ខ្យល់ព្យុះបំផ្លាញផ្ទះចំនួន១១ខ្នង របួស​ធ្ងន់​ស្រាល​៤​នាក់​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ឧត្តរមានជ័យ ៖ ភ្លៀង​ធំ​លាយឡំ​នឹង​ខ្យល់​កន្ត្រាក់​បាន​វាយប្រហារ​ទៅ​រលំ​ផ្ទះ​របស់​ប្រជា​ពលរដ្ឋ​ចំនួន​១០​ខ្នង​
ខូចខាត និង​ផ្ទះ​ចំនួន​១​ខ្នង​ត្រូវ​បាន​ខ្ទេច​ទាំងស្រុង ក្នុង​នោះ​ក៏​បណ្តាល​ឱ្យ​មនុស្ស​២​នាក់​បាន​រង​របួស​ស្រាល និង​ស្ត្រី​ម្នាក់ទៀត​បាន​រង​របួស​ដោយ​បាក់ដៃ​ខាងស្តាំ ព្រមទាំង​បាន​បំផ្លិច​បំផ្លាញ​ដំណាំ​ផ្សេងៗ​អស់​ជាច្រើនហិកតា ដែល​ហេតុ​ការ​នេះ​កើតឡើង​នៅ​អំឡុង​ម៉ោង​៤ល្ងាច​ថ្ងៃទី​១២ ខែ​សីហា ឆ្នាំ​២០១៣ នៅ​ចំណុច​ភូមិ​ពពេល ឃុំ​ផ្អាវ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ។

ការវាយប្រហារ​ពី​ខ្យល់​កន្ត្រាក់​លាយឡំ​ភ្លៀង​ធំ ធ្វើ​ឱ្យ​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ចំនួន​១០​ខ្នង បាន​កួច​របើក​ដំបូល​
ជញ្ជាំង និង​បាក់​សសរផ្ទះ ព្រមទាំង​ទ្រព្យសម្បត្តិ​នៅក្នុងផ្ទះអស់​មួយចំនួន​ន ហើយ​ក្នុង​នោះ​ក៏​មាន​ផ្ទះ​របស់​
ប្រជាពលរដ្ឋ​ចំនួន​១​ខ្នង​ទៀត​បាន​ទទួលរង​ យ៉ាង​ដំណំ ដោយ​ត្រូវ​ខ្យល់​កួច​រំ​លើង​ផ្ទះ​ចេញពី​ជើង​សសរ​ចំងាយ​
ជាង​១០​ម៉ែត្រ ហើយ​បាន​សង្កត់​លើ​មនុស្ស​មួយ​គ្រួសារ​ចំនួន​៣​នាក់ ម្តាយ​នឹង​កូន ដែល​កំពុង​ជ្រក​នៅក្នុង​ផ្ទះ​
បណ្ដាលឲ្យ​កូនប្រុស​២​នាក់​បាន​រង​របួស​ស្រាល និង​ស្ត្រី​មេម៉ាយ​ម្នាក់​ឈ្មោះ កែវ អាន អាយុ​៥៦​ឆ្នាំ​មាន​ទីលំនៅ​
ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ​បាន​របួសធ្ងន់​បាក់ដៃ​ ខាងស្តាំ​ត្រូវ​បាន​សមត្ថ​កិច្ច​​នគរ​បាល​ប៉ុស្តិ៍​ឃុំ​ផ្អាវ​បញ្ជូន​ទៅ​
មន្ទីរពេទ្យ​បន្ទាប់ពី​កើតហេតុ​ភ្លាមៗ។

ដោយឡែក លោក ទ្រី ណារិន អភិបាលខេត្ត​បន្ទាយមានជ័យ ថ្លែង​កាលពី​ថ្ងៃទី​១២ សីហា នៅ​សាលាខេត្ត ក្នុង​
កិច្ច​ប្រជុំ​គ្រប់គ្រង​គ្រោះមហន្តរាយ​ថា គ្រោះមហន្តរាយ​ដោយ​ជំនន់​ទឹកភ្លៀង ក្នុងភូមិ​សាស្ត្រ និង​ទឹកធ្លាក់​ពី​
ប្រទេស​ថៃ ពីថ្ងៃ​ទី​២៧ កក្កដា ដល់​ថ្ងៃទី​៨ សីហា ២០១៣ ប៉ះពាល់​ចំណុចៗ នៃ​ស្រុក​/​ក្រុង​៥ គឺ​ឃុំ​អូរ​បី​ជាន់ ឃុំ​
សូ​ភី ស្រុក​អូរជ្រៅ ឃុំ​គោក​រមៀត ឃុំ​គំរូ​ស្រុក​ថ្មពួក សង្កាត់​កំពង់ស្វាយ កោះ​ពង​សត្វ ភ្នៀ​ត ក្រុង​សិរីសោភ័ណ
ឃុំ​តា​ផូ ទ្រាស ស្រុក​ស្វាយចេក សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត​។ ក្នុងនោះ ប៉ះពាល់​ប្រជាជន ២.៥៩០
គ្រួសារ ប្រជាជន​រងគ្រោះ និង​ជម្លៀស​ទៅកាន់​ទួល​សុវត្ថិភាព ២៤៦ គ្រួសារ លង់ទឹក​ស្លាប់ ៧ នាក់ (​ចាស់ ៤
ក្មេង ៣) ប៉ះពាល់​ស្រូវ ២.៧៩៤ ហិកតា ដំឡូង​មី ២៤០ ហេដ្ឋា រចនា សម្ព័ន្ធ ហូរ​កាត់​ផ្លូវជាតិ (៥៦) ១២៥​ម៉ែត្រ
ផ្លូវ​បេតុង ៣.៩១៦ ម៉ែត្រ ផ្លូវលំ ១៧.៥១៣ ម៉ែត្រ ហូរ​ច្រោះ​ដាច់​តួ​ផ្លូវ ៤៨១ ម៉ែត្រ និង​លិច​ទីធ្លា​សាលារៀន ៥
កន្លែង​។

