សាំ​យ៉ុង​និង​កាម​រី​ឆ្លាម​ពន្លះ​គ្នា​ស្លាប់​ ម្នាក់​របួស​ធ្ងន់​2​នាក់​នៅ​លើ​ផ្លូវ​ជាតិ​​លេខ​8​អា
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

     ខេត្ត​ព្រៃ​វែង​ ៖ មនុស្ស​ម្នាក់​​ស្លាប់​ និង​២​នាក់​ផ្សេង​ទៀត​​រង​របួស​ធ្ងន់​ នៅ​ក្នុង​ហេតុ​ការណ៍​គ្រោះ​ថ្នាក់
​ចរាចរណ៍​ដ៏​គួរ​ឱ្យ​រន្ធត់​មួយ​    រវាង​រថ​យន្ត​និង​រថ​យន្ត​ ដែល​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៤​និង​១០​
នាទី​ទៀប​ភ្លឺ​ ថ្ងៃ​ទី​២១​ ខែមេសា​ នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៨​អា​ ស្ថិត​ក្នុង​ភូមិ​ទាន​ភ្លើង​ ឃុំ​ស្មោង​ខាង​
ជើង​ ស្រុក​កំចាយ​មារ​ ខេត្ត​ព្រៃ​វែង​ ។

ជន​រង​គ្រោះ​ដែល​ស្លាប់​នៅ​ក្នុង​ហេតុ​ការណ៍​នេះ  ​​ ឈ្មោះ​ ភៀវ​ រិទ្ធី​ ភេទ​ប្រុស​ អាយុ​១៧​ឆ្នាំ​ ត្រូវ​ជា​កូន​
ប្រុស​របស់​លោក​  ជឹម​      ភៀវ​    អធិ​ការ​រង​ស្រុក​ពញា​ក្រែក​ និង​ជា​អ្នក​បើក​បរ​រថ​យន្ត​កាម​រី​ឆ្លាម​   ។
រី​ឯ​មនុស្ស​២​នាក់  ​ផ្សេង​ទៀត​ដែល​រង​របួស​ធ្ងន់​​គឺ​លោក​អធិការ​ង   ជឹម​ ភៀវ​  ដែល​ជិះ​រថ​យន្ត​ជាមួយ​
កូន​មាន​ទី​លំ​នៅ​ក្នុង​ស្រុក​ព​ញា​ក្រែក​    និង​ម្នាក់​ទៀត​ឈ្មោះ​ ភាព​   ពិសិដ្ឋ  ​ ភេទ​ប្រុស​  អាយុ​២៣​ឆ្នាំ​
មាន​ទី​លំ​នៅ​ក្នុង​ខេត្ត​កំពង់​ចាម​ ជា​អ្នក​បើក​បរ​រថ​យន្ត​សាំ​យ៉ុង​ ។

ប្រភព​ព័ត៌​មាន​ពី​សមត្ថ​កិច្ច​ស្រុក​កំចាយ​មាន​បាន​  ឱ្យ​ដឹង​ថា​ ​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ខាង​លើ​នេះ​ពុំ​មាន
​នរ​ណា​ម្នាក់​​ឃើញ​ថា​  ​បណ្តាល​មក​ពី​មូល​ហេតុ​អ្វី​នោះ​ទេ   ព្រោះ​ជា​ពេល​ដែល​ប្រជា​ជន​កំពុង​​លង់លក់​
ក្នុង​ដំណេក​ ។           ប៉ុន្តែ​បើ​តាម​ការ​ពិនិត្យ​នៅ​កន្លែង​កើត​ហេតុ​និង​តាម​ការ​ឱ្យ​ដឹង​ពី​ក្រុម​គ្រួសារ​របស់​
លោ​ក​អធិការ​រង​ ជឹម​  ភៀវ មុន​ពេល​កើត​ហេតុ​លោក​អធិ​ការ​រង​ និង​កូន​ប្រុស​ជិះ​រថ​យន្ត​កាម​រី​ឆ្លាមពណ៌
​សំបក​ឪ​ឡឹក​ពាក់​ស្លាក​លេខ​ភ្នំពេញ​​ 2M-3706  ចេញ​ពី​ស្រុក​ ពញា​ក្រែក​ ខេត្ត​កំពង់​ចាម  ​ឆ្ពោះ​មកកាន់​
ស្រុក​កំចាយ​មារ​ ខេត្ត​ព្រៃ​វែង​ ។  ពេល​មក​ដល់​ផ្លូវ​ជាតិ​លេខ​៨​អា​ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​​ក៏​ជ្រុលទៅ
​បុក​ជាមួយ​រថ​យន្ត​សាំ​យ៉ុង​ពណ៌​ខៀវ ​  ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2N-8537 បើក​​មក​ក្នុង​ទិស​ដៅ​បញ្ច្រាស​​គ្នា
​ពេញទំហឹង​បណ្តាល​ឱ្យ​រថ​យន្ត​រួញ​ក្បាល​កៀប​ជាប់​អ្នក​បើក​បរ​ទាំង​២​នាក់​ហើយ​រថ​យន្តខ្ទាត​ថយ​ក្រោយ
​ចេញ​ពី​គ្នា​ចម្ងាយ​ប្រមាណ​៣០​ម៉ែត្រ​    ដោយ​រថយន្តសាំ​យ៉ុង​ស្ថិត​នៅ​ចំ​កណ្តាលទ្រូង​ផ្លូវ​ ឯ​រថ​យន្ត​កាម​រី​
ឆ្លាម​ធ្លាក់​ទៅ​ចិញ្ចើម​ផ្លូវ​ ។

