ការអភិវឌ្ឍ ITC មានសារៈសំខាន់ សម្រាប់ការលើកកម្ពស់លទ្ធភាពប្រកួតប្រជែង ផ្នែកសេដ្ឋកិច្ចនៅកម្ពុជា
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលបានថ្លែងថា ការអភិវឌ្ឍវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ព័ត៌មានវិទ្យា (ITC) ពិតជា
មានសារៈសំខាន់ណាស់ ដើម្បីសម្រេចបាន នូវការលើកកម្ពស់លទ្ធភាព​ប្រកួតប្រជែងផ្នែកសេដ្ឋកិច្ចនៅកម្ពុជា។

លោកទេសរដ្ឋមន្ត្រី ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងអះអាងបែបនេះនៅក្នុងពិធីបើកសិក្ខាសាលា
ពិគ្រោះយោបល់ថ្នាក់ជាតិលើកទី២ ស្តីពីគម្រោងផែនការមេថ្នាក់ជាតិ​សម្រាប់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា
ឆ្នាំ២០១៤-២០២០ នៅព្រឹកព្រហស្បត្តិថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៣នេះ នា​សណ្ឋាគារកាំបូឌីយ៉ាណា ។

លោកទេសរដ្ឋមន្រ្តីបានមានប្រសាសន៍បន្តថា ការធ្វើសមាហរណកម្មកម្ពុជាទៅក្នុងតំបន់ និង​ពិភពលោក
ជាពិសេសការបំពេញតួនាទីជាប្រធានអាស៊ាន ប្រកបដោយជោគជ័យកន្លងមក ព្រមទាំងការធានាឲ្យមាន
សិ្ថរភាព ម៉ាក្រូសេដ្ឋកិច្ច កំណើនសេដ្ឋកិច្ចខ្ពស់ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកិច្ចហើយជាចុងក្រោយគឺការ
អនុវត្តនូវគោលនយោបាយបើកចំហលើវិស័យវិទ្យា​សាស្ត្រ និងបច្ចេកវិទ្យាទំនើបផងដែរ។

លោកទេសរដ្ឋមន្រ្តី ឆាយ ថន បញ្ជាក់ថា ដោយមើលឃើញពីអត្ថប្រយោជន៍ផ្នែកវិទ្យាសាស្ត្រ និង បច្ចេកវិទ្យា គឺជាកម្លាំង
ចលករស្នូលក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គមឲ្យកាន់តែ​មានសន្ទុះលឿនទៅមុខ ដូចបណ្តាប្រទេសជឿនលឿន
ដទៃទៀតនោះ រាជរដ្ឋាភិបាល មានការ​ប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការអភិវឌ្ឍវិស័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានេះជាពិសេស
មានធ្វើ​ការ​កែសម្រួល យុទ្ធសាស្ត្រចតុកោណ ដែលជារបៀបវារៈ
គោលនយោបាយសង្គម សេដ្ឋកិច្ច របស់រាជរដ្ឋាភិបាលកម្ពុជា ហើយជាទស្សនៈទានរួមនៃការអភិវឌ្ឍនាពេលបច្ចុប្បន្ន
ក៏ដូចជា​ទៅអនាគត និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ (NSDP) ដោយបញ្ចូលនូវផ្នែកវ​វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា
ព័ត៌មាននេះផងដែរ។

គួរបញ្ជាក់ផងដែរថា ចាប់តាំងពីសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិលើកទី១ កាលពីថ្ងៃ​ទី៣១ ខែកក្កដា ឆ្នាំ២០១២
ក្រសួងផែនការរួមជាមួយនឹងគណៈកម្មាធិការ ដឹកនាំបច្ចេកទេស​ផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាហើយនិងសិក្ខាសាលា
ពីគ្រោះយោបល់ថ្នាក់ជាតិលើកទី២ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៣នេះ។ ព្រមជាមួយគ្នានេះឯកសារចំបងនៃគម្រោង
ផែនការ​មេ​ជាតិ​វិ​ទ្យាសាស្ត្រ និងបច្ចេកវិទ្យាដែលត្រូវលើកយកមកពិភាក្សាគ្នាទាំងនោះរួមមាន៥ចំណុច ក្នុងនោះចំណុច
និមួយៗបានលំអិតទៅដោយផែនការមេមានដូចជា៖

