មនុស្ស៧នាក់បានស្លាប់និងរបួសដោយសារខ្យល់ព្យុះនិងរន្ទះបាញ់
ពេលវេលាចេញផ្សាយ៖​ (កាលពី 10 កន្លងទៅ )  

ភ្នំពេញ៖ លោក​កែវ​ វី​ នាយ​ខុទ្ទាកាល័យ​ នៃ​គណៈ​កម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​បាន​អះអាងកាល​​ពីថ្ងៃ​​​​​​​​ព្រហស្បត្តិ៍ថា ​ យ៉ាង​ហោច​ណាស់​មនុស្ស​៣​នាក់​ត្រូវ​បាន​ស្លាប់​នៅ​កន្លែង​កើត​ហេតុ​ និង​៤​នាក់​ផ្សេង​ទៀត​បាន​រង​របួស​​ធ្ងន់​ ​រឺ​ឯ​សត្វ​គោ​មួយ​ក្បាល​ត្រូវ​បាន​ងាប់​ ដោយ​សារ​ករណីរ​ន្ទះ​បាញ់​នៅ​ក្នុង​ត្រីមាសទី១​ដើម​ឆ្នាំ​២០១៤​នេះ​។​

            ជាមួយនិងក្តីព្រួយបារម្ភនេះ អាជ្ញាធរពាក់ពន្ធ័រួមទាំងក្រសួង​ធន​ធាន​ទឹក​និង​ឧតុនិយម​ បាន​ចេញវិធានការណ៍ចេញផ្សាយនូវ​សេចក្តី​ជូន​ដំណឹង​មួយ​ ដើម្បី​ប្រកាស​ឲ្យ​ប្រជា​ពលរដ្ឋមានការ​ប្រុង​ប្រយត្ន័​​ ទៅ​និង​កត្តា​អាកាសធាតុ​ភ្លៀង​កក់​ខែ​ ដែល​អាចបង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​ដោយ​សារ​ករណី​ខ្យល់​ព្យុះ​រលំ​ផ្ទះ​ ភ្លៀង​ និង​រន្ទះ​បាញ់​ ខណៈ​ដែល​អាជ្ញាធរ​ក្នុង​តំបន់​មួយ​ចំនួន​ បាន​រាយការណ៍​អំពី​ចំនួន​មនុស្ស​ស្លាប់​រហូត​ដល់​ទៅ​៣​នាក់ ​និង​៤​នាក់​ទៀត​​បាន​រង​របួស​ដោយ​សារ​ករណី​រន្ទះ​បាញ់​នៅ​ដើម​ឆ្នាំ​២០១៤​។​

            លោកកែវ វីបានមានប្រសាសន៍ថា ខ្យល់​ព្យុះ​និង​រន្ទះ​បាញ់​គឺ​ជា​គ្រោះ​ធម្មជាតិ​ ដូច្នេះ​ជា​វិធានការណ៍​យើង​និង​ចុះ​ទៅ​ស្រាវ​ជ្រាវ​ដល់កន្លែង​កើត​ហេតុ​ ដើម្បី​រិះ​រក​វិធី​ការ​ពារ​ជូន​ប្រជា​ពល​រដ្ឋ​ ដោយ​ធ្វើ​ការ​អប់​រំ​និង​ផ្សព្វ​ផ្សាយ​ បិទ​ផ្ទាំង​​ក្រដាស​ និង​ពន្យល់​ប្រាប់​ប្រជាពល​រដ្ឋ​នូវ​វត្ថុ​ដែល​អាច​ឆ្លង​ចរន្ត​បាន​»​។​

            យោង​តាម​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​ធន​ធាន​ទឹក​និង​ឧតុនិយម​បាន​ឲ្យ​ដឹង​ថា​ បន្ទាប់​ពី​មាន​ការ​សង្កេត​តាមដាន​លើ​ស្ថាន​ភាព​អាកាស​ធាតុ​រួច​មក​ ឃើញ​ថា​ ចាប់​ពី​ថ្ងៃ​ទី​៣​ដល់​ថ្ងៃទី​៦​ខែ​មេសា​ ឆ្នាំ​២០១៤​ ប្រទេស​កម្ពុជា​ និង​ទទួល​រង​ឥទ្ធិពល​ពី​កម្រិត​សម្ពោធ​ទាប​ដែល​អាច​បង្ក​ឲ្យ​មាន​ភ្លៀង​កក់​ខែ​ លាយ​ឡំ​ជា​មួយ​ផ្គរ​ រន្ទះ​ និង​ខ្យល់​កន្ត្រាក់​ នៅ​​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ដូច​ជា​ រាជធានី​ ឧត្តររ​មាន​ជ័យ​ព្រះ​វិហារ​ មណ្ឌល​គីរី​ ក្រចេះ​ កំពង់​ចាម​ ត្បួង​ឃ្មុំ​ កំពង់​ធំ​ កំពង់​ឆ្នាំ​ ពោធិ៍​សាត់​ បាត់​ដំបង​ ប៉ៃ​លិន​ បន្ទាយ​មាន​ជ័យ​ សៀម​រាប​ ព្រៃ​វែង​ ស្វាយ​រៀង​ កណ្តាល​ កំពង់​ស្ពឺ​ តាកែវ​ ព្រះ​សីហនុ​ កែប​ និង​ខេត្ត​កំពត​។​ ដែល​ករណី​ខាង​លើ​នេះ​ ច្រើន​តែ​កើត​មាន​ឡើង​នៅ​ពេល​រសៀល​

