អាជ្ញាធរ រាជធានីភ្នំពេញ ព្រមព្រៀងដោយភ្ជាប់លក្ខខ័ណ្ឌ សម្រាប់ការជួបជុំរបស់គណបក្សសង្គ្រោះជាតិ នៅរសៀលថ្ងៃទី២៦សីហា
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញ ៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ បានសម្រេច​ព្រមព្រៀងដោយ​ភ្ជាប់​លក្ខខ័ណ្ឌ​មួយចំនួនសម្រាប់​គម្រោង​ជួបជុំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ទីលាន​ប្រជាធិបតេយ្យនៅ​រសៀល ថ្ងៃ​ចន្ទ ទី​២៦ ខែ​សីហា ឆ្នាំ​២០១៣​។ក៏​ប៉ុន្តែ​ដូច​ទម្លាប់​រាល់ដង គឺ​អាជ្ញាធរ​រាជធានី​ភ្នំពេញត្រូវ​បញ្ជូន​សំណើ​សុំ​ជួបជុំ​របស់​គណបក្សប្រឆាំង ទៅ​កាន់​ក្រសួង​មហាផ្ទៃដើម្បី​សុំ​គោលការណ៍​ផងដែរ​។​

អាជ្ញាធរ​រាជធានី​ភ្នំពេញដឹកនាំ​ដោយ​លោក ឃួ​ង ស្រេង អភិបាលរង​រាជធានី​ភ្នំពេញបាន​ជួបប្រជុំ​ជាមួយ​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ ដឹកនាំ​ដោយ​លោក ឡុង រីប្រធាន​អង្គរក្ស​លោក​សម​រង្ស៊ី នៅ​សាលា​រាជធានី​ភ្នំពេញកាលពី​ព្រឹក​ថ្ងៃទី​២៣ ខែ​សីហា ឆ្នាំ​២០១៣ម្សិលមិញនេះនៅ​សាលា​រាជធានី​ភ្នំពេញ​។

គណបក្ស​សង្គ្រោះ​ជាតិ គ្រោង​នឹង​ជួបជុំ​ជាមួយ​សកម្មជន​អ្នកគាំទ្រ​ប្រមាណ១ម៉ឺននាក់ នៅ​ទីលាន​ប្រជាធិបតេយ្យជិត​វត្តភ្នំ នា​រសៀល​ថ្ងៃ​ចន្ទទី​២៦ខែ​សីហា ឆ្នាំ​២០១៣​។ ការជួបជុំ​មហាជន​នោះ នឹង​ធ្វើឡើងក្រោម​វត្តមាន​របស់​លោក សម រង្ស៊ី និង​លោក កឹម​សុខា​។​

អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុងឌី​ម៉ង់ បានឲ្យដឹងថាក្នុង​កិច្ចប្រជុំ​រវាង​អាជ្ញាធរ​រាជធានី​ភ្នំពេញនិង​តំណាង​ គណបក្ស​សង្គ្រោះ​ជាតិ នោះគឺ​បាន​ឯកភាព ក្រោម​លក្ខខ័ណ្ឌ​មួយចំនួន សម្រាប់​ការជួបជុំនៅ​ទីលាន​ប្រជាធិបតេយ្យ ។ ប៉ុន្តែ​សាលា​រាជធានី​ភ្នំពេញក៏​រង់ចាំ​ការសំរេច​ព្រម​ពី​ក្រសួង​មហា​ផ្ទៃ​​ផង​ដែរ​។​

អ្នកណាំពាក្សរូបនេះបាន​បន្ថែមថា ភាគី​ទាំងពីរ ក៏​បាន​ព្រមព្រៀង​គ្នាលើ​លក្ខខ័ណ្ឌ​មួយចំនួនរួមមាន​៖ គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​ធានា​ថាមិន​ដើ​រហែ​ក្បួន ចេញពី​ទីលាន​ប្រជាធិបតេយ្យ នៅពេល​ជួបជុំនា​រសៀល​ថ្ងៃ​ចន្ទនោះ និង​មិន​ត្រូវ​យក​វេទិកា​ជួបជុំ​នោះដើម្បី​វាយប្រហារ​លើ​អង្គ​ព្រះមហាក្សត្រ អ្នក​នយោបាយ​ណាមួយឬក៏​ញុះញង់​ឲ្យ​អ្នកចូលរួមធ្វើបាតុកម្ម បង្ក​អសន្តិសុខ​សង្គម​ឡើយ​។ជាមួយគ្នា​នោះគណបក្ស​សង្គ្រោះ​ជាតិក៏​មិន​ត្រូវ​នាំ​យក​មនុស្ស​ពី​ខេត្ត​នានា មក​ចូលរួម​ពិធី​ជួបជុំ​នោះ​ទេ​។រី​ឯ​ចំនួន​អ្នកចូលរួម​ទៀតសោត ក៏​អាជ្ញាធរ តម្រូវឲ្យ​គណបក្ស​ប្រឆាំ​ងពិនិត្យ​ពិច្ច័​យ មិន​ឲ្យដល់ ១ ម៉ឺន​នាក់ តាម​ការស្នើ​សុំ​នោះ​ឡើយ​។​

