ទណ្ឌិត​ ៦២៥ នាក់ ត្រូវ​បាន​ពិនិត្យ​សម្រាប់​ការ​លើក​លែង​ទោស​ និង​បន្ធូរ​បន្ថយ​ទោស​
ពេលវេលាចេញផ្សាយ៖​ (កាលពី 10 កន្លងទៅ )  

ភ្នំពេញ៖ អ្នកទោស​ចំនួន ​៦២៥​នាក់​ ដែល​កំពុង​ជាប់​ក្នុង​ពន្ធនាគារ​ ​ទូទាំងប្រទេស​កម្ពុជា​ ត្រូវបានគណៈកម្មការ​ថ្នាក់​ជាតិ​ពិនិត្យ ​និង​វាយតម្លៃ​បន្ធូ​បន្ថយទោស​ និង​លើកលែងទោស។ ​កិច្ចប្រជុំ ​ដើម្បី​ពិនិត្យ ​និង​វាយតម្លៃ​ សម្រាប់​លើក​លែងទោស​ និង​បន្ធូរ​បន្ថយ​ទោស​ដល់​អ្ន​ក​ទោស​ នៅ​អំឡុង​ថ្ងៃបុណ្យ​ចូលឆ្នាំ​ខ្មែរ​ខាងមុខ​ ត្រូវបានធ្វើឡើង កាល​ពី​ថ្ងៃទី២០មីនា។

​​ក្នុង​​​​​​កិច្ច​​​​​​ប្រជុំ ​ដែល​រៀបចំ​នៅ​ទីស្តីការក្រសួង​យុត្តិធម៌ មានការ​ចូលរួម​ពី​សំណាក់​លោក អង្គវង្ស​វឌ្ឍានា​​ រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​ និងជា​ប្រធាន​គណៈកម្មាធិការ​ថ្នាក់ជាតិ​ពិនិត្យ​និង​វាយតម្លៃ​បញ្ជី​ឈ្មោះ​ ទណ្ឌិត ​ស្នើសុំ​បន្ធូរ​បន្ថយទោស​ និង​លើកលែងទោស ព្រមជាមួយ​តំណាង​មកពី​ក្រសួងមហាផ្ទៃ និង​ព្រមទាំង​គណៈកម្មាធិការ​វាយតម្លៃ​ជាច្រើន រូប​ទៀត​ចូលរួម​។​

លោក ​ សុច​ សុផាន់​ណា​រ៉ា ​ប្រធាន​នាយកដ្ឋាន​កិច្ច​ ការ​ព្រហ្មទណ្ឌ​នៃ​ក្រសួងយុត្តិធម៌​បាន​បញ្ជាក់ថា​ ការ​លើកយក​ទណ្ឌិត​ចំនួន៦២៥​នាក់ មក​ធ្វើការ​ពិនិត្យ​និង​ វាយតម្លៃ​សម្រាប់​បន្ធូ​រ​បន្ថយទោស​និង​ លើកលែងទោស​នេះ​មិន​មាន​ន័យថា​ ជាការ​បន្ធូ​បន្ថយ​ឬ​លើកលែងទោស​ទាំងអស់នោះ​ទេ​ គឺ​ទុកឱ្យ​គណៈ​កម្ម​ធិ​ការពិនិត្យ​ និង​វាយតម្លៃ​ជាមុនសិន​ថា​ក្នុងចំណោម​នេះ​មាន​ប៉ុន្មាន​នាក់​ ត្រូវ​លើកលែងទោស​ឬ​ត្រូវ​បន្ធូ​របន្ថយទោស​បាន​នោះ​​។

 លោកប្រធាន​នាយកដ្ឋាន​កិច្ចការ​ព្រហ្មទណ្ឌ​នៃ​ក្រសួងយុត្តិធម៌ ​បាន​អះអាង​ថា​ ការលើកលែង​ទោស​និង​បន្ធូ​របន្ថយ​ទោ​ស​ដល់​ទណ្ឌិត​ទូទាំងប្រទេស​កម្ពុជា ​តែង​ត្រូវបាន​ធ្វើឡើង​បី​លើក​ក្នុង​មួយឆ្នាំ​ដែល​ក្នុងនោះ​មានបុណ្យ​ចូលឆ្នាំថ្មី​វិសាខបូជា​និង​បុណ្យ​​អុំ​ទូក​។​លោកបញ្ជាក់ថា សម្រាប់​ទណ្ឌិត​ទាំង​នេះ​មាន​ទាំង​ប្រព្រឹត្តិ​បទល្មើស​ម​ជ្ឈិម​ដល់​ឧក្រិដ្ឋ ប៉ុន្តែ​យ៉ាងណា​អ្នកទោស​ដែល​ត្រូវ​បា​ន​គណៈកម្មាធិការ​លើក​យកមក​វាយតម្លៃ​នេះ​ ចាំបាច់​ត្រូវ​អនុវត្ត​​ទោស​យ៉ា​ង​ហោចណាស់​២​ភាគ​៣​ហើយ​ ពិសេស​មានការ​អនុវត្ត​ខ្លួន​បានល្អ​នៅពេល​ជាប់ពន្ធនាគារ​ថែមទៀត​។ ​ទណ្ឌិត​ដែល​មាន​នៅក្នុង​បញ្ជី​ទាំង​៦២៥​នាក់ ​ដែល​លើកយក​មក​ធ្វើការ​ពិចារណា​ នៅពេលនេះ​ មាន​ទាំង​ជនជាតិខ្មែរ​និងជន​បរទេស​៕ ដោយ ស.ស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1086]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [888]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1180]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1179]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1097]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

លោក​ Hassan ​al- Droui​ ត្រួវ​បាន​គេបាញ់​សំលាប់​នៅទីក្រុង​ Sirte​

ប្រទេសលីប៊ី៖ មន្រ្តីប៉ូលីសលីប៊ីបានអោយដឹងថា​ កាលពីថ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [320]


លោក​​ Julio​​ Grassi​​ ជាប់​​គុក​​ ១៥ ​ឆ្នាំ​​

អាហ្សង់ទីន៖ លោកJulio Grassi...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [374]


​ឧបការីរង​រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​អាមេរិក​ នឹង​មកបំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​​

ភ្នំពេញ៖ មន្រ្តីអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [288]


ឥណ្ឌូនេស៊ីសំឡឹង​​ឃើញសក្តានុពល​​កម្ពុជាលើវិស័យ​​កសិកម្មនិងទេសចរណ៍​​

ភ្នំពេញ៖ ​​ប្រ​ទេស​​​ឥណ្ឌូ​នេស៊ី​កំ​ពុងសំឡឹងឃើញ​សក...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [281]


រកឃើញ​​កំទេច​បាក់បែក​មួយ​ដែល​សង្ស័យថា​ ជាកំ​ទេច​យន្តហោះ​ MH370​

ប្រទេសអូស្រ្តាលី៖ កាលពីពេលថ្មីៗនេះ ប្រទេសអូស្រ្តាល...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [339]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 490 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1396 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 865073​ នាក់