ភ្នំពេញ៖ ជាការលើកកំពស់ ការអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឲ្យមានការចូលរួមធ្វើអំណោយឈាមដោយ
ស្ម័គ្រចិត្ត និងឥតគិតកម្រៃ ក្រោមកិច្ចសហការរៀបចំដោយមជ្ឈមណ្ឌលជាតិផ្តល់ឈាម មជ្ឈមណ្ឌលប្រយុទ្ធ
និងជម្ងឺឆ្លងរបស់សហរដ្ឋអាមេរិក អង្គការសុខភាពពិភពលោក មូលនិធិសកល និងដោយមានការចូលរួមពី
តំណាងមណ្ឌលផ្តល់ឈាមខេត្ត ក្រុង អ្នកស្ម័គ្រចិត្ត ដែលអញ្ជើញពីគ្រប់ខេត្តក្រុង ព្រមទាំងមានការចូលរួម
ពីតំណាង និងពិធីករមកពីវិទ្យុក្នុងស្រុកមួយរួមទាំងមន្ត្រីរាជការ បុគ្គលិកផ្នែកសេវាកម្មផ្តល់ឈាមជាច្រើន
ទៀត។
លោកវេជ្ជបណ្ឌិត ហុក គឹមចេង ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាមថ្លែងក្នុងសិក្ខាសាលានាព្រឹកថ្ងៃទី១៣
ខែសីហា ឆ្នាំ២០១៣នេះនៅសណ្ឋាគារភ្នំពេញថា សិក្ខាសាលានេះមានសារសំខាន់ណាស់សម្រាប់កម្មវិធី
ជាតិផ្តល់ឈាមរបស់យើងទាំងមូល។ តាមរយៈកម្មវត្ថុ និងលទ្ធផលរំពឹងទុករបស់សិក្ខាសាលារយៈពេល
១ថ្ងៃ យើងទាំងអស់គ្នា ពិតជាអាចធ្វើអោយយុវជន ប្រជាជនយើង ក្នុងសហគមន៍យើងបានយល់ដឹង បន្ថែម
ទៀត អំពីសារះសំខាន់នៃអំណោយឈាមមិនគិតកម្រៃ។
លោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា មជ្ឈមណ្ឌលជាតិផ្តល់ឈាម កំពុងអនុវត្តផែនការយុទ្ធសាស្ត្រឆ្នាំ២០១៣
-២០១៧ របស់ខ្លួន ដែលក្នុងនោះការលើកទឹកចិត្តប្រជាជនក្នុងសហគមន៍ឲ្យចូលរួមបរិច្ចាគឈាមដោយ
ស្ម័គ្រចិត្ត គឺជាយុទ្ធសាស្ត្រ ជាគន្លឺះរបស់មជ្ឈមណ្ឌលជាតិផ្តល់ឈាម។ លោកបន្តថា សប្បុរសជនស្ម័គ្រចិត្ត
បរិច្ចាគឈាមមិនគិតកម្រៃ គឺជាប្រជាជនដែលផ្តល់ឈាម ដោយស្មោះ ដោយសុទ្ធចិត្ត (គ្មានការបង្ខិតបង្ខំ)
មិនបានទទួលលាភការអ្វីទាំងអស់ ដើម្បីជំនួសការផ្តល់ឈាមរបស់គាត់ដូចជា ការចំណាយពេលវេលា និង
ការធ្វើដំណើរជាដើម។
ការលើកទឹកចិត្តឲ្យគាត់បរិច្ចាគឈាមជាចំបងនោះ គឺជាការជួយសង្រ្គោះជីវិតអ្នកជម្ងឺដែលគាត់ពុំបានស្គាល់
និងពុំបានគិតពីផលប្រយោជន៍ផ្ទាល់ខ្លួនរបស់គាត់។ សប្បុរសជនស្ម័គ្រចិត្តពិតជាមានផលប្រយោជន៍ជាង
ប្រភេទនៃអ្នកបរិច្ចាគផ្សេងៗទៀត ដោយហេតុថា គាត់គ្មានការសង្កត់ណាមួយឲ្យផ្តល់ឈាម ការជ្រើសរើស
គាត់ជាអ្នកបរិច្ចាគឈាម បានសមស្រប ទៅតាមលក្ខខណ្ឌដែលបានកំណត់ គាត់អាចក្លាយជាអ្នកបរិច្ចាគទៀង
ទាត់ ដើម្បីធានាស្ថេរភាព នៃស្តុកឈាមរបស់យើង ភាពទៀងទាត់របស់គាត់ និងសុវត្ថិភាពខ្ពស់ នៃអំណោយ
ឈាមរបស់គាត់ត្រូវបានកត់សំគាល់ គាត់ពិតជាអាចឆ្លើយតបជាបន្ទាន់បាននៅពេលដែលយើងត្រូវការឈាម