១- ផែនការមេជាតិ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា សម្រាប់ឆ្នាំ ២០១៤ ដល់ ២០២០
២- អនុក្រិតស្តីពីការបង្កើតស្ថាប័នទទួលបន្ទុកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា
៣- ច្បាប់សម្រាប់លើកស្ទួយវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា
៤- ឯកសារស្តីពីការបង្កើតមជ្ឈមណ្ឌលព័ត៌មានវិទ្យា និងបច្ចេកវិទ្យា ព្រមទាំង Website (snt.gov.kh)
៥- ឯកសារស្តីពីផែនការសកម្មភាពលើទិសដៅសំខាន់៣គឺ៖ កសិកម្មឧស្សាហកម្មបឋមនិង ICT
ដែលជាការស្តែងចេញ នូវផែនការសកម្មភាព ខ្នាតតូចជាក់ស្តែង នៃផែនការមេ ៕ ស.ស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

វិធីសាស្ត្រធ្វើឲ្យ​ស្បែក​ស្រស់​ស្រាយ​នៅ​ពេល​​ព្រឹក​សំរាប់​អ្នក​ដែល​ ចូល​គេង​ក្នុង​វេលា​យប់​ជ្រៅ​​
វិទ្យាសាស្ត្រ • កាលពី​ : 12 កន្លងទៅ • បើកមើល : [812]

អ្នកដែលទទួលទានដំណេកក្នុងពេលយប់ជ្រៅជាប្រចាំបើសិនជា ចង់ក្រោកពី​ដំណេក​មាន​ភាពស្រស់​ស្រាយ​​​លោក​​​អ្នក​​គួរ​​អនុវត្ត​​ វិធីសាស្ត្រ​​​​ដូចខាងក្រោមៈ
- ទឹកក្រូចឆ្មារៈ ចំពោះអ្នកដែលទទួលទានដំណេកក្នុងពេលយប់ជ្រៅជាប្រចាំនោះ

... អានបន្ត


សួស្ដី​យុវវ័យ ប្រិយមិត្ត​អ្នក​អាន​ជា​ទី​ស្រលាញ់​រាប់​អាន។ រយៈ​ពេល​ជាង​ពីរ​ឆ្នាំ
វិទ្យាសាស្ត្រ • កាលពី​ : 12 កន្លងទៅ • បើកមើល : [810]

សួស្ដី​យុវវ័យ ប្រិយមិត្ត​អ្នក​អាន​ជា​ទី​ស្រលាញ់​រាប់​អាន។ រយៈ​ពេល​ជាង​ពីរ​ឆ្នាំ​របស់​ខ្ញុំ​នៅ​ក្នុង​អាជីព​សារព័ត៌មាន​ផ្ដោត​លើ​ វិស័យ​សិល្បៈ​ខ្មែរ​ជា​មួយ​យុវវ័យ​មួយ​ក្រុម​មក​ពី​មហាវិទ្យាល័យ​ផ្សេងៗ​ គ្នា​គឺ​ជា​រយៈ​

... អានបន្ត


សួស្ដី​យុវវ័យ ប្រិយមិត្ត​អ្នក​អាន​ជា​ទី​ស្រលាញ់​រាប់​អាន។ រយៈ​ពេល​ជាង​ពីរ​ឆ្នាំ
វិទ្យាសាស្ត្រ • កាលពី​ : 12 កន្លងទៅ • បើកមើល : [988]

សួស្ដី​យុវវ័យ ប្រិយមិត្ត​អ្នក​អាន​ជា​ទី​ស្រលាញ់​រាប់​អាន។ រយៈ​ពេល​ជាង​ពីរ​ឆ្នាំ​របស់​ខ្ញុំ​នៅ​ក្នុង​អាជីព​សារព័ត៌មាន​ផ្ដោត​លើ​ វិស័យ​សិល្បៈ​ខ្មែរ​ជា​មួយ​យុវវ័យ​មួយ​ក្រុម​មក​ពី​មហាវិទ្យាល័យ​ផ្សេងៗ​ គ្នា​គឺ​ជា​រយៈ​