            បើ​តាម​របាយការណ៍​របស់​នាយ​ខុទ្ទាកាល័យ​ នៃ​គណៈ​កម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​បាន​ឲ្យ​ដឹង​ថា​ ក្នុង​ត្រី​មាស​ទី​១​ដើម​ឆ្នាំ​២០១៤​នេះ​ ខ្យល់​ព្យុះ​បាន​បំផ្លាញ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​ប្រហែល​២៣២​ខ្នង​ ក្នុង​នោះ​ផ្ទះ​១០១​​ខ្នង​ ត្រូវ​បាន​រលំ​បាក់​ទាំង​ស្រុង​ រឺ​ឯ​១៣១​ខ្នង​ទៀត​បាន​បើង​ដំបូល​ផ្ទះ​និង​ដំបូល​សា​លា​រៀន​។​ ដោយ​ឡែក​ករណី​រន្ទះ​បាញ់​ក្នុង​រយៈ​ពេល​ដូច​គ្នា​ឆ្នាំ​២០១៤​ នេះ​មាន​មនុស្ស​ចំនួន​៣​នាក់​ស្លាប់​ និង​៤​នាក់​ទៀត​រង​របួស​ផង​ដែរ​។​

            លោក​ម៉ា​ ចិន្តា​ អធិការ​ស្រុក​កោះ​សូ​ទីន​ ខេត្ត​កំពង់​ចាម​បាន​ឲ្យ​ដឹង​ថា​ នៅ​វេលា​ម៉ោង​១៦​និង​៣០​នាទី​ ថ្ងៃ​ទី​១ ​ខែ​មេសា​បុរស​ម្នាក់​បាន​ធ្វើ​ដំនើរ​តាម​ម៉ូតូ​កាត់​ភ្លៀង​ជា​មួយ​និង​កូន​ប្រុស​ ត្រូវ​បាន​រន្ធះ​បាញ់​ស្លាប់​ នៅ​ត្រង់​ចំណុច​វាល​លើ​ នៃ​ភូមិ​-​ឃុំ​ព្រែក​តា​នង់​ ស្រុក​កោះ​សូទីន​ ខេត្ត​កំពង់​ចាម​ ខណៈ​ពេល​ជន​រង​គ្រោះ​ចេញ​ពី​ធ្វើ​ពិធី​បុណ្យ​ឆេង​ ម៉េង​។​ លោក​បញ្ជាក់​ថា​៖«​ឪពុក​ឈ្មោះ​លី​ សៀង​ហេង​ អាយុ​៥៦​ឆ្នាំ​ ត្រូវ​បាន​ស្លាប់​ រឺ​ឯ​កូន​ប្រុស​ ហេង​ ធាវី​ អាយុ​២៧​ឆ្នាំ​ ត្រូវ​បាន​រង​របួស​ធ្ងន់​កំពុង​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​»​។​

ដោយ៖ អភិរក្ស

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [967]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [762]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1050]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1048]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [962]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

​កាណាដា ​ជម្រុញឲ្យ​គណបក្ស​ទាំងពីរ​ បន្តធ្វើ​ការ​ចរចា​ ដោះស្រាយ​ភាពជាប់​គាំង​នយោបាយ​

ភ្នំពេញ៖ ឯកអគ្គរាជទូតនៃប្រទេសកាណាដា ទទួលបន្ទុកក្នុ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [293]


វិធីបង្ការ​​ជំងឺ​​គ្រុន​ពោះវៀន​

សុខភាព៖ នៅក្នុង​ប្រទេស​កំពុងអភិវឌ្ឍន៍​ជា​ច្រើន​គោល...អានបន្ត

សុខភាព-អនាម័យ • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [433]


​តំណាង​សហគមន៍​ និង​សហជីពពហុវិស័យ​ នឹង​ដាក់ញត្តិទៅ​ UN ​ជំរុញ​ឲ្យរដ្ឋាភិបាល​ដោះលែង ​កម្មករទាំង​២៣នាក់​

ភ្នំពេញ៖សហជីព​ពហុ​វិស័យនឹងដាក់​ញត្តិ​ទៅ​កាន់​​ការិ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [245]


​ប្រតិបត្តិករ​ទូរស័ព្ទ​ចល័ត ​បាន​ព្រមព្រៀង​គ្នា​កំណត់​តម្លៃ​សេវា​ទូរស័ព្ទ​ថ្មី​

ភ្នំពេញ៖ ក្រសួងប្រៃណីយ៍ និង​ទូរគមនាគមន៍ ព្រមទាំង​អ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [349]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 23 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1918 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 1522 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 753178​ នាក់