សង្គមស៊ីវិល និងប្រជា​ពល​រដ្ឋ ធ្វើ​ធម្ម​យា​ត្រា​សុំ​សន្តិ​ភាព​ពី​ព្រះ​អង្គ​ដង​កើ​ទៅ​វត្ត​ភ្នំ
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញ៖ ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ នៅក្នុង​រាជធានី​ភ្នំពេញ នឹងធ្វើ​ការជួប​ជុំគ្នា​នៅ​ព្រះអង្គ​ដង​
កើមុខ​ព្រះបរមរាជវាំង ដើម្បី​ធ្វើ​ពិធីដង្ហែរ​ធម្ម​យាត្រា​បួងសួងដល់វត្ថុសក្តិសិទ្ធ​សុំ​សន្តិភាព និង​កុំ​ឲ្យ​មាន​អំពើ​
ហិង្សា​​កើតឡើងជាថ្មីនៅលើ​ទឹកដី​កម្ពុជា និង​ជាពិសេស​ផ្ញើ​សារ​ទៅ​កាន់គណបក្សនយោបាយដែល​ទទួលបាន​
អាសនៈ​នៅក្នុង​រដ្ឋសភាឲ្យ​អង្គុយ​ជជែក​គ្នា​ដោយ​សន្តិវិធី ហើយ​តម្កល់​ផលប្រយោជន៍​ជាតិនិងប្រជាជនធំ​។


​ការប្រមូលផ្តុំគ្នា​នេះបាន​ប្រព្រឹត្តទៅ​នៅថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១៣ នៅវេលា​ម៉ោង​៤​រសៀលចាប់ពី​ព្រះអង្គ​
ដង​​​កើ ។ ចំណែក​ប្រជាពលរដ្ឋ និង​អង្គការក្រៅរដ្ឋាភិបាល​មួយក្រុម​ផ្សេងទៀត បានធ្វើ​ការជួប​ជុំគ្នាប្រារព​ពិធី​
បួងសួង​សុំ​សន្តិភាពនិងសុំកុំឲ្យមានអំពើហិង្សានេះ​ដែរនៅ​រមណីយដ្ឋាន​វត្តភ្នំដែលជាកំណើតនៃរាជធានីមុនគេ​​

​ការជួប​ជុំគ្នា​ធ្វើ​ពិធីបួងសួង​សុំ​សន្តិភាព នៅ​ព្រះអង្គ​ដង​កើ និង​នៅ​រមណីយដ្ឋាន​វត្តភ្នំ របស់​ក្រុម​អង្គការ​សង្គម​
ស៊ីវិល និង​ប្រជាពលរដ្ឋ នៅក្នុង​រាជធានី​ភ្នំពេញ​នេះ បាន​ត្រូវ​សាលា​រាជធានី​ភ្នំពេញបញ្ជាក់ថាមិនមាន​ច្បាប់​
អនុញ្ញាត​នោះទេ​។

លោក បូ ពៅ ជា​សមាជិក​ក្រុមការងារ​ដើម្បី​សន្តិភាព បាន​ឲ្យ​ដឹងថា ការជួបជុំ​នេះ ដោយសារតែ​នៅ​ថ្ងៃទី​១៤
ខែសីហា គឺជា​ថ្ងៃសីល និង​ជា​ថ្ងៃ​ល្អ សម្រាប់​វប្បធម៌​របស់​ខ្មែរ ហើយ​ការជួបជុំ​នេះ គឺមាន​គោលបំណង​បួងសួង​
សុំ​ឲ្យ​ការដោះស្រាយ​ការជាប់គាំង​នយោបាយ និង​ការដោះស្រាយ​លទ្ធផល​បោះឆ្នោត កុំ​ឲ្យ​មាន​ការប្រើ​អំពើ​
ហិង្សា​។​ ហើយ​ការជួប​ជុំគ្នា​នេះ ក៏ជាការ​ផ្ញើ​សារ​ទៅ​គណបក្សនយោបាយ ឲ្យ​អង្គុយ​ជជែក​គ្នាដោយ​សន្តិវិធី និង​
ដោយ​តម្កល់​ផលប្រយោជន៍​ប្រជាពលរដ្ឋ​ជាសំខាន់​។​

​ចំណែក​លោក លោកស្រី ប្រាក់សុផានីមកពីក្រុមការងារដើម្បីសន្តិភាពដែរ បាន​ឲ្យ​ដឹង​ដែរ​ថា លោក​ស្រីចូលរួម​
ក្នុង​ពិធីបួងសួង​នេះ ក្នុង​គោលបំណង​ចង់បាន​យុត្តិធម៌ និង​សន្តិភាព សម្រាប់​ប្រទេស​កម្ពុជា​។ ហើយ​ក្នុងនាម​
ប្រជាពលរដ្ឋ​ម្ចាស់ឆ្នោត សុំ​ឲ្យ​មាន​ភាពស្ងប់ស្ងាត់ កុំ​ឲ្យ​មាន​ការប្រើ​អំពើហិង្សា​។​

