មជ្ឈ​មណ្ឌល​ចក្ខុ​រោគ​មិត្ត​ភាព​កម្ពុជា-កូរ៉េ​នឹង​ក្លាយ​ជា​គម្រោង​គំ​រូ​និង​ជា​និ​មិត្ត​រូប​នៃ​កិច្ច​សហ​ប្រតិ​បត្តិ​ការរ​វាង​ប្រ​ទេស​ទំាង​ពីរ ​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញ៖ អគារមជ្ឈមណ្ឌលចក្ខុរោគមិត្តភាពកម្ពុជា-កូរ៉េ​ ដែលមានតម្លៃ៥លានដុល្លារកន្លះ នឹងក្លាយជា​គម្រោងគំរូ​​និងជានិមិត្តរូបនៃ​កិច្ចសហប្រតិបត្តិ​ការ​រវាង​ប្រទេស​​​ទំាងពីរ។ ជាងនេះទៅទៀត តាមរយៈទំនាក់ទំនង​ទាំងនេះបាន​​ជួយ​ធ្វើឲ្យកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍន៍កាន់​តែមានសន្ទុះគួរឲ្យកត់សំគាល់ ដោយក្នុងនោះ​ជំនួយ​ដែល​​ប្រទេស​​កូរ៉េបានផ្តល់ឲ្យប្រទេសកម្ពុជាកើនឡើងដល់ប្រមាណ​ជាជាង១០០​លាន​​ដុល្លា​គិតមក​ទល់​បច្ចុប្បន្ន ​។​

លោក សាស្រ្តាចារ្យ លូ លីឃាង ប្រធានមន្ទីរពេទ្យព្រះអង្គឌួងបានលើកឡើងថា ការសម្រេចកសាងមជ្ឈ​មណ្ឌល​​ចក្ខុ​​រោគមិត្តភាពកម្ពុជា-កូរ៉េនៅក្នុងបរិវេណមន្ទីរពេទ្យអង្គឌួងនេះ ជាការចង្អុរបង្ហាញរបស់ក្រសួង​សុខាភិបាល​ និង​​មាន​ការគាំទ្រផ្តល់ជំនួយពីប្រទេសកូរ៉េ តាមរយៈ Koica ប្រចាំកម្ពុជា ដែលឆ្លុះបញ្ចាំពីការយក​ចិត្តទុកដាក់លើកស្ទួយ​​វិស័យចក្ខុរោគឲ្យមានលក្ខណៈទំនើប និងមានគុណភាពកាន់តែប្រសើរនៅថ្ងៃខាងមុខ ។​​

លោក គីមយ៉ង់ម៉ុក​ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ បានមានប្រសាសន៍ថា ប្រទេសកម្ពុជា​បានកំពុ​ង​​យកចិត្តដាក់ទៅលើបញ្ហាចក្ខុរោគ ដោយ​បាន​បង្កើត​ផែនការ​ជាតិ​ទប់ស្កាត់ភាពពិការភ្នែក(Cambodia’s National Plan​ for Prevention Blindness) ដែល​បាន​ផ្តោត​សំខាន់ទៅលើ​ការបណ្តុះបណ្តាលអ្នកឯកទេស​ព្យាបាល ការបង្រីក​ហេដ្ឋា​​រចនាសម្ព័ន្ធ ការបង្កើត​ទំនាក់​នំនង​កិច្ចសហការទាំងក្នុងនិងក្រៅប្រទេស និងការអប់រំជាទូទៅជាដើម ។​

ទន្ទឹមនឹងនេះគម្រោងសាង​សង់​​មជ្ឈមណ្ឌលចក្ខុរោគមិត្តភាពកម្ពុជា-កូរ៉េ​ ត្រូវបានបង្កើតឡើង​ស្របតាមគោល​ដៅ​​ខាង​លើ ដែលបានឆ្លងតាមការពិភាក្សានិងកិច្ចសហការយ៉ាងជិតស្និទ្ធរវាងប្រទេស​ទាំង​ពីរ។​ វិស័យសុខាភិបាល​ដើរ​​តួរយ៉ាងសំខាន់ក្នុងការធានាឲ្យបាននូវ​ការអភិវឌ្ឍន៍​សង្គមប្រកប​ដោយ​និរន្តរភាព និងការគាំទ្រជីវភាពរស់នៅ​របស់​​ប្រជាជន។ ស្របទៅនឹងតម្រូវការចាំបាច់នេះមជ្ឈមណ្ឌល​ចក្ខុ​រោគ​មិត្តភាពកម្ពុជា-កូរ៉េដ៏ទំនើប​នេះនឹងជួយផ្តល់​នូវ​​សេ​វាព្យាបាល​ឯកទេសផ្នែកភ្នែក ដែលនឹង​ជួយ​ទប់ស្កាត់ភាពពិការភ្នែកក្នុងប្រទេសកម្ពុជាជាក់ជាមិនខាន ។​

