ប្លុកបុរីកីឡាជាកន្លែងប្រជុំបក្សន​យោបាយ​ឃោសនាបង្ហាញ​ពី​តម្លាភាព និង​ប្រជាធិបតេយ្យ​នៅកម្ពុជា
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញ៖ នៅក្នុងយុទ្ធនាការឃោសនាស្វែងរកសំឡេងគាំទ្រក្នុងការបោះឆ្នោតជ្រើសរើស​តំណាងរាស្រ្ត​ អាណត្តិ​ទី៥​​នៅកម្ពុជានេះគេឃើញ​គណបក្សនយោបាយបានប្រើប្រាស់អស់​លទ្ធភាព​ក្នុង​ការឃោសនា​រកសំឡេងគាំទ្រ​ពីម្ចាស់ឆ្នោតមិនថានៅរាជធានីទីប្រជុំ​​ជន​ឬតាម​បណ្តា​ខេត្តក្រុងនោះទេ។ ប៉ុន្តែចំណុចសម្គាល់​សំខាន់នៅក្នុយុទ្ធនាការលើកនេះ​​​គឺគណបក្ស​នយោបាយ​និយមួយៗបង្ហាញ​ឆន្ទៈមិនបៀតបៀន​គ្នាដោយ​អំពើហិង្សាឬប៉ះពាល់ពាក្ស​​សំដីគ្នា ​ដោយផ្ទាល់មាត់នោះទេបើទោះ​ជា​ក្បួនហែរជល់មុខគ្នាឬក៏​ទីតាំង
ឃោសនា​នៅ​ក្បែគ្នា​ក៏ដោយ។

ជាក់ស្តែងនៅតំបន់សហគមន៍បុរីកីឡា(ប្លុកបុរីកីឡា) កាលពីព្រឹកថ្ងៃទី៦ខែកក្កដានេះមានគណបក្ស​នយោបាយ​ធំៗ​ចំនួន៣​គឺគណបក្សប្រជាជនកម្ពុជា គណបក្សសង្រ្គោះជាតិ និងគណបក្ស​ហ៊្វុនស៊ិនប៉ិច​បានបើកយុទ្ធនាការ​ឃោសនា​​នៅទីតាំង​​ក្បែរៗ​គ្នា​តែមិនបាន​បង្ហាញ​ពីភាពមិនប្រក្រតី​ណាមួយ​ដាក់គ្នា​នោះឡើយ​​ គឺគ្រាន់តែចាក់​ឧឃ្ឃោសនសព្ទ​អំពី​គោល​នយោ​បាយ​របស់គណបក្សរៀង​ខ្លួនៗពិសេស​គឺបទចម្រៀងដែលស្តែង​ចេញ
ពីស្នា​ដៃនិងទិស​ដៅដែលបក្សខ្លួន​​ ត្រៀមរៀបចំប្រទេសនៅពេលទទួលបានជ័យជំនះ​ពីការបោះឆ្នោត​លើកនេះ។
ក្រុមអ្នកវិភាគនយោបាយនៅកម្ពុជាបានមើលឃើញថាគណបក្សនយោ​បាយនៅកម្ពុជាបានបង្ហាញ​ពីភាពចាស់​ទុំផ្នែកនយោបាយ​​​តម្លាភាព និងមានលទ្ធិប្រជាធិបតេយ្យល្អប្រសើរជាង​​ការបោះឆ្នោតអាណត្តមុនៗ។ជាងនេះទៅទៀតគេមើល​ឃើញទៀត​ថាសមាជិកសមាជិការ​នៃបក្សនយោបាយនិមួយៗហាក់មានភាព​យោគយល់គ្នាក្នុងនាមជាតិសាសន៍ខ្មែរដូច​គ្នាបើ​ទោះបីជាសារនយោបាយ​របស់បក្សមួយចំនួនបាន​ប្រើប្រាស់​ខ្លឹមសារនិងពាក្សពេជន៍​វាយ​ប្រហារគ្នាខ្លះក៏ដោយ​តែគ្មា​នការតបតដោយអំពើហិង្សានោះនៅឡើយទេ។
គេរង់ចាំមើលទៀតថាបើក្នុងយុទ្ធនាការឃោសនារយៈពេលមួយខែពេញមុនពេលបោះឆ្នោត​មកដល់​នោះគណបក្ស​នយោបាយទាំងអស់​នូវតែបង្ហាញឆន្ទៈ​ និងប្រកាន់ឥរិយាបទ​យោគ​យល់គ្នាមិនបៀតបៀនគ្នា និងមិនប្រើប្រាស់រូបភាព​ហិង្សាទេនោះប្រទេសកម្ពុជា ពិតជាបានដើរតួនាទីឈានមុខគេ​ផ្នែកលទ្ធិ​ប្រជាធិបតេយ្យយ៉ាងពិតប្រាកដពិសេស​នៅតាមបណ្តា​ប្រទេស​ ដែល​មានការ​​បោះឆ្នោតជ្រើសរើសមេដឹកនាំ​នៅក្នុងតំបន់ និងនៅ​លើពិភពលោក។មានន័យថាការបោះឆ្នោតនៅកម្ពុជាបានប្រព្រឹត្តទៅប្រកបដោយតម្លាភាពត្រឹមត្រូវសេរីយុត្តិធម៌ និងមានលទ្ធិ​ប្រជាធិបតេយ្យ​ពេញលេញ៕

