សង្គមស៊ីវិលជំរុញឲ្យការប្រើប្រាស់​បច្ចេក​វិទ្យា​សារ​គមនាគមន៍​និង​ព័ត៌​មាន​វិទ្យា​សម្រាប់​ការ​អភិវឌ្ឍន៍​ប្រទេស​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញ ៖ ដើម្បីឲ្យការប្រើប្រាស់បច្ចេកវិទ្យាសារគមនាគមន៍និងព័ត៌មានវិទ្យា(ICT)ទៅជាគុណ​ប្រយោជន៍​​​​និង​​ផល​វិជ្ជមានសម្រាប់ប្រជាជាតិនិងការអភិវឌ្ឍន៍សង្គមជាតិនោះក្រុមអង្គការសង្គមស៊ីវិលនិងស្ថាប័នពាក់ព័ន្ធ​មួយ​​​​​​​​​ចំនួនបានជួបជុំគ្នាកាលពីថ្ងៃទី២៩ខែសីហាឆ្នាំ២០១៣​នេះនៅសណ្ឋាគារ​សាន់វ៉េនិង​បានផ្តល់ឱកាសឲ្យ​មាន​កា​រ​ពិភាក្សា​គ្នាអំពីផលវិជ្ជមាននៃការប្រើប្រាស់បច្ចេកវិទ្យា​សារគមនាគមន៍និងព័ត៌មានវិទ្យា​យ៉ាងណា​សម្រាប់​ការអភិវឌ្ឍន៍ពោល​គឺការអភវឌ្ឍន៍សហគមន៍ព្រមទាំងដើម្បីចែករំលែកបទពិសោធន៍​ទៅវិញទៅមក​តាម​រយៈ​ICTនេះ។

លោកស្រីជីមម៉ាណាវីនាយិការប្រតិបត្តិអង្គការវិទ្យាស្ថានបើកទូលាយបានថ្លែងឲ្យដឹងថានៅពេលអ្នករាល់គ្នា​ប្រើប្រាស់ICT គឺយើងត្រូវដឹងថាមានប្រជាពលរដ្ឋប៉ុន្មានភាគរយដែល​យល់ដឹងពីការប្រើប្រាស់ប្រព័ន្ធបច្ចេក​វិទ្យា​ព័ត៌មាននេះដូច្នេះការប្រើប្រាស់របស់យើងគឺទាម​ទារឲ្យមានសារប្រយោជន៍ដល់សហគមន៍និងសង្គម​ជាតិ​ទាំងមូលលើវិស័យសេដ្ឋកិច្ចកសិកម្មសុខមាលភាព​និងវិស័យសិទ្ធិមនុស្សជាដើម។ទាំងនេះមានគោល​ដៅ​ធ្វើជា​ស្ពានចំលងនិងកាត់បន្ថយគម្លាតរេខូបនីយកម្មនិងជាជំនួយសម្រាប់ការអភិវឌ្ឍន៍ដោយជំរុញនូវ​ការ​ចូល​រួមទៅ​កាន់និងប្រើប្រាស់បច្ចេកវិទ្យាប្រាស្រ័យទាក់ទងគ្នាដ៏ទំនើបព្រោះវាជា​ឧបករណ៍ដ៏មានអំណាចមួយ​សម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។

លោកស្រីបានលើកឡើងទៀតថាបច្ចេកវិទ្យាសារគមនាគមន៍និងព័ត៌មានវិទ្យាអាចត្រូវប្រើ​ប្រាស់ដើម្បីបំរើផល​ប្រយោជន៍​ប្រជាជន​ក្រីក្រនៅលើពិភពលោក។ក៏ជាឧបករណ៍ជំនួយដល់អង្គការមិនមែនរដ្ឋាភិបាលស្ថាប័នរដ្ឋ​និង​ស្ថាប័ន​ឯកជនក្នុងការធ្វើឲ្យប្រសើរឡើងនូវ​ស្ថាន​ភាព​សេដ្ឋកិច្ចសង្គមនៅប្រទេសណាមួយនោះពិសេស​ប្រទេសកំពុងអភិវឌ្ឍន៍។

ជាមួយគ្នានេះលោកបណ្ឌិតRaymond Lios សមាជិកក្រុមប្រឹក្សាភិបាលនៃអង្គការវិទ្យាស្ថានបើកទូលាយបាន​មាន​ប្រសាសន៍ថាកម្ពុជាជាប្រទេសកសិកម្ម​យើងអាចនិយាយអំពីe-Agriculture។កសិកម្មជាវិស័យដ៏សំខាន់​មួយ​សម្រាប់​ការប្រើប្រាស់ICTដោយហេតុថាប្រជាពលរដ្ឋនៅលើពិភពលោកភាគ​ច្រើនពឹងផ្អែកលើកសិកម្ម​ដើម្បីទ្រទ្រង់ជីវិត។ដូច្នេះប្រជាកសិករត្រូវការដឹងអំពីតម្លៃស្រូវអង្ករដែលគាត់ផលិតនិងត្រូវ​ដឹងពីតម្លៃទីផ្សារ​ដើម្បីគាត់អាច​រកកម្រៃបានច្រើពីការលក់ផលិតផលរបស់គាត់ជាងនេះគឺត្រូវដឹងព័ត៌មានអំពីធនាគារណាខ្លះ​ដែលអាចពួកគាត់ខ្ចីប្រាក់ធ្វើជាដើមទុកសម្រាប់ពង្រីកមុខរបររបស់គាត់បន្ថែម  ។មួយវិញ​ទៀតICT ក៏ត្រូវបាន​ប្រើ​ប្រាស់សម្រាប់ទប់ស្កាត់និងកាត់បន្ថយអំពើហិង្សាលើស្រ្តីកុមារតានរយៈការផ្តល់ព័ត៌មានអំពី​ករណីហិង្សា​រំលោកកើតឡើងការផ្តល់ព័ត៌មានអំពីច្បាប់នានា​ដែល​ឆ្លើយ​​តបទៅនឹងអំពើទាំងនោះហើយក៏ជំរុញឲ្យ​ប្រជា​ពល​រដ្ឋ​យល់ដឹងអំពីអំពើហិង្សានិងចូលរួមទប់ស្កាត់ផងដែរ។

