​តំ​ណាង​កសិករ​ជាង500​នាក់​មក​ពី​ទូទាំ​ង​ប្រ​ទេ​ស​អំ​ពាវ​នាវ​ឲ្យ​រាជ​រដ្ឋា​ភិ​បាល​ដោះ​ស្រាយ​បញ្ហា​បន្សុំា​ទៅ​នឹង​ការ​ប្រែ​ប្រួ​លអាកាសធាតុ
ពេលវេលាចេញផ្សាយ៖​ (កាលពី 13 កន្លងទៅ )  

 

ភ្នំពេញ៖ ក្រុមកសិករមកពីទូទំាងប្រទេសទាមទាឲ្យរាជរដ្ឋាភិបាលបង្កើនយន្តការជួយដល់ពួកគាត់បន្ថែម ​​ដើ​ម្បីមានលទ្ធភាពពេញលេញក្នុងការតទល់នឹងបញ្ហាប្រែប្រួលអាកាសធាតុ ដែលកំពុងតែបង្កការគំរាម​​កំ​​​ហែង​យ៉ាងធ្ងន់ធ្ងរ។ការទាមទានេះបានធ្វើឡើងនៅក្នុងវេទិកាកសិករថ្នាក់ជាតិលើកទី4 នៅព្រឹកថ្ងៃទី17 ​ខែ​​​តុ​លា ដោយមានការចូលរួមពីតំណាងកសិករទូទាំងប្រទេសប្រមាណជាង500នាក់ ក្នុងនោះក៏មានតំ​ណាង​ ​ក​សិករមកពីបណ្តាប្រទេសទាំង10នៃសមាជិកអាស៊ានផងដែរ ។​

​លោកអួន សុផល តំណាងកសិករ និងជាប្រធានបណ្តាញកសិករ និងធម្មជាតិបានលើកឡើងថា បច្ចុប្បន្ន នេះប្រជាកសិករដែលពឹងអាស្រាយលើរបរកសិកម្មពិសេសការធ្វើដំណាំស្រូវកំពុងជួបបញ្ហា ប្រឈម​ជា​ច្រើនទៅលើមុខរបររបស់ពួកគាត់ដែលបណ្តាលពីការប្រែប្រួលអាកាសធាតុ​ ។

ការលើកឡើងដូច្នេះខណៈដែលកម្ពុជាបាននឹងកំពុងជួបប្រទៈនូវបញ្ហាទាំងនេះ ក្នុងនោះគ្រោះទឹកជំនន់​​​បាន​​បង្ករផលប៉ៈពាល់ដល់ជីវភាពរស់នៅរបស់ជាពលរដ្ឋជាច្រើនគ្រួសារ និងផលដំណាំនានា រាប់ម៉ឺន​ហិច​​​​តា​​នៅក្នុងខេត្តចំនួន20។ ជាមួយគ្នានេះគ្រោះរាំងស្ងួតក៏កំពុងអួសបន្លាយផងដែរនៅក្នុងខេត្តកំពង់ស្ពឺដែល​​ធ្វើឲ្យសំណាបនឹងសន្ទូងរបស់ប្រជាកសិករខូចខាតជាច្រើនហិចតាដែរ ។​

លោក បញ្ជាក់ថា តាមការសង្កេតបញ្ហាគ្រោះរាំងស្ងួតគឺរដូវប្រាំងបានអូសបន្លាយកាន់តែវែងជាងរដូវវស្សា ដែល ធ្វើឲ្យប្រជាកសិករដែលធ្វើស្រូវប្រកាន់រដូវពឹងអាស្រាយលើទឹកភ្លៀងពុំមានទឹកគ្រប់គ្រាន់ក្នុងការ​បង្ក​បង្កើនផល។ ម្យ៉ាងវិញទៀតគ្រោះធម្មជាតិនេះបានបង្កឲ្យមានសត្វល្អិត និងការទទួលបាន ទិន្នផលទាប ។

  

កសិកររូបនេះបានបញ្ជាក់ទៀតថា ដើម្បីរួមចំណែកធ្វើឲ្យបញ្ហានេះមានភាពប្រសើរ វិញនោះរាជ​រដ្ឋា​ភិ​បាល​​​និងអង្គការនានាគួរបង្កើនការយកចិត្តទុកដាក់ចំពោះកសិករឲ្យចេះបន្សុំា​ខ្លួនទៅនឹងការ​ប្រែប្រួល​អាកាស​​ធាតុ​នេះ ក្នុងនោះត្រូវផ្តល់បច្ចេកទេសថ្មីស្របទៅនឹងស្ថានភាពអា កាសធាតុ បង្កើនការជីក​ប្រពន្ធ័ធារាស្រ្ត​​តូចៗនៅតំបន់ដែលងាយរងគ្រោះដោយគ្រោះរំាងស្ងួត ពិ សេសការផ្តល់ឥណទាន​កសិកម្ម​ខ្នាតតូច​ដល់​​ប្រជា​​កសិករក្នុងអត្រាការប្រាក់ទាបបំផុត ដើម្បីឲ្យពួក គាត់មានលទ្ធភាពងាយស្រួលក្នុង​ការបង្កបង្កើន​ផល​​ដែលអាចទទួលបានទិន្នផលច្រើនតាមគោល​ការណ៍ធម្មជាតិ។

