លោក​យឹម​ ឆៃ​លី​ ជម្រុញ​ឲ្យ​ប​ង្កើត​គណៈ​កម្ម​ការ​ដាំ​កូន​ឈើ​នៅ​ខេត្ត​ព្រះ​សី​ហ​នុ​ ដើម្បី​ទប់​ស្កាត់​ទឹក​ប្រៃ​កុំឲ្យ​ចូល​ទឹក​សាប​
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី យឹម​ ឆៃលី ប្រធាន​ក្រុម​ប្រឹក្សា​ស្តារ អភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​ជន​បទបាន​​​​​​​​​​​​​​​ជម្រុញឲ្យបង្កើតគណៈកម្មការ​​សម្រាប់ការ​ដាំកូន​ឈើ​​​ឡើង​វិញ​នៅ​ខេត្ត​ព្រះសីហនុ ​ឲ្យបាន​ក្នុង​ពេល​ឆាប់ៗ​នេះ ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​​ទឹក​សមុទ្រ​ជ្រាប​ចូលមក ដែល​​ប៉ះពាល់​ដល់​ការ​ប្រើប្រាស់​ទឹក​សាប​ក្នុង​ខេត្ត​នេះ។ លោក​អះ​អាងដូច្នេះក្នុង​ជំនួប​ជាមួយ​​ប្រធាន​អង្គការ FAO ប្រចាំ​កម្ពុជា​កាល​ពី​ព្រឹក​ថ្ងៃម្សិលមិញនេះ។លោកឧបនាយក​រដ្ឋ​មន្រ្តី យឹម​ ឆៃលី មានប្រសាសន៍ថា បច្ចុប្បន្ននេះ នៅ​ខេត្តព្រះសីហនុ ទឹក​ប្រៃ​កំពុង​តែ​លុក​លុយ​ចូល​កាន់​ខេត្ត​នេះ ដែល​នាំ​ឲ្យមាន​កង្វះ​ខាត​ទឹក​សាប​សម្រាប់​ប្រើប្រាស់។ នោះក៏ព្រោះ​តែព្រៃ​ឈើ​ក្នុង​ខេត្ត​ដែល​ជាប់​នឹង​ឆ្នេរ​សមុទ្រ​មួយ​នេះ ត្រូវ​បាន​កាប់បំផ្លាញ​ដោយ​ក្រុម​ឈ្មួញ​ទុច្ចរិត ក៏​ដូចជា​ក្រុមហ៊ុន​សម្បទាន ដែល​ទទួល​បាន​ការ​អនុញ្ញាតិ​នា​ពេល​កន្លង​មក។

លោកឧបនាយករដ្ឋមន្រ្តីបញ្ជាក់ថា បច្ចុប្បន្នដីសម្បទាន​ដែល​ផ្តល់​​ឲ្យ​ក្រុម​ហ៊ុនសម្បទាន​ទាំង​នោះត្រូវ​បាន​រាជ​រដ្ឋាភិបាល​លុប​ចោល​​អស់​ហើយ ដូច្នេះ​យុទ្ធនាការ​ដាំ​កូន​ឈើ​ឡើង​វិញ នឹង​ត្រូវ​ចាប់ផ្តើម​ធ្វើ​ដោយ​មិន​អាច​បង្អង់​ឡើយ។លោកបាន​បន្ត​ថា ប្រសិន​បើ​ខេត្ត​នៅ​ជាប់​មាត់​សមុទ្រ​ខ្វះខាត​នូវ​ទឹក​សាបប្រើប្រាស់នោះ​ក៏​វា​ប៉ះ​ពាល់​​ដល់​​ការអភិវឌ្ឍន៍​នៅ​តំបន់ឆ្នេរ​ ដែល​ជា​សក្តានុពល​​សម្រាប់​វិស័យ​ទេសចរណ៍​​យ៉ាងសំខាន់របស់​ព្រះរាជា​ណាចក្រ​កម្ពុជាផងដែរ៕ដោយ ៖ ស.ស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ព័ត៌មាន​សំខាន់ៗ

ការប៉ះ​ទង្គិច​គ្នា​នៅប្រទេស​ស៊ូដង់​ខាងត្បូង​ឆក់់យក​ជីវិត​មនុស្ស​ប្រហែល​ ៤០០​ទៅ ៥០០​នាក់​

ស៊ូដង់ខាងត្បូង៖ យោងតាមអង្គការសហប្រជាជាតិបានអោយដឹងថ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [342]


បុរស​​​ម្នាក់​ត្រួវ​បាន​ចាប់ខ្លួន​ពីបទ​បាញ់ប្រហារ​មក​លើមនុស្ស​ចំនួន​ ៩នាក់​

ប្រទេសចិន៖ យោងតាមសារព័ត៌មាន China Daily បានអោយដឹងថ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [415]


សួស្ដី​យុវវ័យ ប្រិយមិត្ត​អ្នក​អាន​ជា​ទី​ស្រលាញ់​រាប់​អាន។ រយៈ​ពេល​ជាង​ពីរ​ឆ្នាំ

សួស្ដី​យុវវ័យ ប្រិយមិត្ត​អ្នក​អាន​ជា​ទី​ស្រល...អានបន្ត

សិល្បះ-កម្សាន្ត • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [723]


គ.ជ.ប បើកវគ្គបណ្តុះបណ្តាល អំពីការបោះឆ្នោត

ភ្នំពេញ៖ គណៈកម្មាធិការជាតិ​រៀបចំ​ការបោះ...អានបន្ត

នយោបាយ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [362]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 65 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 617 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 4511 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1039884​ នាក់