លោកបណ្ឌិតRaymond Lios បញ្ជាក់ថាតាមរយៈការប្រើប្រាស់ICT និងគម្រោងដទៃៗទៀតនៅកម្ពុជា-ICT4D Cambodia Network គឺសុទ្ធសឹងតែប្រើប្រាស់បច្ចេកវិទ្យាសារគមនាគមន៍​និង​ព័ត៌​មានវិទ្យាសម្រាប់ពិភាក្សា​ផ្សព្វ​ផ្សាយលើប្រធាមបទទាក់ទងនិងការអភិវឌ្ឍន៍និងអភិ​បាលកិច្ចល្អយេនឌ័រនិងស្រ្តីជាដើម។លោកមានជំនឿថា​ឆ្លងតាមការពិភាក្សានឹងនាំមកនូវ​គំនិតផ្តួចផ្តើមថ្មីជាច្រើនទៀតក្នុងការប្រើប្រាស់បច្ចេកវិទ្យា​សារគមនាគមន៍​និង​ព័ត៌មានវិទ្យា​ដើម្បីអភិវឌ្ឍន័នៅកម្ពុជា។

លោកអ៊ិនមានទីប្រឹក្សាព្រឹទ្ធសភាផ្នែកICTបានចាត់ទុកថាការគិរគូររបស់សង្គមស៊ីវិលច្រើន​ពិតជាទទួលបាន​ផល​ល្អ​ព្រោះ​អ្នក​ទាំង​អស់គ្នាសុទ្ធតែជាអ្នកគិតពីប្រយោជន៍ជាតិ។តាមរយៈសិក្ខាសាលាថ្ងៃនេះនឹងជំរុញ​ឲ្យ​ICT​នៅកម្ពុជាមានការជឿនលឿននិងដើរលើផ្លូវវិជ្ជមានកាន់តែប្រសើរ​។ព្រោះថាពីមួយឆ្នាំទៅមួយឆ្នាំICT​នៅ​កម្ពុជា​មាន​ការ​រីក​ចំរើនខ្លាំង​ពោលគឺ​ពលរដ្ឋ​កាន់តែទទួលបានព័ត៌មានកាន់តែច្រើនហើយបើតាមទិន្នន័យរបស់​ICTបង្ហាញថាមានពលរដ្ឋ​ជាង២លាននាក់កំពុងប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យា(អ៊ីនធើណេត)​តាមទូរស័ព្ទ​ដៃ​និង១០ម៉ឺន​នាក់ផ្សេងទៀតកំពុងប្រើប្រាស់តាមរយៈឧបករណ៍ផ្សេងៗទៀតដែលបង្ហាញថាចំនួនអ្នកប្រើប្រាស់​ICT​កាន់តែ​ច្រើនឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ។

ទាក់ទិននិងបញ្ហាខាងលើនេះដែរកាលពីប៉ុន្មានថ្ងៃមុននេះក្រសួងមហាផ្ទៃក៏បានបង្ហាញ​ចេតនាក្នុងការធ្វើ​កំណែ​​ទម្រង់​ប្រព័ន្ធ​ហ្វេកបុកឲ្យ​ប្រសើរឡើងជាងមុនដោយចាប់ផ្តើមឡើងពី​ថ្នាក់ក្រោមជាតិព្រោះថាថ្នាក់​ក្រោម​ជាតិមានសក្កដានុពលច្រើនតែកម្រិតនៃការយល់ដឹង​របស់ពួកគេនៅទាបនៅឡើយ។ហើយការ​ធ្វើ​កំណែ​ទម្រង់នេះក៏ទាមទារឲ្យមានការ​ចូលរួម​ពីគ្រប់មជ្ឈដ្ឋាន​ពិសេសអង្គការសង្គមស៊ីវិល៕

ដោយ ៖ សស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1086]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [888]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1180]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1179]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1096]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

​រ​ដ្ឋាភិបាល​ជប៉ុន ​ជួយ​ពង្រឹង​ការគ្រប់គ្រង​ច្បាប់​កម្មសិទ្ធិ​ដីធ្លី​នៅក​ម្ពុជា​

ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុនជួយពង្រឹងការគ្រប់គ្រងច្បាប...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [310]


ប្រធាន​​រដ្ឋ​សភា ​នឹងទៅបំពេញទស្សនៈកិ​ច្ចមិត្តភា​ពនៅប្រទេស​ម៉ារ៉ុក ​និងកូដឌីវ័រ​

ភ្នំពេញ៖ ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​អគ្គលេ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [354]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 404 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 929 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 864606​ នាក់