ភ្នំពេញ៖ នាយករដ្ឋមន្ដ្រីថៃលោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ត្រា អតីតនាយករដ្ឋមន្រ្តីថៃឆាវ៉ាលីត យុងឆៃយុទ្ធ
និងនាយករដ្ឋមន្រ្តីឡាវនិងគណៈប្រតិភូរបស់ខ្លួនបានធ្វើដំណើរមកដល់ព្រលានយន្ដហោះអន្ដរជាតិភ្នំពេញនៅ
វេលាម៉ោង ២និង៣០នាទីដើម្បីចូលរួមគោរពវិញ្ញាណក្ខន្ធសពបិតាបង្កើតសម្ដេចតេជោហ៊ុន សែនគឺអ្នកឧកញ៉ា
មហាភក្ដីសប្បុរិសភោគាធិបតីហ៊ុននាងដែលបានទទួលមរណភាពកាលពីព្រឹកទាបភ្លឺថ្ងៃទី១២ខែកក្កដាឆ្នាំ
២០១៣កន្លងទៅ។
ការអញ្ជើញរបស់លោកស្រីយីងឡាក់ចូលរួមគោរពវិញ្ញាណក្ខន្ធសពបិតាសម្ដេចតេជោហ៊ុនសែនខាងលើនេះ
បានធ្វើឡើងរយៈពេល២ថ្ងៃបន្ទាប់ពីអតីតនាយករដ្ឋមន្ដ្រីថៃនិងជាបងបង្កើតរបស់លោកស្រីយីងឡាក់គឺលោក
ថាក់ស៊ីនស៊ីណាវ៉ាត់ត្រាក៏បានអញ្ជើញមកគោរពវិញ្ញាណក្ខន្ធសពអ្នកឧកញ៉ាមហាភក្ដីសប្បុរិសភោគាធិបតី
ហ៊ុន នាង ផងដែរ។
នៅក្នុងឱកាសនៃការមកដល់របស់នាយករដ្ឋមន្រ្តីយីងឡាក់ខាងលើនេះគេបានសង្កេតឃើញវត្តមានលោក
ឃ្លាំង ហួត អភិបាលខណ្ឌឫស្សីកែវនិងមន្រ្តីមួយចំនួនទៀតទៅទទួលផងដែរ។
សូមបញ្ជាក់ថាសពអ្នកឧកញ៉ាមហាភក្ដីសប្បុរិសភោគាធិបតីហ៊ុននាងនឹងត្រូវបញ្ចុះនៅថ្ងៃទី១៧ខែកក្កដាឆ្នាំ
២០១៣នៅវត្ដព្រះបារមីវង្កដ្ឋបូរីក្នុងសង្កាត់ទឹកថ្លាខណ្ឌសែនសុខក្រោយពីតម្កល់ធ្វើបុណ្យតាមប្រពៃណីខ្មែរនៅ
គេហដ្ឋានរបស់សម្ដេចក្បែរវិមានឯករាជ្យរយៈពេលមួយសបា្ដហ៍មកនេះ៕
ដោយ៖ ស-ស្អាត