​ក្រសួង​ព័ត៌​មាន​ ព្រមាន​នឹង​ដក​អាជ្ញាប័ណ្ណ​បិទ​មិន​ឱ្យ​ដំណើរ​ការ​អាជី​កម្ម ​បើ​សិន​ប្រព័ន្ធ​​ផ្សព្វ​ផ្សាយ​​ណា​ថា ​ពិសារ​​គ្រឿង​ស្រវឹង​ទៅ​​មាន​រ​ស​​ជាតិ​​ឆ្ងាញ់​​ជាប់​​មាត់​​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញ៖ បើ​យោង​ទៅតាមព្រមានរបស់​លោក​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ខៀវ កាញារីទ្ធ នៅក្នុង​ពិធី​បើក​វគ្គ​បណ្តុះ ​បណ្តាលស្តីពី «​កត្តា​ហានិភ័យ​លើ​ការ​មិន​ពាក់មួក​សុវត្ថិភាព និង​ការ​បើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង» កាលពី​
ព្រឹក​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៣​នេះ នៅទីស្តីការ​ក្រសួង​ព័ត៌មាន។​​

លោករដ្ឋមន្ត្រី បានព្រមានថា ប្រសិនបើប្រព័ន្ធផ្សព្វផ្សាយដូចជា៖ ​​វិទ្យុ កាសែត និងស្ថានីយ​ទូរទស្សន៍​ណាមួយនៅ​តែ​​បន្ត​​ផ្សាយស្ពត់ពាណិជ្ជកម្មទាក់ទងនឹងទៅ​ស្រាបៀរ​ថា ពិសារ​ទៅ​មាន​រសជាតិ​ផ្អែម​ជាប់មាត់ ពិសារ​ទៅ​មាន​សុខ​ភាព​​ល្អ​នោះ ក្រសួងព័ត៌មានយើង​នឹង​ដក​អាជ្ញាប័ណ្ណ​បិទ​មិន​ឲ្យ​ដំណើរការ​អាជីវកម្ម​ជា​បន្ត​ទៅទៀត​ឡើយ។​

លោករដ្ឋមន្រ្ដីក្រសួងព័ត៌មានបន្ថែមដោយបានលើកឡើងទៀតថា ក្រសួងកំពុងតែពិចារ​ណាកាត់​បន្ថយ​អំពីការ​ផ្សព្វ​​ផ្សាយ​ពាណិជ្ជកម្មទាក់ទងនឹងគ្រឿងស្រវឹង ដោយហាមមិនឲ្យមានការប្រលង​ប្រជែង​ប្រកាស​​ផ្ដល់រង្វាន់ និងលើក​​អំពី​គុណ​​ភាពស្រានៅតាមកញ្ចក់ទូរទស្សន៍ និងវិទ្យុ ហើយបើសិនជាស្ថានីយ៍ វិទ្យុ និងទូរទស្សន៍ណាមួយ ដែលនៅ​​​តែបន្ដការផ្សព្វផ្សាយទៀត ក្រសួងនឹងដកហូតអាជ្ញាប័ណ្ណ និងបិទ​ស្ថានីយ៍​តែម្ដង។​

លោក ​រដ្ឋមន្ត្រី ​បានសង្កត់ដែរ​ថា ការផ្សាយពាណិជ្ជកម្ម​ គឺវាពិតជា​ផ្នែក​មួយ​នៃ​សេរីភាព​នៃ​ការ​ទទួលបាន​ព័ត៌មាន​ដែរ​​។ ប៉ុន្តែកន្លងមក ការផ្សាយពាណិជ្ជកម្ម​ទាល់​តែមាន​ច្បាប់ ហើយ​ច្បាប់​កន្លងមក​ក្រសួង​បាន​និយាយ​ហើយ​ថា អ​ត់​​មាន​ច្បាប់​គឺ​មិន​អនុញ្ញាត​ឲ្យ​មានការ​ផ្សាយពាណិជ្ជកម្ម​ស្រាបៀរថា​ ស្រា​ពិសារ​ទៅ​មាន​​​អារម្មណ៍​ភ្លឺ​ថ្លា ក្លិន​ផ្អែម​ជាប់​​មាត់​​​អី​គេ​នោះ​ទេ។​