ប្រភព​ដដែល​បាន​បន្ត​ថា​ សំឡេង​បុក​គ្នា​រវាង​រថ​យន្ត​ទាំង​២​គឺ​លាន់​ឮ​ដូច​រន្ទះ​ និង​​ធ្វើ​ឱ្យ​ប្រជា​ពល​រដ្ឋ​នៅ​ជុំ
​វិញ​កន្លែង​កើត​ហេតុ  ​ដែល​កំពុង​តែ​លង់​លក់​ក្នុង​ដំណេក​នោះ ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ហើយ​ក៏​នាំគ្នា​រត់​ចេញ​
មក​មើល​​យ៉ាង​កក​កុញ​   ។      មួយ​សន្ទុះ​ក្រោយ​មក​សមត្ថ​កិច្ច​​ទៅ​ដល់​ ហើយ​នាំ​គ្នាជួយគាស់​ទ្វារ​រថ​យន្ត​
ជាង​២​ម៉ោង ​  ទើប​​យក​ជន​រង​គ្រោះ​​ចេញ​មក​បាន​    ប៉ុន្តែ​ជា​អកុសល​យុវ​ជន​ភៀវ​ រិទ្ធីបាន​ស្លាប់​បាត់​បង់​ជី
វិត​ទៅ​ហើយ​ ។

      ក្រោយ​ពី​គាស់​យក​អ្នក​រង​គ្រោះ​ចេញ​ពី​ក្នុង​រថ​យន្ត ​បាន​ភ្លាម​ លោក​អធិ​ការ​រង​ ជឹម​  ភៀវ​ ត្រូវ​បញ្ជូនតាម
​រថ​យន្ត​​ទៅ​កាន់​មន្ទីរ​ពេទ្យ​ភូមិ​ភាគ​ខេត្ត​កំពង់​ចាម​ រី​ឯ​ជន​រង​គ្រោះ​ ភាព​ ពិសិដ្ឋ​   ត្រូវ​​នាំយក​ទៅ​សង្គ្រោះ​នៅ​
មន្ទីរ​ពេទ្យ​ផ្សេង​ ។   ដោយ​ឡែក​រថ​យន្ត​ទាំង​២​ត្រូវ​​យក​ទៅ​រក្សា​ទុក​នៅ​​អធិការ​ដ្ឋាន​នគរ​បាល ស្រុក​កំចាយ
​មារ​​ រង់​ចាំ​ការ​ដោះ​ស្រាយ​នៅ​ពេល​ក្រោយ​ ៕

  ប្រភព៖កៅះសន្តិភាព

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ព័ត៌មាន​សំខាន់ៗ

ខេត្ត៣នឹងបើកយុទ្ធនាការយាត្រាសន្តិភាពថ្នាក់ជាតិស្តីពី ទំនប់វារីអគ្គិសនីដនសាហុង ពីថ្ងៃ២៨-៣១មីនា

ភ្នំពេញ ​៖​ មន្ត្រី​ បុគ្គលិកអង្គការ​សង្គម​ស៊ីវិល ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [306]


រំលោភក្មួយស្រីរហូតមានផ្ទៃពោះ ឆ្លង​ទន្លេ​ទើប​បែក​ការណ៍

ស្ទឹង​ត្រែង​ ៖ នៅព្រឹកថ្ងៃទ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [361]


កីឡា​ករ​ Robin​ Van ​Persie ​ខកខានទាត់អោយក្រុម Man Utd ពី​៤ទៅ ៦សប្តាហ៍​ដោយ​សារ​​របួស​​ជង្គង់​​​​

បាល់ទាត់៖ យោងតាមប្រភពព័ត៌មានចុងក្រោយបានអោយដឹងថា កី...អានបន្ត

សិល្បះ និងកីឡាអន្តរជាតិ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [329]


Pattaya City Head Bust with a Pointer

Pattaya City in Thailand is the world’...អានបន្ត

សន្តិសុខសង្គម-ចរាចរ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [653]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 342 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1828 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 197 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 964728​ នាក់