​មន្ត្រីជាន់​ខ្ពស់​ព្រឹទ្ធសភា​លើកឡើងថា​ បញ្ហាគ្រឿង​ស្រវឹង​ជាបន្ទុកដ៏ធ្ងន់ធ្ងរបស់រដ្ឋ​
ពេលវេលាចេញផ្សាយ៖​ (កាលពី 10 កន្លងទៅ )  

ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់ព្រឹទ្ធសភា និងអង្គកាសង្គមស៊ីវិល ដែលធ្វើ​​ការ​​ទាក់​​ទង​​ទៅ​​នឹង​​កា​​រ​ទប់​​​​​​ស្កាត់​​ការ​ប្រើ​​​​​​​​​ប្រា​​ស់​គ្រឿងស្រវឹង បានលើកឡើងថា បញ្ហា​​គ្រឿង​ស្រវឹងជា​​បន្ទុក​​ដ៏​​ធ្ងន់​​​​ធ្ងរមួយ​របស់​រដ្ឋ ក្នុងការចំ​ណាយ​​​​ថវិ​​កា​​ជា​តិ ​សម្រា​​ប់​យកទៅដោះស្រាយផលប៉ះពាល់ ឬហា​​និភ័​​យផ្សេងៗដែលកើត​​ចេញពី​​គ្រឿង​​​បញ្ហាគ្រឿងស្រ​​វឹង​នេះ។

ក្នុងពិធីបិទកិច្ចពិគ្រោះយោបល់ស្តីពី យន្តការឆ្ពោះទៅរកការកសាងគោលនយោបាយជាតិ​​​​ មួយ​ច្បាស់លាស់ ​ដើម្បី​គ្រប់​គ្រងទៅលើសារជាតិគ្រឿងស្រវឹង នៅស្ថាប័នព្រឹទ្ធសភា កាលពីព្រឹកថ្ងៃ​ទី ២៧ មករា​​នេះ លោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មាការកិច្ចការបរទេស សហប្រតិ​បត្តិការ​អន្តរាជាតិ ឃោស​​នាការ និងព័ត៌មាន បានលើក​ឡើង​ថា បញ្ហា​​គ្រឿង​ស្រវឹងបច្ចុប្បន្ន បានបង្កឲ្យមានគ្រោះថ្នាក់ច្រើនដល់​សង្គម​​​និងបំផ្លាញទ្រព្យសម្បត្តិ និងថវិកាជាតិច្រើន ហើយនៅពេលនេះ បញ្ហាយល់ដឹងពី​គ្រឿង​ស្រ​វឹង​បានចូល​មកដល់ស្ថាប័នកំពូលយើងហើយ។

ដូច្នេះយើងត្រូវថ្លឹងថ្លែងប្រកបដោយចក្ខុវិស័យវែងឆ្ងាយពិផលវិជ្ជមាន និង​អវិជ្ជមាន​រវាងឧស្សហកម្ម​​ផលិត​គ្រឿង​ស្រវឹង​ និងអ្នក​ប្រើប្រាស់​។​ លោកស្រីបន្ត ថា ទស្សនៈទាននេះ ជាធាតុផ្សំ​ និងជាផែនទីបង្ហាញផ្លូវ​សម្រាប់​ពាក់​ព័ន្ធ​យកទៅ​ធ្វើជាមូលដ្ឋាន​គ្រឹៈ​ក្នុងការពិចារណា ប្រកបដោយសុភវិនិច្ឆ័យ​ឆ្នោះទៅរកដំណោះស្រាយឈ្នះឈ្នះសម្រាប់​សង្គមជាតិ យើងទាំងអស់គ្នា។លោកស្រីបញ្ចាក់ថា យើង​មិនអាចមើលរំលងបានឡើយ​ចំពោះបញ្ហាគ្រឿង​ស្រវឹង​នេះ ព្រោះវាជាប្រភពយ៉ាងសំខាន់ដែលបង្ក​​​​​រឲ្យមានជម្ងឺ ភាពក្រីក្រ ផលប៉ះពាល់ដល់សង្គម។​

