ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញនាព្រឹកថ្ងៃទី១២ សីហា លោក ប៉ា សុជាតិវង្ស អភិ
បាលនៃគណៈអភិបាលរាជធានីភ្នំពេញបានដាក់វិធានការដល់ខណ្ឌទាំង៩ពិសេសខណ្ឌដែលមានភូមិសាស្ត្រ
ជាប់ដងទន្លេមេគង្គត្រូវចាត់វិធានការបញ្ឈប់ការបូមខ្សាច់ក្នុងមូលដ្ឋានរបស់ខ្លួនជាបន្ទាន់ចាប់ពីពេលនេះទៅ ។
លោក អភិបាលបន្តថាសាលារាជធានីភ្នំពេញក៏ត្រូវធ្វើការពិនិត្យពិចារណាចំពោះការស្នើរសុំបូមខ្សាច់ក្នុងភូមិ
សាស្ត្ររាជធានីភ្នំពេញត្រូវឆ្លងកាត់សាលារាជធានីភ្នំពេញជាមុន និងត្រូវមានការទទួលខុសត្រូវនិងមិនត្រូវ
ឆ្លើយដាក់គ្នារវាងស្ថាប័នពាក់ព័ន្ធ ។
ក្រោយពីសង្កេតឃើញមានចំណុចអសកម្មជាច្រើននិងបង្កការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋលើផលប៉ះពាល់
បរិស្ថាននិងផលប្រយោជន៍ប្រជាពលរដ្ឋ ។ លោក ប៉ា សុជាតិវង្សក៏បានណែនាំដល់អាជ្ញាធរដែនដីនិងសមត្ថ
កិច្ចទាំងអស់ត្រូវបន្តយកចិត្តទុកដាក់ក្នុងកំរិតខ្ពស់ជាងពេលណាណាទាំងអស់ ដើម្បីរក្សាការពារសន្តិសុខ
សណ្តាប់ធ្នាប់ក្នុងរាជធានីភ្នំពេញឲ្យបានល្អប្រសើរពិសេសចាប់ពីក្រោយ គ.ជ.ប ប្រកាសលទ្ធផលឆ្នោត
បណ្តោះអាសន្ននាព្រឹកថ្ងៃទី១២ សីហានេះតទៅ ។
លោកសង្កត់ធ្ងន់ថា ត្រូវតាមដានការប្រែប្រួលសភាពការផ្សេងៗនិងទប់ស្កាត់ឲ្យបានទាន់ពេលវេលាចំពោះអំពើ
ដែលនាំឲ្យមានអស្ថិរភាពសង្គម បង្កឲ្យមានអំពើហិង្សានិងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ ៕
ដោយ៖ ស.ស្អាត