ដោយ៖ស.ស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ក្រសួងមហាផ្ទៃ ឯកភាពឲ្យសម្តេចនរោត្តម រណឫទ្ធិ បង្កើតបក្សថ្មី
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [665]

ភ្នំពេញ​៖ កាលពី​ថ្ងៃទី​០១ ខែមេសា ក្រសួងមហាផ្ទៃ បាន​ឯកភាព​ចំពោះ​សំណើ​របស់ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែល​សុំ​បង្កើត​គណបក្ស​ថ្មី ដែលមាន​ឈ្មោះថា «​សង្គម​​រាស្ត្រ រាជាធិបតេយ្យ​»​ការឯកភាព​នេះ ... អានបន្ត


​សម្តេច​ក្រុមព្រះ​ អំពាវនា​វឲ្យគណបក្សសង្គ្រោះ ​ជាតិ ​ចូល​ ប្រជុំសភា​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [691]

ភ្នំពេញៈ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ អំពាវនាវឲ្យតំណាងរាស្រ្តជាប់ឆ្នោត នៃ​គណបក្សសង្គ្រោះជាតិទាំង៥៥រូប ចូល​រួម​ប្រជុំសភាជាតិ ដើម្បីជាប្រយោជន៍​ដល់ប្រជា​ពល​​​រដ្ឋជាម្ចាស់ឆ្នោត។ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន កាលពីព្រឹកថ្ងៃទី១៦......... អានបន្ត


​ក្រុមការងារ​ គណៈ​កម្មការចម្រុះ​ទាំងពី​រឯកភាព​១៤ចំណុច ​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [715]

ភ្នំពេញៈ គណៈកម្មការ​ចម្រុះ គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជួបប្រជុំ​គ្នា នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០ ១៤ នៅ​វិមាន​ព្រឹទ្ធសភា និង​បាន​ព្រមព្រៀង បញ្ចូល​ក្នុង​ក្របខ័ណ្ឌ​កំណែទម្រង់ ការបោះឆ្នោត នូវ​ប្រធាន​សរុប​១៤​ចំណុច​ដូច ខាងក្រោម​។​... អានបន្ត


​ទំហំពាណិជ្ជ​កម្ម​របស់​កម្ពុជា​នៅខែមករា និង​កុម្ភៈ ​ទទួលបានប្រមាណជាង ​២,៩​៥​ពាន់​​លានដុល្លារ​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [616]

ភ្នំពេញៈកាលពីខែ មករា និងកុម្ភៈ ​ដើមឆ្នាំ២០១៤ ទំហំ​ពាណិជ្ជកម្ម​សរុប​របស់​ប្រទេស​កម្ពុជា គឺ​មាន​ប្រមាណ​ជាង ២,៩៥ ពាន់​​​​លាន​ដុល្លារ ដោយបាន​កើនឡើង៩ភាគរយ​ធៀប​ទៅនឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ២០១៣ ដែល​មានតែ​ចំនួន ២,៧ ពាន់​... អានបន្ត


​រាជធានីភ្នំពេញ ​កំណត់លេខរៀ​ងការបោះឆ្នោត​​ជ្រើសតាំង​​សមាជិក​ក្រុមប្រឹក្សា​រាជធានី​រួ​ចរាល់​​ហើយ​​នៅក្នុង​​សន្លឹក​​ឆ្នោត
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [572]

ភ្នំពេញ៖ នៅ​រាជធានី​ភ្នំពេញបាន​ចាប់ឆ្នោតកំណត់​លេខ​រៀង​គណបក្សនយោបាយ នៅលើ​សន្លឹកឆ្នោត​រួចរាល់​ហើយ កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៤ សម្រាប់​ការរៀបចំ​បោះឆ្នោត​ជ្រើសតាំង សមាជិក​ក្រុមប្រឹក្សា រាជធានី-ខេត្ត-ក្រុង-ស្រុ ក-​ខណ្ឌ អាណត្តិ​ទី​២ នា​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៤ ខាង​មុខនេះ​។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

វិស័យពាណិជ្ជកម្មរបស់អង់គ្លេស នៅកម្ពុជាមានកើនឡើង២៧ភាគរយនៅឆ្នាំនេះ

វិស័យពាណិជ្ជកម្មរបស់អង់គ្លេសនៅកម្ពុជាមាន​កើន...អានបន្ត

នយោបាយ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [269]


​សាសារាជ​ធានីភ្នំពេញថា​ ខ្លួននឹង​ពិន័យ​រថយន្ត​​ដឹក​ទំ​និញ​​ធំ​ៗ​​ចូល​​ក្រុង​ពេល​ថ្ងៃ​

ភ្នំពេញ៖​ សាលា​រាជធានី​ភ្នំពេញ ​បាន​ដាក់​បទបញ្ជា​ដ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [312]


ឡាន ២គ្រឿង​បុកគ្នា​នៅប្រទេសស្កុតលែ​ន​ឆក់​យកជីវិតម​នុស្ស​ចំនួន​ ២នាក់​

ស្កុតលែន៖ កាលពីថ្ងៃច័ន្ទម្សិលមិញ គ្រោះថ្នាក់ចរាចរណ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [287]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 26 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 119 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 653 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 758481​ នាក់