ប៉ោយប៉ែត៖ ហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងប៉ោយប៉ែតស្ទើរតែទាំងស្រុងត្រូវបានកំរាមកហែងដោយជំនន់ទឹកភ្លៀង ដូចជា សាលារៀន, ផ្លូវលំ និងផ្លូវបេតុងមណ្ទលសុខភាព ដែលបណ្តាលមកពីជំនន់ទឹកភ្លៀងបន្តធ្លាក់ចាប់តាំង
ពីថ្ងៃទី២៩ រហូតមកដល់ថ្ងៃទី ៣១កក្កដានេះ។
ពលរដ្ឋដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងមានសភាពធ្ងន់ធ្ងរជាងគេ នៅសង្កាត់ប៉ោយប៉ែតផ្នែកខាង
ជើងផ្លូវជាតិលេខ៥ ។ចំណែកអ្នកភូមិខាងត្បូងផ្លូវជាតិលេខ៥វិញថ្វីបើពេលនេះមិនទាន់មានការជន់លិច ប៉ុន្តែ
អូរព្រំដែនកម្ពុជា-ថៃ គេឃើញកំពស់ទឹកចាប់ ផ្ដើមហក់ឡើងជាបណ្ដើៗហើយ ។ បើភ្លៀងនៅតែបន្តធ្លាក់មក
ទៀតគេរំពឹងថា ទាំងដីខ្មែរនិងដីថៃគឺត្រូវជន់លិចភូមិអ្នកស្រុកភាគខាងត្បូងដូចគ្នា។
ដោយសារភ្លៀងនៅតែបន្តធ្លាក់នោះ ស្ថានភាពទឹកជំនន់នៅតំបន់មួយចំនួនក្នុងក្រុងបន្តឡើងលិចផ្លូវ សាលា
រៀន និងលំនៅឋានប្រជាពលរដ្ឋជាបន្តបន្ទាប់នោះ នារសៀលថ្ងៃម្សិលម៉ិញនេះ អជ្ញាធរសង្កាត់ និងក្រុងប៉ោយ
ប៉ែត បានចុះពិនិត្យមើលទីតាំងលិចលង់ដើម្បីរិះរកមធ្យោបាយ កាយមុខទឹក នៅទីទំនាបបញ្ជៀសនូវការលិច
លង់ទាំងនោះ។ ប៉ុន្តែនៅយប់មិញនេះដែរគេឃើញភ្លៀងមិនបន្តធ្លាក់មកទៀតទេ ទំនងជារួចផុតពីឥទ្ធិពល
សម្ពាធទាបនោះហើយរួមទាំងអជ្ញាធរបានកាយបើកមុខទឹកនៅកន្លែងមួយចំនួនទៀតនោះ គេរំពឹងថាទឹកនឹង
ស្រកផុតពីសាលារៀន និងផ្ទះអ្នកស្រុកក្នុងពេលឆាប់ៗនេះ ។
ទន្ទឹមគ្នានោះដែរ អភិបាលក្រុងប៉ោយប៉ែត លោក ង៉ោ ម៉េងជ្រួន ក៏មិនបណ្តោយចំពោះ បញ្ហានេះទេ បានដឹកនាំ
ក្រុមការងារនិងនាំគ្រឿងចក្រ ចុះត្រួតពិនិត្យនិងកាយប្រឡាយ ស្តាលូរំដោះទឹកជូនប្រជាពលរដ្ឋនៅក្នុងភូមិ
ក្បាលស្ពាន១ ក្បាលស្ពាន២ ព្រោះចំណុចទាំងពីរនេះលិចខ្លាំងជាងគេ។ លោកអភិបាលក្រុងបានបញ្ជាក់ថា
ការជន់លិចនេះគឺបណ្តាលមកពីស្ទះលូ ទឹកហូរមិនទាន់។
ប្រជាពលរដ្ឋមានផ្ទះក្បែរមាត់អូរព្រំដែនកម្ពុជា-ថៃវិញបានសម្តែងការព្រួបារម្មណ៍យ៉ាងខ្លាំងចំពោះ បញ្ហនេះ
ព្រោះទឹកអូរឡើងខុសពីធម្មតា ដោយភ្លៀងធ្លាក់ជាប់គ្នា៤ទៅ៥ថ្ងៃទាំងក្នុងទឹកដីខ្មែរ និងថៃទើបទឹកអូរឡើង
រហូតដល់ជើងសរសរផ្ទះ របស់ពួកគាត់តែមិនទាន់ធ្ងន់ធ្ងរទេ។ ការព្រួយបារម្មណ៍នេះដោយសារពួកគាត់ មាន
កូនចៅតូចៗច្រើនហើយរវល់ចេញទៅរកស៊ីបាត់ៗពីផ្ទះគ្មានអ្នកមើលខ្លាចក្មេងៗទាំងនោះទៅលេងទឹក ជួប
ហេតុអាក្រក់ផ្សេងៗ។
ដោយឡែកផ្លូវជាតិលេខ៥៦ ចេញពីក្រុងសិរិសោភ័ណឆ្ពោះទៅស្រុកថ្មពួកក៏ត្រូវទឹកលិច និងរអិលធ្វើឲ្យប្រជា
ពលរដ្ឋស្ទើតែមិនអាចធ្វើដំណើរបានទៀតផងព្រោះផ្លូវមួយខ្សែនេះទើបតែសាងសង់នៅពេលកន្លងមកនេះ វា
អាចនឹងរងការខូចខាតទៅវិញផងដែរ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី៣០ កក្កដា ក្រសួងធនធានទឹកនិងឧត្តុនិយមបានចេញសេចក្ដីប្រកាសអាសន្នមួយ ពី
ប្រព័ន្ធសម្ពាធទាបដែលអាចធ្វើឲ្យកម្ពុជាទទួលរងការគំរាមកំហែងដោយទឹកភ្លៀងយ៉ាងជោរជន ពិសេសតំបន់
សមុទ្រ និងតំបន់អាងទន្លេមេគង្គក្រោមនិងលើចាប់ពីថ្ងៃទី០៣-០៥ ខែ សីហា ឆ្នាំ ២០១៣ ។ ដូច្នេះប្រជាពលរដ្ឋ
ដែលរស់នៅតំបន់ទាំងនោះត្រូវតែប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់ ដើម្បីបញ្ជៀសឲ្យបានពីឧបទ្ទវហេតុ
ដោយចៃដនណាមួយកើតឡើងមកលើក្រុមគ្រួសារ៕
ដោយៈស.ស្អាត