រំលោភក្មួយស្រីរហូតមានផ្ទៃពោះ ឆ្លង​ទន្លេ​ទើប​បែក​ការណ៍
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ស្ទឹង​ត្រែង​ ៖ នៅព្រឹកថ្ងៃទី១៥សីហាឆ្នាំ២០១៣នគរបាលបាននាំខ្លួនបុរស​ចំណាស់​អាយុ​៥៧​ឆ្នាំ​ម្នាក់​ បន្ទាប់ពី​
ក្មួយ​ស្រី​សាច់​ថ្លៃ​របស់​ខ្លួន​ចោទប្រកាន់ថា​ បាន​រំលោភ​សេព​សន្ថវៈ​រូប​នាង​ដែល​ទើប​មាន​អាយុ​១៥​ឆ្នាំ​ រហូត​មាន​
ផ្ទៃ​ពោះ​ ថែម​ទាំង​ឆ្លង​ទន្លេ​បាន​កូន​ស្រី​ម្នាក់​ តែ​ត្រូវ​ស្លាប់​ទៅ​វិញ​ក្រោយ​ពេល​ឆ្លង​ទន្លេ​ រួច។​

​លោក សន​ សារឿន​ អភិបាល​ស្រុក​សៀម​បូក​ ឱ្យ​ដឹង​ថា​ ហេតុ​ការណ៍​នេះ​មិន​មានអ្ន​ក​ណា​ម្នាក់​ដឹង​ថា​ កើត​
ឡើង​នៅ​ពេល​ណា​ឡើយ​ គឺ​ទើប​តែ​ដឹង​នៅ​ពេល​ក្មេង​ស្រី​ឆ្លង​ទន្លេ​នៅ​មណ្ឌល​សុខ​ភាព ។​ យោងតាម​ការ​រៀប​
រាប់​របស់​ក្មេង​ស្រី​ គឺនាង​ប្រាប់​ថា​ ត្រូវ​ឪពុក​ធំ​ចាប់​រំលោភ​នៅ​ផ្ទះរបស់​គាត់​ ខណៈ​នាងទៅ​ជួយ​ធ្វើ​ចម្ការ​ ។​
ក្រោយ​​ពី​ចាប់​រំលោភ​រួច​ បាន​គំរាម​សម្លាប់​នាង​ចោល បើ​សិន​និយាយ​ប្រាប់​ឪពុក​ម្តាយ​របស់​នាង​ ទើប​នាង​មិន​
ហ៊ាន​និយាយ​រហូត​ដល់​ថ្ងៃ​ឆ្លង​ទន្លេ ។​ ក្មេងស្រី​រងគ្រោះ​ទើប​តែ​មាន​អាយុ​១៥​ឆ្នាំ​ សូម្បី​តែ​ខ្លួន​នាង​ផ្ទាល់​ក៏​មិនដឹង​
ថា​មាន​ផ្ទៃ​ពោះ​ដែរ ។​

ប្រភព​ព័ត៌​មាន​ពី​ក្រុម​គ្រួសារ​និយាយ​ថា​ សូម្បី​តែ​ពួក​គាត់​ជា​ឪពុក​ម្តាយ​ក៏​មិន​បាន​ដឹង​ថា​ កូន​ស្រី​មាន​ផ្ទៃ​ពោះ​ដែរ​
តែ​បាន​សួរ​ទៅ​កូន​ស្រី​ខណៈ​ឃើញ​នាង​តែង​តែ​យក​ដៃ​អង្អែល​ និង​ឈ្លី​ចង្កេះ​ ហើយ​កូន​ស្រី​របស់​គាត់​ឆ្លើយ​ថា​
ឈឺ​ចង្កេះ​។ លុះ​នៅ​ថ្ងៃ​ទី​១៣​ សីហា​ វេលា​ម៉ោង​៨ និង​៣០​នាទី​យប់​ ស្រាប់​តែ​នាង​ឈឺ​ពោះ​ លុះ​បញ្ជូន​ទៅ​
មណ្ឌល​សុខ​ភាព​ ក៏​ឆ្លង​ទន្លេ​បាន​កូន​ស្រី​ តែ​ត្រូវ​ស្លាប់​ទៅ​វិញ​ ទើប​កូន​ស្រី​របស់​គាត់​ប្រាប់​ពី​រឿង​ឪពុក​ធំ​ចាប់​
រំលោភ និង​គំរាម​សម្លាប់​ បើ​នាង​ហ៊ាន​និយាយ​ឱ្យ​បែក​ការណ៍​ដឹង​ដល់​អ្នក​ដទៃ​ និង​ឪពុក​ម្តាយ ។