ក្រៅពី​នោះ​ លោក ឡុង ឌី​ម៉ង់ ក៏​បាន​បញ្ជាក់ថា ការជួបជុំនៅ​ទីលាន​ប្រជាធិបតេយ្យ នា​រសៀល​ថ្ងៃ​ចន្ទ ទី​២៦​សីហាគឺ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវធ្វើ​ចាប់ពី​ម៉ោង ២ យ៉ាង​យូរដល់ត្រឹម​ម៉ោង៦ល្ងាច​ប៉ុណ្ណោះ​។ ក្នុងនោះបើសិន​ជា​កើត​ហេតុការណ៍​អ្វីនាំ​ដល់​ការ​ប្រទូស្ត​រាយ គឺ​អ្នក​ទទួលខុសត្រូវ សុំ​ច្បាប់​ធ្វើ​ការជួបជុំជា​អ្នកទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​។​

រហូត​ដល់​រសៀល​ថ្ងៃ​ទី​២៣ខែ​សីហា ឆ្នាំ​២០១៣ម្សិលមិញនេះក្រសួងមហាផ្ទៃ មិន​ទាន់​ឆ្លើយតប​បែបណាចំពោះ​សេចក្តីរាយការណ៍​របស់​សាលា​រាជធានី​ភ្នំពេញជុំវិញ​សំណើសុំ​ជួបជុំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ទីលាន​ប្រជាធិបតេយ្យនោះនៅឡើយ​ទេ​។

ប៉ុន្តែ​កន្លងមក ការជួបជុំ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ នៅ​ទីលាន​ប្រជាធិបតេយ្យរួម​ទាំង​ការ​ធ្វើ​បាតុកម្ម គឺ​អាជ្ញាធរ​មិន​បាន​រារាំង​អ្វី​ទេ​។ប៉ុន្តែ​បើ​ការដើរ​ហែ​ក្បួនគឺ​ហាក់ដូចជាមានការ​រឹតបន្តឹងនៅក្រោយ​ការបោះឆ្នោត​។​

តាម​កម្មវិធី​ដែល​បាន​គ្រោងទុកប្រមុខ​បក្សប្រឆាំង​ទាំងពីរ នឹង​ធ្វើដំណើរ​ទៅ​ជួប​មហាជន សកម្មជន​អ្នកគាំទ្រនិង​សមាជិក​របស់​ខ្លួន​ជា​បន្តបន្ទាប់ ចាប់ពី​ថ្ងៃ​សៅរ៍ទី​២៤ខែ​សីហារហូត​ដល់​ថ្ងៃ​ចន្ទទី​២៦​សីហា​។​

សំរាប់នៅ​ថ្ងៃ​សៅរ៍ទី​២៤​សីហា លោក​សម​រង្ស៊ី និង​លោក កឹម​សុខាគ្រោង​ចុះ​ទៅ​ជួប​មហាជន នៅ​ខេត្ត​កណ្តាល កំពង់ចាម និង​ខេត្ត​កំពង់ធំ​។ចំណែក​នៅ​ថ្ងៃ​អាទិត្យទី​២៥​សីហា ប្រមុខ​បក្សប្រឆាំង​ទាំងពីរត្រូវ​ជួប​ប្រជាពលរដ្ឋ និង​មហាជន​នៅ​តាម​ផ្សារ ក្នុង​ខេត្ត​សៀមរាបនិង​ខេត្ត​កំពង់ធំ​។ រីឯ​នៅ​ថ្ងៃ​ចន្ទ ទី​២៦​សីហា លោក​សម​រង្ស៊ី និង​លោកកឹម​សុខា ត្រូវ​ជួប​បេក្ខជន​តំណាងរាស្ត្រនិង​ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​ខេត្ត នៅ​ទីស្នាក់ការ​កណ្តាលព្រម​ទាំង​ជួប​មហាជន នៅ​សួន​ប្រជាធិបតេយ្យនាពេលរសៀល​៕​