ទាក់ទិននឹងបញ្ហាផ្សព្វផ្សាយពាណិជ្ជកម្មស្របៀរនេះ ​ក្រសួង​បាន​ឲ្យ​លុបចោល​មិន​ឲ្យ​ផ្សាយ​ទៀត​ទេ។លើកលែង​ពីរ​​អាទិត្យ​មុន​ក្នុង​ពិធីបុណ្យ​ធំៗដូចជា​បុណ្យអុំទូក​ជាដើម​ក្រសួង​អនុញ្ញាត​ឲ្យ​ចាក់ផ្សាយ​ពាណិជ្ជកម្ម​ស្រាដោយសារ​ថា​ បញ្ហា​​គ្រឿង​ស្រវឹង​នេះ​មាន​ក៏មាន​មនុស្ស​ជិត​កន្លះ​លាន​នាក់​ដែរ ដែល​ធ្វើការ​ក្នុង​ផ្នែក​នេះ តែ​ការផ្សាយ​ត្រូវ​ភ្ជាប់​សំ​​ឡេង​​​​មួយ​ទៀតថា បើ​ពិសារ​ស្រា​កុំ​បើកបរ។​

លោក​រដ្ឋមន្ត្រី​បញ្ជាក់​ថា កន្លងមក​ក្រសួង​បាន​អនុវត្ត​ច្រើន​មក​ហើយ ដូចជា​រាល់​ការផ្សាយ​​ស្រាបៀរ ​តែងតែ​ដាក់​​ពាក្យ​​ពីក្រោយ​បើ​ពិសារ​ស្រា​សូមកុំ​បើកបរ ជាពិសេស​ការផ្សាយ​អួត​គុណភាព​ខ្ពស់​ពេក​ក្រសួង​មិន​អនុញ្ញាត​ទេ ក្រសួង​បាន​ឲ្យ​កាត់ចោល​ភ្លាម។ ខាងមុខនេះ​ក្រសួង​នឹង​ពិចារណា​តទៅទៀត​ថា ក្រសួង​ធ្វើ​អី​បាន​តទៅទៀត បើ​​ នៅតែ​បន្ត​មានការ​ផ្សាយ​របៀប​នេះ​ទៀត ក្រសួង​នឹង​បិទ​ស្ថានីយទូរទស្សន៍ ឬ​វិទ្យុ​ណា​ដែល​ផ្សាយ​នោះ៕​ 
ដោយ៖ មករា​

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1086]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [888]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1180]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1179]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1096]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

មន្រ្តីរាជរដ្ឋាភិបាលនិងម្ចាស់ជំនួយពិភាក្សា គ្នាអំពីសេចក្តីព្រាងច្បាប់គោលនយោបាយដីធ្លី

មន្រ្តីរាជរដ្ឋាភិបាលនិងម្ចាស់ជំនួយពិ...អានបន្ត

នយោបាយ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [338]


ការប៉ះ​ទង្គិច​គ្នា​នៅតំបន់​ XinJiang​ ស្លាប់​មនុស្ស ១៦នាក់​

ប្រទេសចិន៖ កាលពីល្ងាចថ្ងៃច័ន្ទម្សិលមិញ មនុស្សចំនួន...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [317]


ACUផ្សព្វផ្សាយពីពាក្យប្តឹងពាក់ព័ន្ធនឹងភាពមិនប្រក្រតីមួយចំនួនតាមមន្ទីរនៅខេត្ត ឧត្តរមានជ័យ

ភ្នំពេញ៖ អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU)បានចេញ​ស...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [338]


​បា​​រំាង​​ប​ន្ត​​ជួយ​​កែ​​លម្អ​​ប្រ​​ពន្ធ័​​សិ្ថ​តិ​​​នៅ​កម្ពុ​ជា​​​ឲ្យ​ស្រប​​​តាម​​ស្ត​ង់​​ដារ​​

ភ្នំពេញ៖ រដ្ឋាភិបាលបារំាងបង្ហាញជំហរឹងមំាគាំទ្រដល់ក...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [336]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 390 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1236 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 864913​ នាក់