ការផ្ទុះ​គ្រាប់​បែកនៅ​ប្រទេស​អ៊ីរ៉ាក់ឆ​ក់យកជី​វិតពួ​កឧទាមចំ​នួន​ ២១នាក់​
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

អ៊ីរ៉ាក់៖ ការផ្ទុះគ្រាប់បែកជាចៃដន្យនៅក្នុងឡានមួយគ្រឿងក្នុងប្រទេសអ៊ីរ៉ាក់កាលពីថ្ងៃច័ន្ទម្សិលមិញបាន
ឆក់យកជីវិតពួកឧទាមយ៉ាងហោចណាស់ ២១នាក់និងបានបណ្តាលអោយពួកឧទាម ១២នាក់ផ្សេងទៀត
រងរបួសជាទំងន់។ មន្រ្តីប៉ូលីសបានមានប្រសាសន៍ថា ការផ្ទុះគ្រាប់បែកខាងលើនេះគឺបានផ្ទុះឡើងកាល
ពីរសៀលថ្ងៃច័ន្ទម្សិលមិញនៅតាមបណ្តោយផ្លួវវាលខ្សាច់មួយខ្សែ ចំងាយប្រហែលជា ២០គីឡូមែត្រពី
ទីក្រុង Samarra។ គួរបញ្ជាក់ផងដែរថា រថយន្តដឹកគ្រឿងផ្ទុះមួយគ្រឿងនោះគឺជាកម្មសិទ្ធរបស់ពួកឧទាម ដែលបានគ្រប់គ្រងតំបន់ជាច្រើនជុំវិញខេត្ត Salah al-Din។ មន្រ្តីប៉ូលីសម្នាក់បានមានប្រសាសន៍ប្រាប់អ្នក
សារព័ត៌មានថា នៅពេលគ្រាប់បែកបានផ្ទុះឡើង កងកម្លាំងសន្តិសុខជាច្រើននាក់បានចុះទៅធ្វើអន្តរាគ
មន៍នៅកន្លែងកើតហេតុនោះភ្លាមៗ ហើយពួកយើងបានចាប់ខ្លួនពួកឧទាមដែលរងរបួសចំនួន ១២នាក់
និងពួកឧទាមដែលព្យាយាមគេចខ្លួនចំនួន ១០នាក់។ អង្គការសហប្រជាជាតិបានបញ្ជាក់ថា កាលពីខែ
មករាកន្លងមក ជនស៊ីវិលចំនួន ៦១៨នាក់និងមន្រ្តីប៉ូលីសចំនួន ១១៥នាក់គឺត្រួវបានពួកឧទាមសំលាប់។
គួរបញ្ជាក់ផងដែរថា ទិន្នន័យខាងលើនេះគឺមិនបានរួមបញ្ចូលជនរងគ្រោះនៅក្នុងខេត្ត Anbar ឡើយដែល
ជាកន្លែងដែលពួកសកម្មប្រយុទ្ធ Sunni និងពួក al-Qaeda បានគ្រប់គ្រងផ្នែកជាច្រើននៃទីក្រុង Falluja និង
ទីក្រុង Ramadi៕ ដោយ៖ តុលា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ព័ត៌មាន​សំខាន់ៗ

មនុស្ស​ ២នាក់​ត្រួវ​បាន​ចាប់ខ្លួនពី​បទ​ជួញ​ដូរមនុស្ស​ខុសច្បាប់​

ប្រទេសវែល៖ កាលពីថ្ងៃច័ន្ទម្សិលមិញ បុរសម្នាក់និងស្រ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [420]


ព្យុះ​ទីហ្វុង​ Haiyan​ នឹងមក​ដល់ប្រទេស​ហ្វីលីពីន​នៅថ្ងៃ​ស្អែក​នេះ​

ប្រទេសហ្វីលីពីន៖ ក្រុមព្យាករណ៍ឧត្តុនិយមបានទាយទុកថា...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [423]


នគរបាល ខណ្ឌចំការមន បង្ហាញមុខក្រុមចោរ ប្លន់យ៉ាងសកម្ម ក្នុងរាជធានីភ្នំពេញ

ជាថ្មីម្តងទៀតហើយ ដែល qbបានបញ្ចប់កម្មវិធីប្រក...អានបន្ត

វិទ្យាសាស្ត្រ • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [924]


តំណាងកសិករមកពី ១៧ ខេត្ត ជួបប្រជុំគ្នាក្នុងសមាជបណ្តាញកសិករថ្នាក់ជាតិ

ភ្នំពេញ៖ តំណាងកសិករនៅទូទាំងប្រទេសប្រមាណ ២០០នាក់​ ដ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [449]


ខ្យល់ព្យុះបំផ្លាញផ្ទះចំនួន១១ខ្នង របួស​ធ្ងន់​ស្រាល​៤​នាក់​

ឧត្តរមានជ័យ ៖ ភ្លៀង​ធំ​លាយឡ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [435]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 160 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 442 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 542 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1230541​ នាក់