ដោយ ​៖ សស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ក្រសួងមហាផ្ទៃ ឯកភាពឲ្យសម្តេចនរោត្តម រណឫទ្ធិ បង្កើតបក្សថ្មី
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [662]

ភ្នំពេញ​៖ កាលពី​ថ្ងៃទី​០១ ខែមេសា ក្រសួងមហាផ្ទៃ បាន​ឯកភាព​ចំពោះ​សំណើ​របស់ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែល​សុំ​បង្កើត​គណបក្ស​ថ្មី ដែលមាន​ឈ្មោះថា «​សង្គម​​រាស្ត្រ រាជាធិបតេយ្យ​»​ការឯកភាព​នេះ ... អានបន្ត


​សម្តេច​ក្រុមព្រះ​ អំពាវនា​វឲ្យគណបក្សសង្គ្រោះ ​ជាតិ ​ចូល​ ប្រជុំសភា​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [687]

ភ្នំពេញៈ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ អំពាវនាវឲ្យតំណាងរាស្រ្តជាប់ឆ្នោត នៃ​គណបក្សសង្គ្រោះជាតិទាំង៥៥រូប ចូល​រួម​ប្រជុំសភាជាតិ ដើម្បីជាប្រយោជន៍​ដល់ប្រជា​ពល​​​រដ្ឋជាម្ចាស់ឆ្នោត។ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន កាលពីព្រឹកថ្ងៃទី១៦......... អានបន្ត


​ក្រុមការងារ​ គណៈ​កម្មការចម្រុះ​ទាំងពី​រឯកភាព​១៤ចំណុច ​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [708]

ភ្នំពេញៈ គណៈកម្មការ​ចម្រុះ គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជួបប្រជុំ​គ្នា នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០ ១៤ នៅ​វិមាន​ព្រឹទ្ធសភា និង​បាន​ព្រមព្រៀង បញ្ចូល​ក្នុង​ក្របខ័ណ្ឌ​កំណែទម្រង់ ការបោះឆ្នោត នូវ​ប្រធាន​សរុប​១៤​ចំណុច​ដូច ខាងក្រោម​។​... អានបន្ត


​ទំហំពាណិជ្ជ​កម្ម​របស់​កម្ពុជា​នៅខែមករា និង​កុម្ភៈ ​ទទួលបានប្រមាណជាង ​២,៩​៥​ពាន់​​លានដុល្លារ​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [612]

ភ្នំពេញៈកាលពីខែ មករា និងកុម្ភៈ ​ដើមឆ្នាំ២០១៤ ទំហំ​ពាណិជ្ជកម្ម​សរុប​របស់​ប្រទេស​កម្ពុជា គឺ​មាន​ប្រមាណ​ជាង ២,៩៥ ពាន់​​​​លាន​ដុល្លារ ដោយបាន​កើនឡើង៩ភាគរយ​ធៀប​ទៅនឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ២០១៣ ដែល​មានតែ​ចំនួន ២,៧ ពាន់​... អានបន្ត


​រាជធានីភ្នំពេញ ​កំណត់លេខរៀ​ងការបោះឆ្នោត​​ជ្រើសតាំង​​សមាជិក​ក្រុមប្រឹក្សា​រាជធានី​រួ​ចរាល់​​ហើយ​​នៅក្នុង​​សន្លឹក​​ឆ្នោត
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [568]

ភ្នំពេញ៖ នៅ​រាជធានី​ភ្នំពេញបាន​ចាប់ឆ្នោតកំណត់​លេខ​រៀង​គណបក្សនយោបាយ នៅលើ​សន្លឹកឆ្នោត​រួចរាល់​ហើយ កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៤ សម្រាប់​ការរៀបចំ​បោះឆ្នោត​ជ្រើសតាំង សមាជិក​ក្រុមប្រឹក្សា រាជធានី-ខេត្ត-ក្រុង-ស្រុ ក-​ខណ្ឌ អាណត្តិ​ទី​២ នា​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៤ ខាង​មុខនេះ​។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ផ្ទៃដីគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះជិត២ពាន់គីឡូម៉ែត្រក្រឡាទៀតមាននៅកម្ពុជា

ភ្នំពេញ ​៖ ​តាម​ការសិក្សា​ស្រាវជ្រាវ​របស់​ស៊ីម៉ាក់...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [241]


ឡានក្រុង​​​​​​​​​មួយគ្រឿង​បើកបុក​រនាំង​ការិយាល័យ​ពន្ធដារ​ស្រុក​ Llanishen​

Llanishen ៖ កាលពីរាត្រីយប់មិញនេះ វេលាម៉ោង ១៨និង១៥ន...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [323]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 27 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 1522 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 751261​ នាក់