ភ្នំពេញ៖ អ្នកស្ម័គ្រចិត្តតាមភូមិ មកពី៦ភូមិ ក្នុងសង្កាត់ដង្កោ ចំនួន៥០នាក់ បានមកជួបជុំគ្នា ក្នុងកិច្ចប្រជុំ មួយ ស្តីពីការ ប្រយុទ្ធប្រឆាំង ការជួញដូរមនុស្ស ការជួញដូរផ្លូវភេទ និង អំពើហឹង្សាក្នុងគ្រួសារ ដែលបានរៀបចំ ឡើងដោយ សាលា សង្កាត់ និង មានការគាំទ្រពីអង្គការ សុមាលី ម៉ម កាលពីព្រឹកថ្ងៃទី១៤ ខែ កុម្ភៈនេះ។
លោក វើក សាមឿន ចៅសង្កាត់ដង្កោ បានឲ្យដឹងថា ជារៀងរាល់ឆ្នាំ សង្កាត់ដង្កោ តែងតែ អញ្ជើញ អ្នកស្ម័គ្រចិត្តតាម ភូមិដែលជួយធ្វើការងារ ប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ការជួញដូរផ្លូវភេទ និង អំពើហិង្សាក្នុងគ្រួសារ មកជួបជុំគ្នា ដើម្បីពិភាក្សា អំពីបញ្ហាដែលបានកើតឡើង ក្នុងមូលដ្ឋាន និមួយៗ និង អំពីផលលំបាកនានា ដែលបានកើតឡើង ពីបញ្ហាទាំងអស់នេះ រួមនឹងការ ដោះស្រាយ បញ្ហាផងដែរ។
លោកបានឲ្យដឹងទៀតថា ក្នុងរយៈពេល១ឆ្នាំកន្លងមកនេះ ក្នុងមូលដ្ឋានសង្កាត់ ដង្កោ មិនមានបញ្ហាទាំងនេះ កើត ឡើងធំដុំនោះទេ គឺគ្រាន់តែមានអំពើហិង្សា បន្តិចបន្ទូចប៉ុណ្ណោះ ។ ប៉ុន្តែបញ្ហាទាំងនោះ យើងអាចដោះ ស្រាយ បានដោយសន្តិវិធី។ លោក វើក សាមឿន បានមាន ប្រសាសន៍បញ្ជាក់ថា អ្វីដែលសំខាន់នោះគឺ យើងត្រូវធ្វើ យ៉ាងណា អោយប្រជាពលរដ្ឋបានយល់ដឹង ច្បាស់ពីច្បាប់ស្តីពីការជួញដូរមនុស្ស ការជួញដូរ ផ្លូវភេទ និង អំពើហិង្សា ក្នុងគ្រួសារ និងរួមគ្នាទប់ ស្កាត់ ឲ្យបាន នោះទើបយើងមានសុខដុមរមនា។ ទាំង អស់នេះគឺ ផ្តើមចេញពីអ្នកស្ម័គ្រចិត្ត តាមភូមិ ដែលពួកគេបានទទួលកាបណ្តុះបណ្តាល និង មានការ យល់ដឹងច្បាស់លាស់ ។
គួរបញ្ជាក់ថា យុទ្ធសាស្រ្តកាត់បន្ថយភាពក្រីក្រ និង គោលដៅអភិវឌ្ឍន៍ សហវត្សន៍កម្ពុ