លោកជំទាវ បន្ថែមថា គ្រឿងស្រវឹងគឺជាមូលហេតុទី៣ ដែលបណ្តាលឲ្យមានអ្នកស្លាប់នៅលើពិភពលោក ប្រមាណ​២.៥​លាននាក់​ក្នុង​១ឆ្នាំៗនិងបង្កឲ្យមានជំងឺប្រមាណ២០០មុខ រួមមានជំងឺមហារីកបំពង់អាហារ មហាររីក​ថ្លើ​ម ជំងឺ​លើស​សំពាធឈាម ជំងឺស្ទះសរសៃឈាម​បេះដូង -ខួរក្បាល ជំងឺក្រិនថ្លើម រលាកលំពែង វិកលវិប​ល្លាសជាដើម។​ពីនោះគ្រឿងស្រវឹង​ក៏ជា​ដើម​ហេតុនៃ គ្រោះថ្នាក់ចរាចរណ៏ ការបាត់បង់សណ្តាប់​ធ្នាប់សង្គម អំពើហឹង្សាក្នុង​គ្រួសារ និងបញ្ហា​សង្គមជា​ច្រើនទៀត។

ផ្នែកឧស្សាហកម្មគ្រឿងស្រវឹងតែងតែលើកឡើងថា ការវិនិយោគគ្រឿងស្រវឹង​ផ្តល់ដល់រដ្ឋាភិ​បា​ល​​នូវ​ប្រាក់​ចំណូល​ពន្ធចូលរដ្ឋយ៉ាងច្រើន។ប៉ុន្តែប្រទេសជាច្រើនលើពិភព លោកសុទ្ធតែបានអះអាងថា ចំណូ​លពន្ធដែល​បាន​ពី​គ្រឿង​ស្រវឹង មានចំនួនតិចជាង ការខាតបង់បណ្តាលមកពីគ្រឿងស្រវឹង។ ជាក់ស្តែង​នៅប្រទេសថៃ ប្រមូលពន្ធ​ពី​គ្រឿ​ង ស្រវឹងបាន៧០ពាន់លានបាតនៅឆ្នាំ២០០៦ ប៉ុន្តែប្រទេស​នេះ ត្រូវចំ​ណាយទៅលើការ ដោះស្រាយ បញ្ហា​បង្ក​ដោយ​គ្រឿងស្រវឹង១៥០ពាន់លានបាត មានន័យថា ក្នុង១ឆ្នាំៗ រដ្ឋាភិបាលថៃ ខាតបង់ថវិកា​ប្រមាណ៨០​ពាន់​លាន​បាត​ដោយ​សារគ្រឿងស្រវឹងនេះ។

លោកជំទាវ ទី បូរ៉ាស៊ី បានបញ្ជាក់ថា ប្រទេសកម្ពុជាយើងវិញសព្វថ្ងៃគ្រោះថ្នាក់ចរាចរណ៏ដែលបណ្តាល​មក​ពី​គ្រឿង​​ស្រវឹ​ង បានធ្វើឲ្យបងប្អូនប្រជាពលរដ្ឋស្លូតត្រង់ច្រើនជាង២០០០នាក់ស្លាប់ និងរបួស ដែលបណ្តាលឲ្យ​ខាត​បង់​ទ្រព្យ​សម្បត្តិ គិតជាថវិកាប្រមាណ៤៤លានដុល្លារនៅឆ្នាំ២០១១។អង្គការខុសភាពពិភពលោកនិងសម្ព័​ន្ធ​សុខ​ភាពសាធារណៈ បានលើកឡើងនូវ​យុទ្ធ​​សាស្ត្រ​ស​កល​​ប្រកបដោយប្រសិទ្ធភាព ដើម្បីកាត់បន្ថយ​បន្ទុក​​​សុខ​​ភាពសា​ធារ​ណៈ​បង្កដោយគ្រឿងស្រវឹង និងរួម​ចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៏។

វិធាន​ការសំខាន់ៗគឺ ទី១-រដ្ឋាភិ​បាលត្រូវតំ​ឡើងពន្ធលើផ​លិត​ផលគ្រឿងស្រវឹងទី២-ហាមឃាត់​ការ​​ផ្សាយពា​ណិ​​ជ្ជ​​កម្មគ្រឿងស្រវឹង និងទី៣-កំហិតកន្លែងលក់គ្រឿង​ស្រ​​វឹងឲ្យ​បានច្បា​ស់លាស់។