អ្នកស្រីបន្តថា ប្រជាពលរដ្ឋ​មិន​ចង់ឃើញ​ការធ្វើ​បាតុកម្ម ឬក៏ការទប់ស្កាត់ណាមួយដោយ​ហិង្សានោ ពីព្រោះ​វា​
បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋមានការ​ភ័យខ្លាច និង​ព្រួយបារម្ភ ហើយ​ជាពិសេស ធ្វើ​ឲ្យ​ប៉ះពាល់ដល់​ការរស់នៅ​របស់​
ប្រជាពលរដ្ឋ​។​

អ្នកស្រី​បាន​អំពាវនាវ​ឲ្យ​ គណបក្សនយោបាយ​ទាំងអស់ ធ្វើការ​ចរចា​គ្នា​ដោះស្រាយ​ដោយ​ការស្រុះស្រួល​គ្នា
ឈរលើ​ស្មារតី​ផ្សះផ្សា​ជាតិ បង្រួបបង្រួម​ជាតិ​។

ចំណែកលោក ព្រាប កុល ប្រធានអង្គការតម្លាភាព បានឲ្យដឹងថា នេះជាការចូលរួមចំណែក​មួយ​លើក​តម្កើង​
អហិង្សា សន្តិភាព ផ្លូវចិត្តផ្លូវអារម្មណ៍ ហើយក៏ជាសារមួយបញ្ជូនទៅអ្នក​នយោបាយ ប្រជាពលរដ្ឋ កង​កម្លាំង​
អ្នកមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ដែលស្រលាញ់​សន្តិភាពបើសិនជាមានបាតុកម្ម​ណាមួយកើតឡើង​គឺរក្សា​
ភាពអហិង្សាសុខសន្តិភាពឲ្យបាន ។​

លោក ព្រាប កុល បន្តថា លោកនិងអង្គការសង្គមស៊ីវិលដទៃទៀតចង់ឃើញគណបក្ស​នយោបាយដែល​បាន​
ទទួល​ការគាំទ្រពីប្រជាពលរដ្ឋធំទាំង២មានភាពស្មោះត្រង់ មានឆន្ទៈ​នយោបាយក្នុង​ការដោះ​ស្រាយ​បញ្ហាដែល​
កើតមាន។ លោកថាកន្លងមកនេះគេសង្កេតឃើញ​ពួក​គាត់ ហាក់ដូចជាលេងល្បែង​នយោបាយ​ទៅវិញ​ទៅមក​
ដោយមិនមានភាពស្មោះ​ត្រង់នឹង​គ្នា ម្តងនិយាយថាអញ្ចេះម្តងនិយាយថាអញ្ចុះ​ធ្វើឲ្យពួកគាត់ជាអ្នតាម​ដាន​
វង្វេង និងប្រជាពល​រដ្ឋ​មាន​ការយល់ច្រឡំ។ ប៉ុន្តែយ៉ាងណាក៏ដោយ លោកសុំឲ្យគណបក្សទាំង២ផ្តោតលើឆន្ទៈ​
នយោបាយ និង ផ្តោតលើប្រយោជន៍ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត កុំធ្វើឲ្យគាត់អស់សង្ឃឹម ដោយសារ​
នយោបាយរបស់ខ្លួន ៕​

ដោយ៖ ស.ស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1086]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [888]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1180]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1179]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1096]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ក្រុមតោ​ខៀវ ​Chelsea​ យល់​ព្រម​ចុះកុងត្រា​ទិញ​កីឡាក​រ​ Mahamed​ Salah​

អង់គ្លេស៖ កាលពីថ្ងៃព្រហស្បត្តិ៍ម្សិលមិញ ក្រុមតោខៀវ...អានបន្ត

សិល្បះ និងកីឡាអន្តរជាតិ • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [354]


ចំនួនអ្នក​​​ស្លាប់​ដោយ​​​ការ​រលំ​អាគារ​​នៅ​ទីក្រុង​​ New ​York​ ​ឡើង​ដ​ល់​ ៧នាក់​ ​

ទីក្រុង New York៖ យោងតាមប្រភពព័ត៌មានចុងក្រោយមួយបាន...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [361]


កុមារី​ Malala​​ Yousafzai ជួប​ប្រជុំ​ជាមួយ​លោក​អូ​បា​ម៉ា​

ប្រទេសអាមេរិក៖ លោកប្រធានាធិ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [367]


ការប៉ះ​​ទង្គិច​គ្នា​នៅប្រទេស​អ៊ុយក្រែន​ឆក់យក​ជីវិត​ក្រុមបាតុករ​ចំនួន ​២១នាក់​

ប្រទេសអ៊ុយក្រែន៖ យោងតាមភ្នាក់ងារសារព័ត៌មាន BBC បាន...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [351]


ជំងឺប៉េស្ត​នៅរដ្ឋ​ Madagascar​ គឺកំពុង​តែរីក​រាល​ដាល​យ៉ាង​ខ្លាំង​

អាព្រិក៖ យោងតាមអ្នកជំនាញខាងវេជ្ជសាស្រ្តបានអោយដឹងថា...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [389]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 106 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 316 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 863993​ នាក់