ភ្នំពេញ៖ ទីក្រុងណាននីន (ក្រុងបៃតង) នៃប្រទេសចិន និងរាជធានីភ្នំពេញ ប្រទេសកម្ពុជាបានធ្វើការផ្សព្វ
ផ្សាយពីតំបន់ទេសចរណ៍ដ៏សម្បូរបែបរបស់ខ្លួនដែលមានសក្តានុពលយ៉ាងខ្លាំង ក្នុងការទាក់ទាញភ្ញៀវ
ទេសចរណ៍យ៉ាងច្រើននៅក្នុងតំបន់ក៏ដូចជានៅជុំវិញពិភពលោកឲ្យ មកទស្សនា ពិធីនេះបានធ្វើឡើង
នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៣ នាសណ្ឋាគារសូហ្វីតែល រាជធានីភ្នំពេញ។
ថ្លែងនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយទេសចរណ៍ទីក្រុងណាននីង លោក Yang Ming ដែលជាសមាជិកគណៈ
កម្មាធិការបក្សប្រជាជនចិនប្រចាំទីក្រុងណាននីង និងជាអភិបាលរងក្រុងណាននីង បានមានប្រសាសន៍ថា
រាជធានីភ្នំពេញជាទីប្រជុំជននៃនយោបាយ សេដ្ឋកិច្ច វប្បធម៌ និងទូរគមនាគមន៍នៃព្រះរាជាណាចក្រកម្ពុជា
ជាទីក្រុងបុរាណ ដែលប្រកបដោយវប្បធម៌ប្រវត្តសាស្រ្តយូរលង់ ហើយក៏ជាទីក្រុងដ៏ស្អាតមួយនៅក្នុងអាស៊ី
អាគ្នេយ៍ផងដែរ ម៉្យាងជាទីក្រុងមួយពោរពេញទៅដោយរមណីយដ្ឋាននានាជាច្រើនមានដូចជា ព្រះបរម
រាជវាំង វត្តភ្នំដ៏ល្អស្អាត វិមានឯករាជ្យដ៏ល្អប្រណិត និងមានវត្តអារាមនានា ប្រកបដោយលក្ខណៈពិសេស
នៃប្រជាជនកម្ពុជា ដែលរូបភាពទាំងអស់នេះ បានធ្វើឲ្យគណៈប្រតិភូរបស់ទីក្រុងណានជីង មិនអាចបំភ្លេច
បានចំពោះរូបភាពដ៏សែនស្រស់ត្រកាលទាំងនេះ។
លោកអភិបាលរងទីក្រុងណាននីង បន្តថាទីក្រុងណាននីងជាទីរួមខេត្តនៃតំបន់ស្វ័យ័តជនជាតិចិនហ្គ័ងស៊ី
និងជាទីប្រជុំជននៃទំនាក់ទំនងរវាងប្រទេសចិន និងបណ្តាប្រទេសអាស៊ាន។ ប៉ុន្មានឆ្នាំនេះ ទីក្រុងណាន
នីងបានយកចិត្តទុកដាក់ជាខ្លាំង ចំពោះការអភិវឌ្ឍវិស័យទេសចរ ហើយបានយកវិស័យទេសចរណ៍
ជាសសរទ្រទ្រង់ខាងយុទ្ធសាស្រ្តសេដ្ឋកិច្ចជាតិ និងបានខិតខំបណ្តុះបណ្តាលខាងវិស័យទេចរណ៍ផងដែរ។
ទីក្រុងណាននីងពោរពេញទៅដោយដើមឈើពណ៍បៃតង ហើយជាទីក្រុងណាននីង បានទទួលកិត្តិយស
និងល្បីឈ្មោះថាជាទីក្រុងបៃតង ប្រទេសចិន និងជាទីក្រុងអរិយធម៌ទូទាំងប្រទេស និងជាទីក្រុងមួយសម្រាប់
សម្រាកព្យាបាលសុខភាពដ៏ល្អប្រសើរផងដែរ។អភិបាលរងរាជធានីភ្នំពេញ លោក ឃួង ស្រេង តំណាង
លោក កែប ជុតិមា អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ភ្នំពេញ ជារាជធានី
មួយដ៏មានវ័យចំណាស់ក្នុងចំណោមទីក្រុងនានាក្នុងតំបន់ ។អស់រយៈកាលជិត៦សតវត្ស ភ្នំពេញឆ្លង
កាត់ដំណាក់កាលកសាង និងអភិវឌ្ឍជាបន្តបន្ទាប់។ លើកលែងតែក្នុងរបបប្រល័យពូជសាសន៍ដែល
មានរយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ដែលរាជធានីមួយនេះត្រូវរងការបំផ្លាញខ្ទេចខ្ទីជាផេះផង់។ ការស្តារ
និងអភិវឌ្ឍបានចាប់ផ្តើមឡើងវិញចាប់ពីថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៩៧ រហូតមកទល់នឹងពេលនេះ មាន
រយៈកាល៣៤ឆ្នាំ ក្រោមមគ្គុទ្ទេសក៍ដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន
នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
លោកបានបន្តថា វិស័យទេសចរណ៍ជាវិស័យមួយដែលមានសក្តានុពលជួយជម្រុញដល់កំណើនសេដ្ឋកិច្ច
ជាតិ ក៏ដូចជារាជធានីភ្នំពេញឲ្យមានសន្ទុះឈានឡើង ជាក់ស្តែង នៅឆ្នាំ២០១២ រាជធានីភ្នំពេញ បានទទួល
ភ្ញៀវទេសចរចំនួន ៩០២.៦៧៦នាក់ កើនឡើង ១២,១២ ភាគរយ មាន ១៣៧ សញ្ជាតិ ស្មើនិង ២៤,៤០ ភាគ
រយធៀបនឹងភ្ញៀវទេចរទូទាំងប្រទេស ដែលមានចំនួន ៣.៥៨៤.៣០៧ នាក់។ ចំពោះត្រីមាសទី១ ឆ្នាំ២០១៣
នេះ រាជធានីភ្នំពេញ បានទទួលភ្ញៀវទេសចរចំនួន ២៥៧.១៦២នាក់ ក្នុងនោះ សុទ្ធតែជាភ្ញៀវដែលចូលមកក្នុង
គោលដៅសម្រាកលំហែកម្សាន្ត និងទេសចរណ៍ធុរកិច្ច។
សូមជម្រាបថា ទីក្រុងណាននីង ជាទីរួមខេត្តនៃតំបន់ស្វ័យ័តជនជាតិចិនហ្គ័ងស៊ី ដែលមានផ្ទៃក្រឡាសរុប
២២.១១២ គីឡូម៉ែតការ៉េ និងមានប្រជាជនរស់នៅចំនួន៥១សញ្ជាតិ ទីក្រុងមួយនេះជាទីក្រុងដែលសម្បូរ
ទៅដោយតំបន់ទេសចរណ៍ជាច្រើនកន្លែងដើម្បីទាក់ទាញភ្ញៀវទេសចរក្នុងប្រទេស ក៏ដូចជានៅក្រៅប្រទេស
និងនៅទូទាំងពិភពលោក ឲ្យមកដើរកំសាន្តនៅក្នុងទីក្រុងមួយនេះផងដែរ៕ស.ស្អាត