ផ្ទុយទៅវិញឧស្សាហកម្មគ្រឿងស្រវឹងបែរជាផ្តួចផ្តើមនូវវិធានការមួយចំនួន ដូច​ជាការដាក់ពាក្យ​ស្លោក ពិសារ​ដោយ​ទទួលសុខត្រូវ និង(បើស្រវឹងកុំបើកបរ)​ដែលកំ ពុង​ធ្វើឲ្យមានការយល់ច្រឡំថា បញ្ហា​ដែលកើត​ឡើង​ពី​គ្រឿង​ស្រវឹង គឺបណ្តាលមក​ពីអ្នក​ផឹកគ្មានការទទយលខុសត្រូវ មិនមែនបណ្តាល​មកពី​គ្រឿងស្រវឹងទេ។ ការផ្តួចផ្តើម​ទាំង​នេះ មានគោលបំណងរារាំងការបង្កើតគោលនយោបាយ ច្បាប់ឬលិ​ខិតបទដ្ឋានគតិយុត្តិប្រកប​ដោយប្រសិទ្ធភាពរបស់​រដ្ឋាភិបាល ដើម្បីបន្តកេងយកផលចំណេញ។

ដូច្នេះសូមក្រសួង ស្ថាប័នពាក់ព័ន្ធ គួចាត់វិធានការតឹងរឹងនឹងជំរុញឲ្យមានគោល​ន​យោបាយច្បា​ប់​​​ ឬលិ​ខិត​បទ​ដ្ឋាន​គតិយុត្តិក្នុងការគ្រប់គ្រងគ្រឿងស្រវឹងដោយយោង តាមបទពិសោធន៏ប្រទេសនានានិ​ង​ផ្អែកលើ​យុទ្ធសា​ស្រ្ត​សក​ល​របស់អង្គការសុខភាពពិភបលោក។ម្យ៉ាងទៀតរដ្ឋាភិ បាលមិនគួរឲ្យ​មាន​​ការ​គាំទ្រឬ​ចូលរួមអនុវត្តវិធាន​ការ​ដែល​ផ្តួចផ្តើមឡើងដោយឧស្សាហកម្មគ្រឿងស្រវឹងនេះឡើយ៕ ​ដោយ៖ ភីន រ៉ា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1085]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [888]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1180]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1179]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1096]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ភ្លើងឆេះ​ព្រៃ​នៅប្រទេស​អូស្រ្តាលី​ឆក់​យក​ជីវិត​មនុស្សម្នាក់​

ប្រទេសអូស្រ្តាលី៖ កាលពីថ្ងៃព្រហស្បត្តិ៍ម្សិលមិញ រល...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [329]


សួស្ដី​យុវវ័យ ប្រិយមិត្ត​អ្នក​អាន​ជា​ទី​ស្រលាញ់​រាប់​អាន។ រយៈ​ពេល​ជាង​ពីរ​ឆ្នាំ

សួស្ដី​យុវវ័យ ប្រិយមិត្ត​អ្នក​អាន​ជា​ទី​ស្រល...អានបន្ត

ព័ត៌មានច្រើនទៀត • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [477]


អ្នកការទូតជប៉ុន​និងស្វែងយល់ ​ពីសន្តិសុខ​ និងស្ថានភាព​ទេសចរណ៍ ​នៅតំបន់ ​ប្រាសាទ ព្រះវិហារ​

ព្រះវិហារ ៖ មន្រ្តីជាន់ខ្ពស់នៃស្ថានទូតជប៉ុន ប្រចាំ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [303]


អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នែទីស្តីកាគណៈរដ្ឋមន្រ្តី មាកការភ្ញាក់ផ្អើល

អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នែទីស្តីកាគណ...អានបន្ត

នយោបាយ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [332]


យុវជនផ្តល់ឈាមកើន​ឡើង​ប្រមាណ​៧៤​ភាគរយ

អំណោយឈាមដោយស្មគ្រ័ចិត្ត ដែលផ្តល់ដោយយុវជនកម្ពុជាត្រ...អានបន្ត

សុខភាព-អនាម័យ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [299]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 46 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 54 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 863731​ នាក់