... អានបន្ត


សួស្ដី​យុវវ័យ ប្រិយមិត្ត​អ្នក​អាន​ជា​ទី​ស្រលាញ់​រាប់​អាន។ រយៈ​ពេល​ជាង​ពីរ​ឆ្នាំ
វិទ្យាសាស្ត្រ • កាលពី​ : 12 កន្លងទៅ • បើកមើល : [749]

សួស្ដី​យុវវ័យ ប្រិយមិត្ត​អ្នក​អាន​ជា​ទី​ស្រលាញ់​រាប់​អាន។ រយៈ​ពេល​ជាង​ពីរ​ឆ្នាំ​របស់​ខ្ញុំ​នៅ​ក្នុង​អាជីព​សារព័ត៌មាន​ផ្ដោត​លើ​ វិស័យ​សិល្បៈ​ខ្មែរ​ជា​មួយ​យុវវ័យ​មួយ​ក្រុម​មក​ពី​មហាវិទ្យាល័យ​ផ្សេងៗ​ គ្នា​គឺ​ជា​រយៈ​

... អានបន្ត


សួស្ដី​យុវវ័យ ប្រិយមិត្ត​អ្នក​អាន​ជា​ទី​ស្រលាញ់​រាប់​អាន។ រយៈ​ពេល​ជាង​ពីរ​ឆ្នាំ
វិទ្យាសាស្ត្រ • កាលពី​ : 12 កន្លងទៅ • បើកមើល : [727]

សួស្ដី​យុវវ័យ ប្រិយមិត្ត​អ្នក​អាន​ជា​ទី​ស្រលាញ់​រាប់​អាន។ រយៈ​ពេល​ជាង​ពីរ​ឆ្នាំ​របស់​ខ្ញុំ​នៅ​ក្នុង​អាជីព​សារព័ត៌មាន​ផ្ដោត​លើ​ វិស័យ​សិល្បៈ​ខ្មែរ​ជា​មួយ​យុវវ័យ​មួយ​ក្រុម​មក​ពី​មហាវិទ្យាល័យ​ផ្សេងៗ​ គ្នា​គឺ​ជា​រយៈ​

... អានបន្ត


ព័ត៌មាន​សំខាន់ៗ

នៅលើចិញ្ចើម​ផ្លូវក្នុងរាជ​ធានីភ្នំពេញ ​ពាសពេញ​ទៅដោយគំនរសំរាម ​

ភ្នំពេញៈ ​បើងាកមកមើលនៅ​តាម​ដង​​វិថីតូចធំ​ជា​...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [380]


ថៃថ្លែងពី៤ចំនុចទៅកាន់តុលាការយុត្តិធ៌ម អន្តរជាតិក្នុងរឿងក្តីប្រាសាទព្រះវិហារ

ថៃថ្លែងពី៤ចំនុចទៅកាន់តុលាការយុត្តិធ៌ម  ...អានបន្ត

នយោបាយ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [350]


សាក​សព​ ៦៤នាក់​ត្រួវ​បាន​រកឃើញនៅ​ភាគ​ខាងលិច​នៃរដ្ឋ​ Jalisco​ ​និងរដ្ឋ Michoacan​

ប្រទេសម៉ិចស៊ីកូ៖ កាលពីថ្ងៃម្សិលមិញក្រុមអ្នករុករករប...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [346]


វិស័យអប់រំឯកជនបានចូលរួមអភិវឌ្ឍន៏ធនធានមនុស្សនៅកម្ពុជា

កម្ពុជាពិតជាត្រូវការនូវវិស័យអប់រំនិងបណ្តុះបណ្តាលវិ...អានបន្ត

ស្ថាប័នអប់រំនៅកម្ពុជា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [704]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 440 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 952 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 197 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 963852​ នាក់