ម៉្យាងវិញទៀត ​​មជ្ឈមណ្ឌលចក្ខុរោគមិត្តភាពកម្ពុជា-កូរ៉េមិនត្រឹមតែផ្តល់ជូននូវការ​សាងសង់ប៉ុណ្ណោះទេ តែនឹងផ្តល់​​នូវ​​គ្រឿងបរិក្ខាពេទ្យ​និងរួម​បញ្ជូល​នូវកម្មវិធី​បណ្តុះបណ្តាល​សំខាន់ៗ​ដូចជា ការបញ្ជូនក្រុមអ្នក​ជំនាញវិស័យ​សុខា​ភិ​​បាល ​និងផ្តល់វគ្គបណ្តុះបណ្តាលជាដើម។​ ជាពិសេស​គម្រោងនេះទទួលបានការសហការជាមួយមន្ទីរពទ្យភ្នែកគីម​ ​ដែល​ជាមន្ទីរពេទ្យធំមួយរបស់ប្រទេស​កូរ៉េ និងការសហការភាពជាដៃគូរវាងស្ថាប័នរដ្ឋនិងឯកជន ដែលនឹងផ្តល់នូវ​​គ្រឿង​​បរិក្ខាពេទ្យទំនើប​ចុងក្រោយបំផុត និងការពង្រឹងសមត្ថភាពធនធានមនុស្សខាងវិស័យព្យាបាលភ្នែក​ រួមទាំង​​ការ​ធានា​នូវការគ្រប់គ្រងថែរក្សាបន្តប្រកបដោយនិរន្តរភាពផងដែរ ។​

    

ក្រៅពីគម្រោងសាងសង់មជ្ឈមណ្ឌលចក្ខុរោគមិត្តភាពកម្ពុជា-កូរ៉េ​នេះ នៅមាន​គម្រោងជា​ច្រើន​ទៀតដែល​មាន​​គោល​ដៅ​ជួយអភិវឌ្ឍន៍វិស័យ​សុខាភិបាល​ក្នុង​ប្រទេសកម្ពុជា។ ​ដូចជាគម្រោងសាង​សង់មន្ទីរ​ពេទ្យ​​​​​​​​បង្អែកខេត្ត​​​សៀមរាប​ដែលជួយពង្រឹងផ្នែកសុខភាពមាតា​និងទារក គម្រោង​ពង្រឹង​សមត្ថភាព​​មន្ទីរ​ពេទ្យស្រុក​បាធាយ​ ដើម្បី​ជួយសម្រួលដល់សេវាព្យាបាល​ជូនប្រជាពលរដ្ឋ និង​ជា​ពិសេស​ការ​បញ្ចូន​​ក្រុម​អ្នកស្ម័គ្រចិត្តកូរ៉េ​ផ្នែក​សុខាភិបាល​​ដើម្បីជួយពង្រឹងដល់ការព្យាបាលដល់ប្រជា​ពលរដ្ឋ​តាម​តំបន់​នា​នាក្នុងប្រទេសកម្ពុជា ។​​

លោក វេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានចាត់ទុកការផ្តល់អគារចក្ខុរោគដ៏មានតម្លៃនេះ ជា​​សមិទ្ធិផល​ថ្មីមួយទៀត​នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពី និងមានសារប្រយោជន៍សំខាន់ណាស់ ហើយ​​បាយ​​ឆ្លើយតបស្របតាមគោលនយោបាយ​សុខាភិបាល ដែលត្រូវបានយកចិត្តទុកដាក់​ពីប្រមុខរាជរដ្ឋាភិបាល​​ចំ​​​ពោះ​​​សុខមាលភាពប្រជាពលរដ្ឋ ។ ជំនួយដ៏ថ្លៃថ្លា​នេះនឹងជួយកាត់​បន្ថយ​ការ​​លំបាករបស់ក្រសួង និងផ្តល់លទ្ធភាព​​​ប​ន្ថែម​ទៀត​ ដល់ពលរដ្ឋកម្ពុជាក្នុងការ​​ទទួលបានសេវាផ្នែកចក្ខុរោគ៕ ដោយ៖ ស.ស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [962]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [757]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1046]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1045]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [956]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

​យុវជន​ម្នាក់​បើក​​ម៉ូ​តូ​​បុក​​រ៉ឺ​ម៉ក​​​ដាច់​​ដៃ​​ម្ខាង​​​

ក​ណ្តា​ល​ ​៖ យុ​វ​ជន​ម្នាក់​បាន​រង​របួស​ដាច់​ដៃ​ម្...អានបន្ត

សន្តិសុខសង្គម-ចរាចរ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [344]


អំពើ​ហឹង្សា​នៅប្រទេស​អេហ្ស៊ីប​​ឆក់​យក​ជីវិត​​មនុស្ស​​ ១១នាក់​​

ប្រទេសអេហ្ស៊ីប៖ នៅក្នុងរយះពេលចុងក្រោយនេះ អំពើហឹង្ស...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [381]


កម្ពុជាត្រូវបាន IPU ជ្រើសតាំងជាសមាជិកពេញសិទ្ធិនៃគណៈកម្មការអចិន្ត្រៃយ៍ទី៣

ភ្នំពេញ៖ មហាសន្និបាតលើកទី១៣០សហភាពអន្តរសភា (IPU) នៅ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [246]


ខណ្ឌពោធិ៍សែនជ័យ​ គិត សុផា ​ចេញ ហែម ​ដារិទ្ធ ចូល ​

​ ភ្នំពេញ៖​ ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច​តែងតាំ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [361]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 62 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 14 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 1437 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 747430​ នាក់