អធិការ​រង​នគរ​បាល​ស្រុក​សៀម​បូក​ទទួល​ផ្នែក​យុត្តិ​ ធម៌​ លោក មឿង ជុំ បាន​ឱ្យ​ដឹងថា​ ក្មេងស្រី​រង​គ្រោះ​ទើប​
មាន​អាយុ​១៥​ឆ្នាំ​ ឯ​ឪពុក​ធំ​ជា​ជន​សង្ស័យ​ឈ្មោះ​ យឹង​ គ្រី​ អាយុ​៥៧​ឆ្នាំ​ ។​ តាម​ការ​ឆ្លើយ​ប្រាប់​របស់​ក្មេង​ស្រី​ គឺ​រូប​
នាង​ត្រូវ​ឪពុក​ធំ​ម្នាក់​នេះ​ចាប់​រំលោភ​ ទើប​ឈាន​ដល់​ការ​​​ឃាត់​ខ្លួន​​​​បុរស​ជា​​ឪពុក​ធំ​​​ខាង​លើ​​មក​​សាក​សួរ​​​​ ។ ទោះ​
ជា​យ៉ាង​ណា​ ឪ​ពុក​ធំ​ជាប់​ចោទ​​​រូប​នេះ​មិន​បាន​សារភាព​ទេ​​ តែ​ដោយ​យោង​តាម​ចម្លើយ​​ និង​ការ​ប្តឹង​​​របស់​​ឪពុក​
ម្តាយ​​​ក្មេង​​ស្រី​ ទើប​​​ជន​នេះ​ត្រូវ​បាន​បញ្ជូន​​ទៅ​កាន់​​​ស្នង​ការ​​​​ដ្ឋាន​​នគរបាល​ខេត្ត ​​ដើម្បី​សួរ​នាំ​បន្ត​​ ។ លោក ប៊ូ ថាំង​​
នាយ​រង​​ការិយាល័យ​ព្រហ្ម​ទណ្ឌ​​កម្រិត​ធ្ងន់​​​​នៃ​ស្នង​ការ​​ដ្ឋាន​​នគរ​ បាល​​ខេត្ត​ ឱ្យ​ដឹង​ថា ​​យោង​តាម​ចម្លើយ​​របស់​
ក្រុម​គ្រួសារ​​ និង​​ក្មេង​ស្រី​រង​គ្រោះ​​​​​​​ មិន​​មាន​​ភស្តុតាង​​​បញ្ជាក់​​​នូវ​ភាព​​ជាក់​លាក់​​ណាមួយ​ទេ ។ រីឯ​ឪ​ពុក​ធំ​​​ជាប់​ចោទ​
ឆ្លើយ​បំភ្លឺ​​នៅ​ប៉ុស្តិ៍​​​រដ្ឋ​បាល​​ស្រុក​​សៀម ​បូក ក៏ដូច​ជាការ​ឆ្លើយ​បំភ្លឺ​​នៅ​ស្នង​ការ​ដ្ឋាន​បាន​បដិ​សេធ​​ថា​ ខ្លួន​​​​មិន​បាន​
ប្រព្រឹត្ត​​​​​អំពើ​អនាចារ​​លើ​​ក្មួយ​ស្រី​សាច់​ថ្លៃ​​​ របស់​ខ្លួន​​ឡើយ ។

