កំពង់ចាម ៖ក្នុងពិធីសម្ពោធអគារសិក្សានៅវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ស្ទឹងត្រង់ និងពិធីពុទ្ធាភិសេក
ព្រះពុទ្ធរូប ទ្រង់ផ្ចាញ់មារ ធ្វើពីថ្មភក់ នៅវត្តព្រះមហោសថសុវណ្ណគិរីបឹងដែង ក្នុងឃុំកក់ ស្រុកស្ទឹងត្រង់ ខេត្តកំ
ពង់ចាម នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៣ សម្តេច ហ៊ុន សែន បានអត្ថាធិប្បាយលើលេខរៀងទី៤ នៅលើ
សន្លឹកឆ្នោត របស់គណបក្សប្រជាជនកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា លេខរៀងទី៤ របស់គណបក្សប្រជាជនកម្ពុជា នៅលើសន្លឹកឆ្នោត ស
ម្រាប់ការបោះឆ្នោតជាតិនៅខែកក្កដា ខាងមុខ គឺដូចគ្នានឹងអាណត្តិទី៤ ក្នុងសម័យកាលបោះឆ្នោតឆ្នាំ២០០៨ ដែលគណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជម្នះរហូតដល់ ៩០ កៅអី លើសពី ២ ភាគ ៣ ក្នុងចំណោមកៅ
អីរដ្ឋសភាសរុប ១២៣។
ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធី សម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សានៅ ស្រុកស្ទឹងត្រង់ ខេត្ដកំពង់ចាម
នាព្រឹកថ្ងៃ ទី២៤ ខែឧសភា ឆ្នាំ២០១៣ នេះ សម្ដេច សែន បានបកស្រាយថា លេខរៀងទី៤ ដែល គណបក្សប្រ
ជាជន ចាប់ឆ្នោតបាននោះ តំណាងឱ្យន័យជាច្រើន ក្នុងនោះ ផ្លូវពុទ្ធចក្រ មានដូច ទី១ លេខរៀងទី៤ តំណាង
ឱ្យពុទ្ធិ ពរទាំង៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ ទី២ លេខរៀងទី៤ តំណាងឱ្យទិសទាំង៤ រួម មានកើត លិច
ជើង ត្បូង ដែលទិសទាំង៤ នេះ គ្របដណ្ដប់ផែនដីទាំងមូលតែម្ដង ,ទី៣ លេខរៀងទី៤ តំណាងឱ្យធាតុទាំង៤ រួមមាន ទឹក ដី ភ្លើង ខ្យល់ ដែលមនុស្សគ្រប់រូប ត្រូវ ការជាចាំបាច់ មិនអាចអត់ធាតុណាមួយបាន ទី៤ លេខ
រៀងទី៤ តំណាងឱ្យព្រហ្មវិហារធម៌ ទាំង៤ រួមមាន មេត្ដា ករុណា មុទិតា និង ឧបេក្ខា,ទី៥ លេខរៀងទី៤តំណាង
ឱ្យព្រះ ព្រហ្មមុខ ៤ ដែលជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ ។
ចំណែកតាមផ្លូវអាណាចក្រវិញ ទី១ លេខរៀងទី៤ តំណាងឱ្យយុទ្ធសាស្ដ្រចតុ កោណ ដំណាក់កាលទី២ ,ទី២
លេខរៀងទី៤ តំណាងឱ្យទីតាំងអំណាចនៅចតុមុខ គឺទន្លេ ៤មុខ ដែល ប្រមូលផ្ដុំដោយព្រះរាជវាំង រដ្ឋ សភា
រាជរដ្ឋាភិបាល និងស្ថាប័នរដ្ឋ ទាំងអស់ ,ទី៣ លេខរៀងទី៤ កៅអី ដែលអង្គុយកាន់ តំណែង ក្នុងរាជរដ្ឋាភិបាល
ក្នុងរដ្ឋសភា គឺ មានជើង ៤ ។
សម្តេច នាយករដ្ឋមន្រ្តីបានបន្តថា កាលពីលើកមុន គណបក្សប្រជាជនកម្ពុជា ចាប់បានលេខរៀងទី៤ នៅលើ
សន្លឹកឆ្នោត មានគណបក្សមួយគេបកស្រាយថា លេខ៤ បើតាមក្បួនចិន យួន អាក្រក់ណាស់ ប៉ុន្តែពេលមែន
ទែន បែរជាគណបក្សប្រជាជនកម្ពុជា បានឡើងទៅដល់ ៩០ កៅអី។ ដូច្នេះមិនប្រាកដថានៅលេខរៀងទី១ លើសន្លឹកឆ្នោត ឈ្នះនោះទេ។ អ្នកខ្លះនៅលេខរៀងទី១ តែលទ្ធផលបោះឆ្នោត មិនបានទាំង ១ កៅអីផង ។
សម្តេចបានបន្តថា សម្តេចមិនចាំបាច់ទៅបកស្រាយលើលេខរៀងរបស់គណបក្សផ្សេងទៀត។ តែមានគណ
បក្សមួយនោះបានត្រៀមចង់បកស្រាយលើលេខរៀងទី៤ របស់គណបក្សប្រជាជនកម្ពុជា តែត្រូវបានគ្នាគេ
បានហាមថា មិនបាច់ទេ បកស្រាយតែលេខរៀងខ្លួនឯងទៅ។ ជាមួយនិងការចាប់ឆ្នោតទទួលបានលេខរៀង
ទី៤ដូចអាណត្ដិមុននោះ បេក្ខជននាយករដ្ឋមន្ដ្រីរបស់គណបក្សប្រជាជនកម្ពុជាសម្ដេចតេជោ សែន បានអំពា
វនាវឱ្យប្រជាពលរដ្ឋនៅទូទាំងប្រទេស ដែលមានអាយុគ្រប់បោះឆ្នោតទៅចូល រួមការបោះឆ្នោតបានគ្រប់ៗគ្នា
នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ ហើយគណបក្សប្រជាជន គឺនៅលេខរៀងទី៤ ដូចមុន ហើយមានសញ្ញា រូប
ទេវតាបាចផ្កា ។
សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានបន្ថែមថា ក្នុងសម័យកាលឃោសនាបោះឆ្នោត កាលពីឆ្នាំ២០០៨ មានមេ
ដឹកនាំគណបក្សមួយនោះ បានចុះពីលើឡានមក ជេរតែម្តងលើស្លាកសញ្ញាគណបក្សប្រជាជនកម្ពុជា ដែល
មានរូបសម្តេចប្រមុខដឹកនាំទាំង៣ ដោយលើកឡើងថា ជាជនក្បត់ជាតិ ហើយអាកណ្តាល ខូចជាងគេ។ ប៉ុន្តែ
សម្តេច បានព្រមានថា បើលើកនេះហ៊ានតែជេរដូចមុនទៀត មុខជានឹងត្រូវប្តឹង ផាកពិន័យទៀតហើយ ដោយ
អាណត្តិមុន ត្រូវផាក ១០ លានរៀលរួចហើយ ( លោកសមរង្ស៊ី ត្រូវគ.ជ.ប. ពិន័យ ១០ លានរៀល ក្នុងរឿង
ឃោសនា ប្រមាថថ្នាក់ដឹកនាំទាំងបីរបស់គណបក្សប្រជាជនកម្ពុជា) ៕ ដោយ៖ សំអាត