ក្រុងគីង ហ្សូ ចងសម្ព័ន្ធ​មេ​ត្រី​ភាព​ជា​មួ​យ​រាជ​ធានី​ភ្នំ​ពេញ និង​ខេត្ត​ព្រះ​សី​ហនុ
ពេលវេលាចេញផ្សាយ៖​ (កាលពី 13 កន្លងទៅ )  

ភ្នំពេញ៖ អគ្គលេខាធិការរងរដ្ឋាភិបាលក្រុង គីង ហ្សូ (Qing zho ) នៃតំបន់ស្វយ័តក្វាងស៊ី ប្រទេសចិន នាព្រឹក​​
ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៣នេះបានដឹកនាំគណៈប្រតិភូចូលជួបសម្តែងការគួរសម ជាមួយ លោក ប៉ា សុជាតិ​
វង្ស អភិបាល រាជធានីភ្នំពេញបំណងរឹតចំណងមេត្រីភាព និងពង្រឹកកិច្ចសហប្រតិបតិ្តការរវាង ប្រជាជន និង​
ប្រទេសទាំងពីរចិន-កម្ពុជា។

លោក ហ្វ័ង យី ( HAUNG YI ) អគ្គលេខាធិការរងរដ្ឋាភិបាលក្រុង គីង ហ្សូក្នុងជំនួបសម្តែងការគួរសមនោះ បាន​
ជម្រាបជូនអំពីបំណងនៃដំណើរទស្សនកិច្ចរបស់លោក និង គណៈប្រតិភូមកព្រះរាជាណាចក្រកម្ពុជា ពិសេស​
រាជធានីភ្នំពេញនិងខេត្តព្រះសីហនុគឺដើម្បីស្វែងយល់និងពិនិត្យអំពីលទ្ធភាពបន្ថែមសម្រាប់ការភ្ជាប់ទំនាក់
ទំនងមេត្រីភាព ក្នុងការចងសម្ព័ន្ធភាពជាមួយក្រុង គីង ហ្សូ នៃតំបន់ស្វយ័តក្វាងស៊ី ប្រទេសចិន។ លោក អគ្គ​
លេខា​ធិការរង ក៏បានអញ្ជើញ លោក ប៉ា សុជាតិវង្សនិងគណៈប្រតិភូរាជធានីភ្នំពេញ ទៅចូលរួមក្នុងពិធី​
ពិព័រណ៍​អាស៊ាន-ចិន នាខែកញ្ញាខាងមុខនេះ។

ជាការឆ្លើយតបលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញបាន​ទទួលយកនូវសំណើនេះ​ ហើយសន្យា​
ថានឹងចាត់តាំងប្រតិភូសាលារាជធានីភ្នំពេញមួយក្រុម ដើម្បីទៅចូលរួមក្នុង​ពិព័រណ៍អាស៊ាន-ចិនដែលនឹង​
ប្រារព្ធនាខែកញ្ញាខាងមុខនេះតាមការអញ្ជើញ ។ លោកបញ្ជាក់ថា ក្រោយពីបំពេញទស្សនកិច្ចក្នុងពិធីពិព័រណ៍
ប្រតិភូរបស់សាលារាជធានីភ្នំពេញនិងបន្តទស្សនកិច្ចទៅកាន់ខេត្ត-ក្រុងមួយចំនួនរបស់ប្រទេសចិន​ដែលបាន​
ចង​សម្ព័ន្ធភាព និងគ្នាកន្លងមក។ លោក អភិបាលក៏បានជម្រាបគណៈប្រតិភូចិន អំពីវិសាលភាពនៃសក្ក​ដានុ​
ពល​របស់រាជធានីភ្នំពេញ ដែលជាបេះដូងតែមួយគតរបស់ព្រះរាជាណាចក្រកម្ពុជា ដែល បានស្រូបយក​អ្នក​
ទេសចរណ៍ជាតិ និងអន្តរជាតិឲ្យមកទស្សនាបានរាប់លាននាក់ក្នុងមួយឆ្នាំៗ ពិសេសគឺជាមជ្ឈមណ្ឌល សេដ្ឋ​
កិច្ច ពាណិជ្ជកម្ម និងនយោបាយ ដ៏សំខាន់របស់ប្រទេស។

សូមបញ្ជាក់ថា ជំនួបរវាង HAUNG YI អគ្គលេខាធិការរងរដ្ឋបាលក្រុងគីង ហ្សូ នៃតំបន់ ស្វាយ័តក្វាងស៊ី
ប្រទេស​ចិន និងលោក ប៉ា សុជាតិវង្សអភិបាលរាជធានីភ្នំពេញ នាព្រឹកមិញនេះ គឺជាការពង្រឹង​នៃចំណងកិច្ច​
សហប្រតិបត្តិការ រវាង កម្ពុជា-ចិន ឲ្យកាន់តែមានភាពស្អិតរមួត ព្រមទាំងបន្តពិនិត្យមើល​អំពីលទ្ធភាព​របស់​
ខេត្ត-ក្រុងណាបន្ថែមដែលមិនទាន់ចងសម្ព័ន្ធភាពជាមួយរាជធានីភ្នំពេញ ដើម្បីចងសម្ព័ន្ធភាព និងគ្នាឲ្យបាន​
កាន់តែច្រើនថែមទៀត ៕

ដោយ៖ស.ស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ព័ត៌មាន​សំខាន់ៗ

ឆ្នាំ២០១៣ ​កម្ពុជានាំអង្ករ​ចេញទៅកាន់​ទីផ្សារអន្តរជាតិ​បានជិត៤សែនតោន​

ភ្នំពេញ៖ កម្ពុជាបាន​អនុវត្តផែនការនាំអង្ករចេញបានជិត...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [423]


អត់ចេះអីសោះបន្លំធ្វើគ្រូខ្មែរ ដើម្បីបានលេងប្រដាប់ភេទស្រីៗ

អត់ចេះអីសោះបន្លំធ្វើគ្រូខ្មែរដើម្បីប...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [450]


សួស្ដី​យុវវ័យ ប្រិយមិត្ត​អ្នក​អាន​ជា​ទី​ស្រលាញ់​រាប់​អាន។ រយៈ​ពេល​ជាង​ពីរ​ឆ្នាំ

សួស្ដី​យុវវ័យ ប្រិយមិត្ត​អ្នក​អាន​ជា​ទី​ស្រល...អានបន្ត

សេដ្ឋកិច្ច • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [427]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 467 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 867 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 542 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1230966​ នាក់