ជាបន្ទាន់ៗ ដើម្បីជួយសង្គ្រោះជីវិតជំងឺ។ ដូច្នេះតាមរយៈសិក្ខាសាលានេះ លោកមានសង្ឃឹមមុតមាំថា ពិតជា
ទទួលបាននូវចំណេះដឹងនិងបទពិសោធន៍ថ្មីៗ ដើម្បីធ្វើការងារដ៍សប្បុរសរបស់យើងជាបន្តប្រកបដោយក្តី
មោទនៈ។
លោកវេជ្ជបណ្ឌិតប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម ហុក គឹមចេង បានឲ្យដឹងទៀតថា សព្វថ្ងៃតម្រូវការឈាម
កាន់តែច្រើនឡើង ដែលនោះហើយត្រូវឲ្យយើងធ្វើឲ្យបាន១%នៃចំណោមប្រជាជនទូទៅ ទើបឆ្លើយតបនៃ
តម្រូវការ។ គោលដៅក្នុងឆ្នាំ២០១៣នេះ គឺយើងនឹងត្រូវជំរុញការធ្វើអំណោយឈាមឲ្យបាន៥ម៉ឺនផ្លោក ដើម្បី
បម្រើការផ្គត់ផ្គង់ឈាមនៅតាមមន្ទីរពេទ្យសាធារណៈ និងឯកជនទាំងអស់។ ចំនួននេះវាកើន១០%ជាងបើ
ប្រៀបធៀបក្នុងឆ្នាំ២០១២ ដែលយើងទទួលបានអំណោយឈាមតែជាង៤ម៉ឺនផ្លោក។
លោកវេជ្ជបណ្ឌិតបញ្ជាក់ថា យើងមានមណ្ឌលផ្តល់ឈាមចំនួន២២កន្លែង នៅរាជធានី និងនៅតាមគ្រប់ខេត្ត
ទាំងអស់ ប៉ុន្តែតាមពិនិត្យជារួមការអប់រំផ្សព្វផ្សាយប្រជាជនឲ្យចូលរួមបរិច្ចាកឈាមដោយស្ម័គ្រចិត្តបច្ចុប្បន្ន
នៅមានកំរិតនៅឡើយ ដោយហេតុថា យុវជនប្រជាជននូវពុំទាន់យល់ដឹង បានទូលំទូលាយពីសកម្មភាព
បរិច្ចាគឈាមក្នុងន័យមនុស្សធម៌ដ៏សំខាន់នេះ ដូច្នេះសិក្ខាសាលាថ្ងៃនេះគឺផ្តោតសំខាន់លើការអប់រំផ្សព្វផ្សាយ
ហើយមជ្ឈមណ្ឌលជាតិផ្តល់ឈាមក៏ត្រូវធ្វើយ៉ាងណារកឲ្យបានធនធានគ្រប់គ្រាន់តាមរយៈផ្គត់ផ្គង់ថវិកាជាតិ
និងថវិកាបន្ថែមពីអង្គការផ្តល់ជំនួយផ្សេងៗទាំងជំនួយបច្ចេកទេសដើម្បីឲ្យសេវាកម្មផ្តល់ឈាមមានភាពប្រសើរ
ឡើងនាពេលខាងមុខ។
តំណាងសេវាផ្តល់ឈាមប្រចាំខេត្តតាកែវម្នាក់និយាយថា ការផ្តល់ឈាមដោយស្ម័គ្រចិត្តនៅជួបការលំបាក
នៅឡើយ សកម្មភាពមនុស្សធម៌ផ្តល់ឈាមអនុវត្តបានល្អ តែនៅតាមសាលារៀនប៉ុណ្ណោះ ចំណែកនៅតាម
ស្ថាប័នមន្ទីរ ការិយាល័យ និងប្រជាពលរដ្ឋតាមមូលដ្ឋាននានាក្នុងខេត្តហាក់ដូចជាមិនទាន់មានស្មាតីមនុស្ស
ធម៌បរិច្ចាគឈាមដោយស្ម័គ្រចិត្តនៅឡើយ។
តាមរបាយការណ៍របស់លោក សេក មាឌី តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជាបានឲ្យដឹងថា ការ
បរិច្ចាគឈាម១០០%ដោយស្ម័គ្រចិត្ត និងធ្វើឲ្យមានឈាមគ្រប់គ្រាន់នៅក្នុងស្តុកសម្រាប់ជួយអ្នកជម្ងឺទាំងឡាយ
នៅពេលដែលពួកគាត់ត្រូវការឈាម។ បច្ចុប្បន្នមានតែប្រហែល៤០%ប៉ុណ្ណោះបានមកពីអ្នកស្ម័គ្រចិត្ត។ ៦០%
ទៀតបានមកពីការបរិច្ចាគឈាមជំនួសពីក្រុមគ្រួសារ និងមិត្តភ័ក្រ៕
ដោយ៖ ស.ស្អាត