ប្រទេសទុយនេស៊ី៖ យោងតាមប្រភពសារព័ត៌មាន AFP បានអោយដឹងថា ការធ្លាក់យន្តហោះយោធាមួយគ្រឿងនៅ
ក្នុងប្រទេសទុយនេស៊ីកាលពីថ្ងៃម្សិលមិញគឺបានឆក់យកជីវិតមនុស្សចំនួន ១១នាក់ ដែលនៅក្នុងនោះរួមមានអតីត
ពួកសកម្មប្រយុទ្ធអ៊ីស្លាមម្នាក់ផងដែរគឺលោក Daouadi ហើយជនរងគ្រោះផ្សេងទៀតមានដូចជា លោកគ្រូពេទ្យចំ
នួន៣នាក់ អ្នកបម្រើការក្នុងយន្តហោះចំនួន ៦នាក់និងអ្នកជំងឺម្នាក់ទៀត។ សូមបញ្ជាក់ថា យន្តហោះយោធាមួយ
គ្រឿង ខាងលើនេះគឺបានធ្លាក់នៅក្នុងវាលស្រែមួយកន្លែងក្បែរទីក្រុង Grombalia ចំងាយ៤០គីឡូម៉ែត្រពីទីក្រុង
Tunis។ ក្រុមអ្នកវិគាគបានមានប្រសាសន៍ថា មូលហេតុនៃការធ្លាក់យន្តហោះខាងលើនេះគឺបណ្តាលមកពីបញ្ហា
ម៉ាស៊ីន។ លោក Mongi El Kadhi អ្នកនាំពាក្យរបស់ក្រុមសង្រ្គោះបន្ទាន់បានមានប្រសាសន៍បន្តទៀតថា ផ្នែក
ទាំងមូលនៃយន្ត ហោះមួយគ្រឿងខាងលើនេះគឺត្រួវបានឆេះខ្ទេចខ្ទី ហើយសាកសពមួយចំនួនគឺត្រួវបានឆេះ
ខ្លោច៕ ដោយ៖ តុលា