មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​អះ​អាង​ថា ​ការ​​រៀប​​ចំ​​បញ្ជី​គណៈរ​ដ្ឋ​​មន្ត្រីសម្រាប់​អាណត្តិ​ទី​៥មិន​ទាន់​ចេញ​ជាផ្លូវ​ការ​ទេ​
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

 

ភ្នំពេញ:មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលបានអះអាងថា ការរៀបចំបញ្ជីគណៈរដ្ឋមន្ត្រីសម្រាប់អា​ណត្តិទី៥នេះ មិនទាន់​​ចេញជាផ្លូវការទេហើយលោកក៏មិនបានដឹងថា មានការបង្ហោះ​ បញ្ជីឈ្មោះក្រៅផ្លូវការ​នេះតាម​បណ្តាយ​ទំនាក់​​ទំនងសង្គមFacebookដែរ ។​ ​

ឯកឧត្តម ជាម យៀប ប្រធានគណៈកម្មាធិការហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភាបានប្រាប់ទូរទស្សន៍​​ហង្ស មាសនៅថ្ងៃទី​១៨​ខែ​កញ្ញា​ថា បញ្ជីឈ្មោះគណៈរដ្ឋមន្ត្រីអាណត្តិថ្មីនេះ មិនទាន់បានរៀបចំនៅឡើយទេ​។​​​​​​​ ​​ឯកឧត្តម បញ្ជាក់ថា ឯកឧត្តមមិនបានដឹងពីការបង្ហោះ​បញ្ជីឈ្មោះគណៈរដ្ឋមន្ត្រី​ថ្មីតាមបណ្តាយ​ទំនាក់ទំនង​​​​សង្គម​​​​Facebookនោះដែរ។ការអះអាងរបស់ មន្ត្រីរដ្ឋាភិបាលនេះធ្វើឡើង បន្ទាប់ពីបណ្តាយទំ​នាក់ទំនងស​ង្គ​ម​​​​​Facebook​​​​​និងគេហទំព័រក្នុងស្រុកចុះផ្សាយថា មានការបែកធ្លាយបញ្ជីឈ្មោះគណៈរដ្ឋថ្មីសម្រាប់អាណត្តិទី៥​។​​យោងតាមបញ្ជីក្រៅផ្លូវការ ស្ដីពីការ តែងតាំងឧបនាយករដ្ឋមន្ដ្រី ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រី និងរដ្ឋលេខាធិការ នៅ​​​​តាម​ស្ថាប័ន រដ្ឋ បានបង្ហាញអោយឃើញថា មានការផ្លាស់ប្ដូរ រដ្ឋមន្ដ្រីមួយចំនួន ខណៈដែលរដ្ឋលេខាធិការ ​ក៏​​​ត្រូវបានតែងតាំងបន្ថែមនៅតាមក្រសួង ទាំនោះផងដែរ ។យោងតាមបញ្ជី ឈ្មោះទាំងនេះ ឧបនាយក រដ្ឋ​មន្ដ្រី​ ​មានចំនួន៩រូប ដូចអាណត្ដិទី៤ ដែរ រួមមានឯកឧត្តម ស ខេង ឯកឧត្តមសុខ អាន ឯកឧត្តមទៀ បាញ់ ឯក​ឧត្តម​​​គាត ឈន់ ឯកឧត្តម ហោ ណាំហុង លោកជំទាវ មែន សំអន ឯកឧត្តម ប៊ិន ឈិន ឯកឧត្តមយឹម ឆៃលីនិង​ឯក​​​​ឧត្តម កែ គឹមយ៉ាន ។ ដោយឡែកទេសរដ្ឋមន្ដ្រី ទទួល បន្ទុកបេសកកម្មពិសេស មានចំនួន១១រូប រួមមាន ឯក​​​ឧត្តម ញឹម វណ្ណដា ឯកឧត្តម ឃុន ហាំង ឯកឧត្តម លី ធុជ ឯកឧត្តម ច័ន្ទ សារុន ឯកឧត្តម ឱម យ៉ិនទៀង ឯក​​​ឧត្តម​ អៀង ម៉ូលី ឯកឧត្តម វ៉ា គឹម ហុង ឯកឧត្តម យឹម ណុលឡា ឯកឧត្តម សេរី កុសល ឯកឧត្តម ហ៊ឹម ឆែម​និង​​​​ឯកឧត្តម  ជិន ប៊ុនសៀន។យ៉ាងណាក៏ដោយ នេះគ្រាន់តែជាបញ្ជីឈ្មោះនៃការតែងតាំងក្រៅផ្លូវការប៉ុណ្ណោះ​​​ស​​ម្រាប់​ អាណត្ដិទី​៥ ​៕ ដោយៈគង់ រតនា​ ​

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ក្រសួងមហាផ្ទៃ ឯកភាពឲ្យសម្តេចនរោត្តម រណឫទ្ធិ បង្កើតបក្សថ្មី
នយោបាយ • កាលពី​ : 11 កន្លងទៅ • បើកមើល : [802]

ភ្នំពេញ​៖ កាលពី​ថ្ងៃទី​០១ ខែមេសា ក្រសួងមហាផ្ទៃ បាន​ឯកភាព​ចំពោះ​សំណើ​របស់ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែល​សុំ​បង្កើត​គណបក្ស​ថ្មី ដែលមាន​ឈ្មោះថា «​សង្គម​​រាស្ត្រ រាជាធិបតេយ្យ​»​ការឯកភាព​នេះ ... អានបន្ត