​ប្រភព​​​ព័ត៌​មាន​ពី​អ្នក​ភូមិ​កើត​ហេតុ​​​​និយាយ​ថា​​ ក្មេង​ស្រី​​រង​គ្រោះ​​​​​តែង​ឡើង​ចុះ​ផ្ទះ​​​ឪពុក​ធំ​​​​ញឹក​ញាប់ តែ​មិនដឹង​ជា​
មាន​​ការ​ទាក់​ទង​​ត្រូវ​រ៉ូវ​​គ្នា​​ ឬ​មាន​ការ​គំរាម​កំហែង​​ រហូត​​ឈាន​​ដល់​ការ​​ចាប់​រំលោភលើ​ក្មួយ​ស្រី​​យ៉ាង​​​ណា​នោះ​
ឡើយ​ ។ ម៉្យាង​ទៀត​ ទាក់​ទង​រហូត​​​ដល់​ការ​មាន​​ផ្ទៃ​ពោះ​​ ក៏​មិន​ប្រាកដ​ថា​​ ជា​កូន​របស់​ឪពុក​​ធំ​ជាប់​ចោទ​ដែរ ​​
ទាល់​តែ​ស៊ើប​ក្រៅ​ផ្លូវ​ការ​​​ថា​ តើ​ក្មេង​ស្រី​រង​គ្រោះ​​ធ្លាប់​មាន​​​ទំនាក់​ទំនង​​ជាមួយ​​អ្នក​ណាផ្សេង​ ទៀត​ ឬ​យ៉ាង​ណា​​
ទើប​​​អាច​ដាក់​​ការ​​សន្និដ្ឋាន​​​លើ​ជន​ជាប់​ចោទ​​​ឱ្យ​ទទួល​ ខុសត្រូវ​​ចំពោះ​​សំណុំ​រឿង​នេះ ។

មន្រ្តីនគរបាលបញ្ជាក់ថា បើទោះជាមានការឆ្លើយបែបនេះក្តី ជនជាប់ចោទត្រូវបានឃុំខ្លួនបណ្តោះអាសន្ន
និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តជាអ្នវិនិច្ឆ័យទោស៕

ដោយ៖ ស.ស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1086]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [888]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1180]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1179]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1097]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

​បើកវេ​ទិកា​សាធារណៈ​​ ​ស្តីពី​ការត្រួត​ពិនិត្យ​យានយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត ​​

​ភ្នំពេញ៖​ ក្រសួង​សាធារណការនិង​ដឹកជញ្ជូន ​​នៅ​ព្រឹ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [371]


ប្រទេស​សៅឌីអារ៉ាប់​ប៊ីយល់ព្រម​ទិញយន្ត​ហោះចំនួន​ ១៦គ្រឿង​ពីប្រទេស​កាណាដា​

សៅឌីអារ៉ាប់ប៊ី៖ កាលពីថ្ងៃព្រហស្បត្តិ៍ម្សិលមិញ រដ្ឋ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [384]


សត្វព្រៃនៅ​កម្ពុជា​កំពុង​​រង​​នូវ​​ការ​បំ​ផ្លិច​បំផ្លាញ​ឲ្យ​ផុត​ពូជ​

ព្រះវិហារ ៖ សត្វព្រៃ​គ្រប់​ប្រភេទកំពុង​ទទួលរ...អានបន្ត

បរិស្ថាន-ថាមពល • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [475]


ជំងឺប៉េស្ត​នៅរដ្ឋ​ Madagascar​ គឺកំពុង​តែរីក​រាល​ដាល​យ៉ាង​ខ្លាំង​

អាព្រិក៖ យោងតាមអ្នកជំនាញខាងវេជ្ជសាស្រ្តបានអោយដឹងថា...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [390]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 600 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1739 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 865416​ នាក់