​​ខែ​វិច្ឆិកា​​ឆ្នាំ​២០១៣ ​​ពន្ធដារ​​កើនឡើង​​១១.៤​​ភាគរយ​​ប្រៀបធៀប​​ឆ្នាំមុ​ន​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ បានបូកសរុបលទ្ធផលសារពើរពន្ធ ប្រចាំខែវិច្ឆិកាឆ្នាំ២០១​៣ ឃើ​ញ​ថា កើនឡើង១១.៤ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នា កាលពីឆ្នាំមុន។ក្នុងខែវិច្ឆិកា ឆ្នាំ២០១៣ នេះ អគ្គនាយកដ្ឋានពន្ធដារ បានប្រមូលនិងប ង់ប្រាក់ ពន្ធ​ចូ​លថវិកាជាតិបាន ជាង២២ម៉ឺនលានរៀល ប្រើប្រៀបធៀបទៅនឹងខែវិច្ឆិកាដូចគ្នា ក្នុងឆ្នាំ២០១២ មានការកើនឡើងស្មើ​នឹង​១១.៤​​​​ភាគរយ។

សរុបរយៈពេល១១ខែក្នុងឆ្នាំ២០១៣ ចំណូលពន្ធអាករមានចំនួន ជាង៣លានលានរៀល ស្មើនឹង៩២.៤នៃគោលដៅ​កំណត់ក្នុង​ច្បាប់​ហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០១៣ ក្នុងនោះថវិការដ្ឋសំរេចបានចំនួនស្មើនឹង៨៩.៦ភាគរយ  និងថវិការាជធានីខេត្ត សម្រេចបានចំនួនស្មើនឹង១១​៣.៦ភាគរយ។បើប្រៀបធៀបនឹងការអនុវត្តបានក្នុងរយៈពេល១១ខែដូចគ្នាក្នុងឆ្នាំ២០១២ ឃើញថា ក្នុងឆ្នាំ២០១៣នេះ មានការកើនឡើងចំនួនស្មើនឹងអត្រាកំណើន១៧,៣ភាគរយ ។តាមការវិភាគប្រភេទពន្ធឃើញថា ចំណូលក្នុង​ឆ្នាំ​២០១៣ មានការកើនឡើងគ្រប់ប្រភេ​ទពន្ធ ក្នុងនោះប្រភេទពន្ធសំខាន់ៗ ដែលមានការកើនឡើងមានដូចជា ពន្ធលើ​ប្រាក់បៀ​វត្ស មានការកើនឡើងប្រមាណ២៦.៤ភាគរយ ពន្ធលើប្រាក់ចំណេញមានការកើនឡើងប្រមាណ១៨.៣ភាគរយ អាករលើតម្លៃប​ន្ថែមកើនឡើងប្រមាណ១៩.៧ភាគរយ និងអាករពិសេសកើនឡើង១៥.២ភាគរយ។

ការពិនិត្យតាមវិស័យឃើញថា ចំណូលក្នុងឆ្នាំ២០១៣ កើនឡើងស្ទើរគ្រប់សកម្មភាពក្នុងនោះផ្នែក ភេសជ្ជៈកើនឡើង ២០.៤​ភាគរយ និងផ្នែកសេវាហិរញ្ញវត្ថុកើនឡើង២​៧​.៣ភាគរយ ក្រៅពីនោះវិស័យផ្សេងៗទៀតក៏មានការកើនឡើងដែរ។លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានវាយតម្លៃខ្ពស់និងផ្ត​ល់អនុសាសន៍ ណែនាំបន្ថែមទៀត​ដល់អស់​លោកជា​ប្រធាន​អង្គភាពពន្ធដារ និងបានជំរុញអោយប្រធានអង្គភាពគ្រប់លំដាប់ថ្នាក់ពង្រឹងការអនុវត្តច្បាប់ គោរពវិន័យការងារនិង​ក្រម​សីលធម៌មន្រ្តីពន្ធដារអោយបានល្អប្រសើរថែមទៀត តាមរយៈការផ្តល់សេវាអ្នកជាប់ពន្ធ ប្រកបដោយប្រសិទ្ធិភាព និងមានភាព​ទន់ភ្លន់ ធ្វើយ៉ាងណាអោយអ្នកជាប់ពន្ធរីករាយក្នុងកិច្ចសហការបង់ពន្ធជូនរដ្ឋ៕ ដោយ៖ រតនា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1086]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [888]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1180]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1179]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1096]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ជនដៃ​​ដល់​​ចាក់​សំលាប់​មនុស្ស​ ៣នាក់​នៅ​ក្នុង​ប្រទេសចិន​​​

ប្រទេសចិន៖ កាលពីព្រឹកថ្ងៃសុក្រនេះ ជនដៃដល់មួយក្រុមប...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [339]


​ក្រសួងអប់រំ ​គ្រោង​បង្កើត​មូលនិធិ​សមធម៌​នៅតាមគឹ្រះស្ថាន​សិក្សា​របស់រដ្ឋ​

ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡាមានផែន...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [314]


ផ្ទៃដីគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះជិត២ពាន់គីឡូម៉ែត្រក្រឡាទៀតមាននៅកម្ពុជា

ភ្នំពេញ ​៖ ​តាម​ការសិក្សា​ស្រាវជ្រាវ​របស់​ស៊ីម៉ាក់...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [271]


កូរ៉េ បោះទុន វិនិយោគជាង ១ពាន់លានដុល្លារបន្ថែមទៀត លើអចលនៈទ្រព្យនៅកម្ពុជា

កូរ៉េ បោះទុន វិនិយោគជាង ១ពាន់លានដុល្លារបន្ថែ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [374]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 151 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 386 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 864063​ នាក់