នាំ២០១៥ខាងមុខ។ ដោយឡែកចំពោះសហគ្រាស​ដែលមិនបានជ្រើសរើសសូមយកការការចូល​រួម​នេះ​សម្រាប់​ជាបទពិសោធន៍ដើម្បីធ្វើឲ្យប្រសើរឡើងនូវសង្វាក់ផលិតកម្មរបស់​ខ្លួននៅថ្ងៃអនាគត។

សូមបញ្ជាក់ថា កន្លងមកគម្រោងនេះបានផ្តល់ការគាំទ្រជាថវិកាបដិភាគដល់ម្ចាស់រោង​ចក្រនិងសិប្បកម្ម​ចំនួន​១០​មូលដ្ឋាននៅជុំទី១ដែលមានទឹកប្រាក់ប្រមាណ ២៧៤.៣៤២ដុល្លារ​អាមេរិកនិង១០មូលដ្ឋាន​ទៀតនៅជុំទី​២​ដែលមានទឹកប្រាក់ប្រមាណ ២៨៣.៣៥០ដុល្លារ​ហើយ​សម្រាប់ជុំទី៣ថ្ងៃនេះមានរោងចក្រ និងសិប្បកម្មចំនួន​៧មូល​ដ្ឋាន​​បានបំពេញ​គម្រោង​ដាក់មកគម្រោងមូលនិធិនិងបានជ្រើសរើសបន្ត។ បច្ចុប្បន្ននៅកម្ពុជាមាន​មូល​ដ្ឋានសហ​គ្រាស​ខ្នាតតូច និងមធ្យមសរុបប្រ​មាណ​ជាង ៥សែន៦ម៉ឺនសហគ្រាសកំពុងដំណើរការ៕

ដោយ ៖ សស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

កម្ពុជា​បង្កើន​ការ​នាំ​ចេញ​ផលិត​ផល ទៅ​កាន់​ទីផ្សារ​​ប្រទេស​ជប៉ុន
ពាណិជ្ជកម្ម • កាលពី​ : 10 កន្លងទៅ • បើកមើល : [807]

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មកម្ពុជា សហការជាមួយនាយកដ្ឋានពាណិជ្ជកម្ម និងវិនិយោគ​នៃមជ្ឈមណ្ឌល​អាស៊ាន-ជប៉ុន ផ្តល់ការយល់ដឹងពី និតិវិធីនៃការនាំចេញផលិតផលកម្ពុជា ដល់​វិស័យ​ឯកជន ជា​ប្រយោជន៍​... អានបន្ត


​ទំហំ​ពាណិជ្ជកម្ម​កម្ពុជា ​និង​ម៉ាឡេស៊ី ​កើន​ដល់​ជាង​ ៤០០ ​លាន​ដុល្លារ​​នាឆ្នាំមុន​
ពាណិជ្ជកម្ម • កាលពី​ : 10 កន្លងទៅ • បើកមើល : [623]

ភ្នំពេញ៖ ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ម៉ាឡេស៊ី ក្នុង ឆ្នាំ​២០១៣ បាន​កើន​​ដល់​ចំនួន ៤២៨.៨៣ លាន​ដុល្លារ​អាម៉េរិក កើន​លើស​ឆ្នាំ ២០០៩ ចំនួន​ដល់ ១៥៤ ភាគរយ ដែល​កាលពី​ឆ្នាំ ២០០៩ ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​មាន​ចំនួន​ត្រឹមតែ ១៦៨.៧២ លាន​ដុល្លារ អាម៉េរិក​ប៉ុណ្ណោះ​។​... អានបន្ត


​ឆ្នាំ២០២០ ​កម្ពុជា​គ្រោង​នាំកៅស៊ួចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ឲ្យបាន​២០​ម៉ឺនតោន ​
ពាណិជ្ជកម្ម • កាលពី​ : 10 កន្លងទៅ • បើកមើល : [645]

ភ្នំពេញៈ ​ថ្លែងនៅក្នុងសែន ពិធី​ប្រកាសដាក់ឱ្យអនុវត្តយុទ្ធសាស្រ្តសមាហរណកម្មពាណិជ្ជកម្ម​កម្ពុ​ជា ​សម្រាប់ឆ្នាំ២០១៤ ដល់ ឆ្នាំ​២០១៨ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្ដេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន ​បាន​រំពឹង​ទុកជាមុន​ថា ការនាំចេញ​កៅស៊ូរបស់ប្រទេស​...... អានបន្ត


​ឆ្នាំ២០១៣ ​ទុននាំ​ចូលសម្ភារៈ​សំណង់​មានការ​កើនឡើង​ប្រមាណជា​១៤​ភាគរយ ​
ពាណិជ្ជកម្ម • កាលពី​ : 10 កន្លងទៅ • បើកមើល : [638]

ភ្នំពេញៈ​ ខណៈពេលដែល​វិស័យ​សំណង់​មាន​សកម្មភាព​សាងសង់​ច្រើន​កម្ពុជា​ តម្លៃ​ទុន​នាំ​ចូល​សម្ភារៈ​​សំណង់​កាលពី​ឆ្នាំ​២០១៣​កន្លង​ទៅ​ ការវិនិយោគសំណង់អគារ ផ្លូវថ្នល់ រោងចក្រ សណ្ឋាគារ ជាដើមនោះ បានកើនឡើង​១៤ភាគរយ​ បើ​ប្រៀបធៀប​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០១២​។... អានបន្ត


​ផលិតក​ររោង​ម៉ាស៊ីនកិនស្រូវ​នៅតែជួប​បញ្ហាលំបាក​ក្នុង​ការ​នាំ​អង្ករចេញ​
ពាណិជ្ជកម្ម • កាលពី​ : 10 កន្លងទៅ • បើកមើល : [655]

ភ្នំពេញ៖ ផលិតកររោងម៉ាស៊ីនកិនស្រូវនៅតែជួបបញ្ហាលំបាកក្នុងការនាំអង្ករចេញទៅលក់​ក្រៅ​ប្រទេសបើ ទោះ​បី​ជា​មានការជួយអន្តរាគមន៍ពីរាជរដ្ឋាភិបាលក៏ដោយ។វិសយ័ឯកជនជាពិសេសផលិតកររោង​ម៉ាស៊ីនកិនស្រូវមានការ​ត្អូញ​ត្អែរអំពីបញ្ហាមួយចំ​នួនពាក់ពន្ធ័ នឹងតំលៃអគ្គិសនីសេវាដឹកជញ្ជូនអង្ករទៅកាន់កំពង់ផែ​នឹងបញ្ហាផ្សេងៗមួយ​ចំនួន​​ទៀតដែលនាំអោយរាំង ស្ទះការនាំចេញស្រូវអង្ករកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

​គ្រោះថ្នាក់​ចរាចរណ៍​នៅតែ​ជា​បញ្ហា​ប្រឈម​យ៉ាងខ្លាំង​នៅក្នុង​ប្រទេស​កម្ពុជា​

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍នៅក្នុងប្រទេសកម្ពុជា នៅ...អានបន្ត

សន្តិសុខសង្គម-ចរាចរ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [469]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 461 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1362 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 865039​ នាក់