​សម្តេច​ក្រុមព្រះ​ អំពាវនា​វឲ្យគណបក្សសង្គ្រោះ ​ជាតិ ​ចូល​ ប្រជុំសភា​
នយោបាយ • កាលពី​ : 11 កន្លងទៅ • បើកមើល : [827]

ភ្នំពេញៈ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ អំពាវនាវឲ្យតំណាងរាស្រ្តជាប់ឆ្នោត នៃ​គណបក្សសង្គ្រោះជាតិទាំង៥៥រូប ចូល​រួម​ប្រជុំសភាជាតិ ដើម្បីជាប្រយោជន៍​ដល់ប្រជា​ពល​​​រដ្ឋជាម្ចាស់ឆ្នោត។ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន កាលពីព្រឹកថ្ងៃទី១៦......... អានបន្ត


​ក្រុមការងារ​ គណៈ​កម្មការចម្រុះ​ទាំងពី​រឯកភាព​១៤ចំណុច ​
នយោបាយ • កាលពី​ : 11 កន្លងទៅ • បើកមើល : [863]

ភ្នំពេញៈ គណៈកម្មការ​ចម្រុះ គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជួបប្រជុំ​គ្នា នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០ ១៤ នៅ​វិមាន​ព្រឹទ្ធសភា និង​បាន​ព្រមព្រៀង បញ្ចូល​ក្នុង​ក្របខ័ណ្ឌ​កំណែទម្រង់ ការបោះឆ្នោត នូវ​ប្រធាន​សរុប​១៤​ចំណុច​ដូច ខាងក្រោម​។​... អានបន្ត


​ទំហំពាណិជ្ជ​កម្ម​របស់​កម្ពុជា​នៅខែមករា និង​កុម្ភៈ ​ទទួលបានប្រមាណជាង ​២,៩​៥​ពាន់​​លានដុល្លារ​
នយោបាយ • កាលពី​ : 11 កន្លងទៅ • បើកមើល : [759]

ភ្នំពេញៈកាលពីខែ មករា និងកុម្ភៈ ​ដើមឆ្នាំ២០១៤ ទំហំ​ពាណិជ្ជកម្ម​សរុប​របស់​ប្រទេស​កម្ពុជា គឺ​មាន​ប្រមាណ​ជាង ២,៩៥ ពាន់​​​​លាន​ដុល្លារ ដោយបាន​កើនឡើង៩ភាគរយ​ធៀប​ទៅនឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ២០១៣ ដែល​មានតែ​ចំនួន ២,៧ ពាន់​... អានបន្ត


​រាជធានីភ្នំពេញ ​កំណត់លេខរៀ​ងការបោះឆ្នោត​​ជ្រើសតាំង​​សមាជិក​ក្រុមប្រឹក្សា​រាជធានី​រួ​ចរាល់​​ហើយ​​នៅក្នុង​​សន្លឹក​​ឆ្នោត
នយោបាយ • កាលពី​ : 11 កន្លងទៅ • បើកមើល : [719]

ភ្នំពេញ៖ នៅ​រាជធានី​ភ្នំពេញបាន​ចាប់ឆ្នោតកំណត់​លេខ​រៀង​គណបក្សនយោបាយ នៅលើ​សន្លឹកឆ្នោត​រួចរាល់​ហើយ កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៤ សម្រាប់​ការរៀបចំ​បោះឆ្នោត​ជ្រើសតាំង សមាជិក​ក្រុមប្រឹក្សា រាជធានី-ខេត្ត-ក្រុង-ស្រុ ក-​ខណ្ឌ អាណត្តិ​ទី​២ នា​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៤ ខាង​មុខនេះ​។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

តាខឹង​យាយ​មិន​ឱ្យ​រួម​រ័ក​​ប្រមូល ​អីវ៉ាន់​​ដុត​ចោល និង​ដេញ​កាប់​ប៉ូលិស

តាខឹង​យាយ​មិន​ឱ្យ​រួម​រ័ក​​ប្រមូល ​អីវ៉ាន់​​...អានបន្ត

សន្តិសុខសង្គម-ចរាចរ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [420]


ក្មេង​ស្រីវ័យ​ជំទង់​ម្នាក់​ត្រួវបា​នគេបា​ញ់សំ​លាប់​នៅទីក្រុង​ឡុង​ដ៍​​​​​

អង់គ្លេស៖ កាលពីរាត្រីយប់មិញនេះក្មេងស្រីវ័យជំទង់ម្ន...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [368]


​ ផលិតកម្មចិន​ផ្តើមថត​ខ្សែភាពយន្ត​ភាគខ្នាតធំរឿង ​ឥទ្ធិពលនៃស្នេហ៍​ នៅកម្ពុជា​

ខ្សែភាពយន្តភាគចិនខ្នាតធំ មានចំណងជើងថា (ឥទ្ធិពលនៃស្...អានបន្ត

សិល្បះ និងកីឡាអន្តរជាតិ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [395]


​អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​គ្រុន​ចាញ់​បាន​ថយ​ចុះ​២៩​នាក់ ​រយៈ​ពេល​១០​ ខែ ​ឆ្នាំ​២០១៣​នេះ​

អ្នក​​ស្លាប់​​ដោយ​សារ​​ជំងឺ​​គ្រុន​ចាញ់​​បាន​​ថយ​ច...អានបន្ត

សុខភាព-អនាម័យ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [378]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 383 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1958 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 197 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 964858​ នាក់