ប្រទេសអេហ្ស៊ីប៖ កាលពីពេលថ្មីៗនេះ តុលាការនៅក្នុងប្រទេសអេហ្ស៊ីបបានកាត់ទោសអ្នកគាំទ្រលោកប្រធា
នាធិបតី Mahammed Morsi ចំនួន៥២៩ នាក់អោយជាប់ពន្ធនាគារអស់មួយជីវិតពីបទសំលាប់មន្រ្តីប៉ូលីស
ម្នាក់និងវាយប្រហារមកលើមន្រ្តីប៉ូលីសជាច្រើននាក់ទៀត។ មន្រ្តីអាជ្ញាធរបានមានប្រសាសន៍ថា ការបង្រ្កាប
លើក្រុមអ៊ីស្លាមខាងលើនេះគឺបានធ្វើឡើងតាំងតែពីលោកប្រធានាធិបតី Mohammed Morsi ត្រួវបានបណ្តេ
ញចេញពីដំណែងមកម្លេះ ដែលបានបណ្តាលអោយមនុស្សរាប់ពាន់ត្រួវបានចាប់ខ្លួន ចំណែកមនុស្សជាច្រើន នាក់ទៀតគឺត្រួវបានសំលាប់។ មន្រ្តីប៉ូលីសបានមានប្រសាសន៍បញ្ជាក់ថា ការវាយប្រហារមកលើមន្រ្តីប៉ូលីស
គឺបានកើតឡើងនៅភាគខាងត្បូងនៃប្រទេសអេហ្ស៊ីប បន្ទាប់ពីមន្រ្តីប៉ូលីសបានចុះទៅបង្រ្កាបលើក្រុមអ្នកគាំ
ទ្រលោក Morsi ចំនួន ២ក្រុម។ សូមបញ្ជាក់ថា ការប៉ះទង្គិចគ្នាខាងលើនេះគឺបានឆក់យកជីវិតមនុស្សរាប់
រយនាក់៕ ដោយ៖ តុលា