ភ្នំពេញ៖ បុគ្គលិកក្រុម អ៊ឹមហ្វូន ប្រមាណជា១០០នាក់នៅព្រឹកថ្ងៃទី២៧ ខែឧសភានេះបានបន្តធ្វើការទាម
ទារប្រាក់អតីតៈការងាររបស់ខ្លួនជាថ្មីនៅមុខក្រុមហ៊ុន អ៊ឹមហ្វូនស្ថិតតាមបណ្តោយផ្លូវព្រះមុនីវង្ស ក្នុងខណ្ឌ
ចំការមនរាជធានីភ្នំពេញ។
បុគ្កលិកម្នាក់និយាយថា ថ្ងៃនេះពួគគាត់ដែលស្នាក់នៅផ្ទះជួលក្នុងរាជធានីភ្នំពេញ បាននាំគ្នា មកបន្តធ្វើការ
ទាមទារប្រាក់អតីតៈភាពការងារពីក្រុមហ៊ុនជាថ្មី ហើយការធ្វើនេះនឹងបន្តធ្វើរហូតដល់មានដំណោះស្រាយ ពីភាគីក្រុមហ៊ុន និងអ្នកពាក់ព័ន្ធ មួយវិញទៀតនៅថ្ងៃទី២៩ខាងមុខនេះ ពួកគាត់នឹងនាំគ្នាហែរក្បួនពីក្រុម
ហ៊ុននេះទៅ ការិយាល័យរបស់ក្រុម អ៊ឹមហ្វូនថ្មី នៅខាងក្រោយតុលាការយោធា ដើម្បីទាមទាឲ្យមានការ
ដោះស្រាយជាបន្ទាន់ ព្រោះនៅពេលថ្មីៗនេះ ក្រុមហ៊ុនបានដោះ ស្រាយប្រាក់អតីតភាពនេះឲ្យទៅបុគ្គលិក
ជាជនជាតិថៃអស់ហើយប៉ុន្តែក្រុមហ៊ុនមិនព្រមដោះស្រាយឲ្យបុគ្គលិកជាជនជាតិកម្ពុជាទាល់តែសោះ ។
ពួកគាត់បន្តថា ចាប់ពីពេលនេះតទៅពួកគាត់អត់មានជំនឿលើអភិបាលថ្មី ដែលជាអ្នកតំណាងឲ្យបុគ្គលិក
ទាំង៧នាក់នោះទៀតទេ ព្រោះពួកគេបានលាភសក្ការៈ បានប្រាក់ខែ បែរជាសំងំ ស្ងៀមលែងរវីរវល់ជាមួយ
ពួកបុគ្គលិកទៀតហើយ ៕ ដោយៈ សំអាត