លោក ទ្រី ណារិន រំលឹក​ដែរ​ថា ៦ ខែ​ដើមឆ្នាំ​២០១៣ ទូទាំង​ខេត្ត​ជួប​គ្រោះមហន្តរាយ​បណ្ដាល​ពី​ទឹកជំនន់ ជំងឺ​
រាតត្បាត​ផ្សេងៗ​ជា​បន្តបន្ទាប់ និង​ប៉ះពាល់​ជីវិត​មនុស្ស សត្វ ដំណាំ​កសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ​នានា​ដែល​រាំង​
ស្ទះ​ដល់​ការអភិវឌ្ឍន៍​ខេត្ត ក្នុងនោះ​មាន​គ្រោះ​អគ្គិភ័យ ២ ករណី បំផ្លាញ​តូប​លក់ដូរ ១១ គ្រួសារ​ភ្លើង​ឆេះ​ផ្ទះ ៣
ខ្នង​។ ខ្យល់​កន្ត្រាក់ ១១ លើក​ប៉ះពាល់​ក្រុង​សិរីសោភ័ណ​ស្រុក​ថ្មពួក ស្វាយចេក មង្គល​បូរី ម៉ាឡៃ អូរជ្រៅ និង​
ព្រះនេត្រព្រះ (១៨​សង្កាត់​/​ឃុំ​) គឺ​ប៉ះ​ផ្ទះ ១.១១៦ ខ្នង បំផ្លាញ​ផ្ទះ​ទាំង​ស្រុង១៩២ ខ្នង , ប្រជាជន​ប៉ះពាល់ ១.១២០
គ្រួសារ​ស្មើ ៤.៩៨៨ នាក់ របួសធ្ងន់ ២០ នាក់ , ស្លាប់ ៧ នាក់​(​រន្ទះបាញ់ ៦ នាក់​នៅ​មង្គល​បូរី និង​ហេតុ​ផ្សេងទៀត​
)​។ គ្រោះថ្នាក់​ចរាចរណ៍ ៥១ លើក ស្លាប់ ២០ នាក់ របួសធ្ងន់ ៤២ នាក់ របួសស្រាល ៣៨ នាក់ ខូច​ម៉ូតូ​ទាំងស្រុង
២៣ គ្រឿង ខូច​រថយន្ត​តូចធំ ១៣ គ្រឿង និង​យានជំនិះ​ផ្សេងៗ​ទៀត ១១ គ្រឿង​។

​លោក​បណ្ឌិត​ទេសរដ្ឋមន្ត្រី ញឹម វណ្ណដា ទទួលបន្ទុក​ជា​អនុប្រធាន​ទី​១ នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​
មហន្តរាយបានចុះទៅពិនិត្យស្ថានភាពនៅតំបន់ទឹកជំនន់ និងបានចាត់វិធានការបន្ទាន់ ដើម្បីបញ្ចៀសទឹក​កុំ​
ឲ្យលិចលង់ភូមិឋានប្រជាពលរដ្ឋ។ លោកបណ្ឌិត​បានសម្តែងនូវការសោកស្ដាយ​ព្រម​ទាំង​ចូលរួម​រំលែក​ទុក្ខ
និង​ណែនាំ​អោយ​គ្រប់​អ្នកពាក់ព័ន្ធ​ឆ្លើយតប​ទាន់ពេលដល់​ពលរដ្ឋ និង​ បន្ត​បង្ការ​ទប់ស្កាត់​គគ្រោះមហន្តរាយ
នេះ​៕​

ដោយ៖ ស.ស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [962]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [757]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1046]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1045]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [956]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

​នគរបាលប៉ុ​ស្តិ៍​អំពិលទឹក​២នាក់​លង់ទឹក​ស្លាប់​នៅពេល​ចុះបង្ក្រាប​បទ​ល្មើស​ឆក់ត្រី ​

កំពង់ឆ្នាំង៖ មន្ត្រីប៉ុស្តិ៍នគរបាលឃុំកំពង់ត្រឡាច២ន...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [324]


ធ្លាក់យន្តហោះធន់តូចមួយគ្រឿងនៅអូស្រ្តាលី ស្លាប់មនុស្ស ៥នាក់

ប្រទេសអូស្រ្តាលី៖ កាលពីពេលថ្មីៗនេះ ការធ្លាក់យន្តហោ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [281]


UNEP ផ្តល់ថវិកាជិត៥លានដុល្លារសម្រាប់មូល និធិបន្ស៊ាំទៅនិងការប្រែប្រួលអាកាសធាតុ

UNEPផ្តល់ថវិកាជិត៥លានដុល្លារសម្រាប់ម...អានបន្ត

សេដ្ឋកិច្ច • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [307]


ក្រុមហ៊ុន វីនស៊ី ​ខនសេសស្សិន ​មានគម្រោង ​បណ្តាក់ទុន ​វិនិយោគ ​នៅព្រលាន ​យន្តហោះ កម្ពុជា​

ភ្នំពេញ៖ ​ដោយសង្កេត ​ឃើញពី កំណើន នៃអ្នកវិនិយោគ និង...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [280]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 29 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 84 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 1437 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 747500​ នាក់