លោកឈិត សំអាតនាយកប្រតិបត្តិវេទិកានៃអង្គការមិនមែនរដ្ឋភិបាលមានប្រសាសន៍ថា ហានិភ័យនៃ​​​គ្រោះ​​​ធម្មជាតិដូចជាគ្រោះទឹកជំនន់ រាំងស្ងួតខ្យល់ព្យុះ គឺជាកក្តាដ៏សំខាន់ក្នុងការជំរុញឲ្យមាបញ្ហាសន្តិ​​​សុខ​ស្បៀងកើតឡើង។ក្រៅពីនេះវាបានបង្កសោកនាដកម្មដ៏ច្រើនដូចជាបាត់បង់អាយុជីវិតមនុស្សសត្វទ្រព្យ​សម្បត្តិ ហេដ្ឋារចនាសម្ពន្ធ័ និងធនធានធម្មជាតិមួយចំនួនទៀត។លោក សាយ សំអាល់ រដ្ឋមន្រ្តី​​​ក្រ​សួង​បរិស្ថានបានគាំទ្រចំពោះសំណើទាំងនេះ ព្រោះវាជាមធ្យោបាយ ដ៏សក្កិសិទ្ធដែល​ធានាឲ្យប្រជា​​កសិករ​អាចជៀសផុតពីបញ្ហាប្រឈមនានាដែលកើតឡើងដោយការ ប្រែប្រួលអាកាសធាតុ​ ។​ 

    

ឯឧ.បញ្ជាក់ថា បញ្ហាទាំងនេះត្រូវបានរាជរដ្ឋាភិបាលអណត្តិទី5គិតគូជាអាទិភាពក្នុង​នោះនៅដើម​ខែវិ​ច្ឆិ​កា​ខាង​មុខនេះ រាជរដ្ឋាភិបាលនឹងប្រកាសឲ្យប្រើប្រាស់ ផែនការយុទ្ធសា ស្រ្តប្រែប្រួលអាកាសធាតុកម្ពុជា ដែល​​​​​​​ជាផែនការសកម្មភាពរបស់ជាតិ សម្រាប់ឆ្លើយតបនឹងការកែ លម្អស្ថានភាពសន្តិសុខស្បៀង និង​អាហា​រូ​បត្ថម្ភនៅកម្ពុជា ។

សូមបញ្ជាក់ថាកន្លងមកនេះក្រសួងបរិស្ថានបានផ្តល់មូនិធិប្រែប្រួលអាកាសធាតុដល់ក្រសួងសា្ថបន័​និង​​អង្គការ​នានាសម្រាប់អនុវត្តគម្រោងចំនួន11 ដែលមានថវិកាប្រមាណជាង2លានដុល្លា ដែល ផ្តោតសំខាន់​​លើគម្រោងបន្សុំាទៅនឹងការប្រែប្រួលអាកាសធាតុ ដែលបង្ហាញពីបច្ចេកទេសកសិកម្ម ការប្រើប្រាស់​ទឹក​​និងអនាម័យ ប្រពន្ធ័ស្រោចស្រពដែលធននឹងអាកាសធាតុដល់សហគមន៍កសិករ ជនបទ៕
ដោយ៖ ស្រីផល​

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ព័ត៌មាន​សំខាន់ៗ

​ស្ថានីយ​ទូរទស្សន៍​​​របស់​រុស្ស៊ី​​គំរាម​​អាមេរិក​ពី​​ការវាយប្រហារ​​អាវុធ​នុយ​ក្លេអ៊ែរ​

រុស្ស៊ី​ ៖​ ​ស្ថា​នី​យទូរ​ស្សន៍​រដ្ឋរ​រុស្ស៊ី​បាន​...អានបន្ត

នយោបាយអន្តរជាតិ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [874]


លោក ​Essam ​el-Erainត្រូវ​បាន​ចាប់​ខ្លួន​

ប្រទេសអេស៊ីប៖ កាលពីព្រឹកថ្ងៃពុធនេះ លោក Essam el-Er...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [445]


ឥណ្ឌូនេស៊ីសំឡឹង​​ឃើញសក្តានុពល​​កម្ពុជាលើវិស័យ​​កសិកម្មនិងទេសចរណ៍​​

ភ្នំពេញ៖ ​​ប្រ​ទេស​​​ឥណ្ឌូ​នេស៊ី​កំ​ពុងសំឡឹងឃើញ​សក...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [378]


ប្រជាកសិករមានសង្ឃឹមពេញឃើញ ប្រព័ន្ធធារាសាស្ដ្រ ធ្លាម្អម ស្ថាបនារួចរាល់

ប្រជាកសិករមានសង្ឃឹមពេញឃើញ ប្រព័ន្ធធារាសាស្ដ្...អានបន្ត

នយោបាយ • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [388]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 473 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 864 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 542 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1230963​ នាក់