ភ្នំពេញ៖មន្រ្តីជំនាញផ្នែកជលផល បានអំពាវនាវដោយទទូចដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ ឲ្យឈប់
បរិភោគត្រីក្រពតដែលមានជាតិពុលចំនួន៣ប្រភេទ និងមានត្រីក្រពតដែលគ្មានជាតិពុលចំនួន៧ប្រភេទផ្សេង
ទៀតគួតែកុំបរិភោគគ្រឿងក្នុងរបស់វាផងដែរ ព្រោះវាអាចនាំឲ្យពុល និងធ្វើឲ្យមានគ្រោះថ្នាក់ដល់ជីវិត ។
លោក ណៅ ធួក អគ្គនាយកជលផលបានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឲ្យឈប់បរិភោគត្រីក្រពត
មានជាតិពុល ក៏ដូចជាឈប់បរិភោគគ្រឿងក្នុងត្រីក្រពតគ្មានជាតិពុលផងដែរ ព្រោះនាំឲ្យមានគ្រោះថ្នាក់ដល់
អាយុជីវិត ។ លោក ណៅ ធូក បានលើកឡើងដូច្នេះកាលពីព្រឹកថ្ងៃទី២៤ ខែមេសា ព្រមទាំងហាមដាច់ខាតបរិ
ភោគត្រីក្រពត ដែលមានជាតិពុលទាំង៣ប្រភេទ បន្ទាប់ពីមានករណីពុលត្រីក្រពតជាច្រើនករណីបានកើត
ឡើងជាបន្តបន្ទាប់ ដែលបណ្តាលឲ្យអ្នកបរិភោគចំនួន១១នាក់ បានស្លាប់ និងមានអ្នករងគ្រោះរហូត១០៣នាក់
ក្នុងរយៈពេលប៉ុន្មានឆ្នាំងកន្លងមកនេះ។
ករណីពុលត្រីក្រពតនេះ ធ្លាប់បានកើតឡើងនៅក្នុង ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង កាលពីពេលថ្មីៗនេះ និងឆ្នាំ
កន្លងទៅក៏ធ្លាប់កើតមានករណីនេះនៅស្រុកស្រីស្នំ ខេត្តសៀមរាប នៅស្រុកស្អាង ខេត្តកណ្តាល ខេត្តឧត្តរមាន
ជ័យ និងនៅភូមិអម្ពិលទឹក ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាលទៀតផង ។
លោកអគ្គនាយកបានហាមដាច់ខាតមិនឲ្យបរិភោគត្រីក្រពតដែលមានជាតិពុលទាំង ៣ប្រភេទ ដែលមានភិន
ភាគដូចក្នុងរូបភាព ហើយយកល្អអាត្រីក្រពត ដែលគ្មានជាតិពុល៧ប្រភេទផ្សេងទៀតកុំបរិភោគ គ្រឿងក្នុង
របស់វាតែម្តងដើម្បីជៀសវាងការពុលបន្តទៀត។
លោកបានបង្ហាញអំពីសញ្ញានៃការពុលត្រីកំពតឲ្យដឹងថា ការបរិភោគនូវត្រីក្រពតដែលមានជាតិពុលគឺបណ្តា
លឲ្យឈឺក្បាល វិលមុខ ល្ហិតល្ហៃ រឹងថ្គាម ស្ពឹកចុង ដៃ ចុងជើង រាគរូស ក្អួតចង្អោរ ឬអាចបណ្តាលឲ្យស្លាប់តែ
ម្តង ។ បើមានអាការៈពុលបែបនេះត្រូវប្រញាប់បញ្ជូនអ្នកជំងឺទៅកាន់មន្ទីរពេទ្យណាដែលនៅជិតបំផុតដើម្បី
ជួយសង្រ្គោះបន្ទាន់ មិនត្រូវធ្វេសប្រហែសឡើយវាបណ្តាលឲ្យបាត់បង់ជីវិត។
សូមរំលឹកថា កាលពីថ្ងៃទី១៩ ខែមេសា កន្លងទៅ រដ្ឋបាលជលផល បានចេញសេចក្តីប្រកាសដោយបង្ហាញ
ថា ត្រីក្រពតក្នុងទឹកសាប៣ប្រភេទ ក្នុងចំណោមត្រីកំពត១០ប្រភេទនៅកម្ពុជា រួមមាន៖ Tetraodon cochinchine
nsis, Mon otrete leiurus និង Tetraodon fluviatilis ដែលមានភិនភាគដូចក្នុងរូបភាព ជាប្រភេទត្រីក្រពតដែលមាន
ជាតិពុលខ្លាំង ។ ហើយត្រីក្រពត ទាំង៣ប្រភេទ នេះមានជាតិពុលខ្ពស់បំផុតនៅរដូវពងកូន និងបន្តពូជ ដែល
ជាធម្មតាកើតឡើងនៅក្នុងខែកុម្ភៈ ខែមីនា និងចន្លោះខែកក្កដា ទៅខែកញ្ញា ។ ចំពោះជាតិពុលនៅក្នុងខ្លួនត្រី
ក៏មានកម្រិតខុសគ្នាគឺពង និងស្ពែមមានជាតិពុលខ្ពស់បន្ទាប់មកគឺថ្លើម ពោះវៀន ស្បែក និងសាច់ ក៏មិនធម្មតា
ដែរ ដូច្នេះគួរជៀសវាងកុំបរិភោគតែម្តងទៅដើម្បីកុំឲ្យសង្ស័យ៕
ដោយ៖សស្អាត