បាល់ទាត់៖ កាលពីរាត្រីយប់មិញនេះ វេលាម៉ោង ២និង៤៥នាទី ក្រុមបិសាចក្រហម Manchester United បានបរាជ័យយ៉ាងធ្ងន់ធ្ងរក្រោមស្នាដៃរបស់ក្រុម Olympiakos ដោយលទ្ធផល ២-០ នៅក្នុងជើងទី ១នៃវគ្គ ១៦ក្រុមចុងក្រោយនៃពានរង្វាន់ Uefa Champion league ដោយគ្រាប់បាល់ទី ១គឺរកបានដោយកីឡាករ
Alejandro Dominguez នៅនាទីទី ៣៨ ចំណែកគ្រាប់បាល់ទី ២វិញគឺរកបានដោយកីឡាករ Joel Campbell
នៅនាទីទី ៥៤។ ដូច្នេះ ជំនួបរវាងក្រុមទាំង ២នៅក្នុងជើងទី ២គឺនឹងត្រួវធ្វើឡើងនៅថ្ងៃទី ១៩ មីនាខាងមុខ
នេះនៅក្នុងពហុកីឡាដ្ឋាន Old Trafford។ សូមបញ្ជាក់ថា ក្រុម Olympiakos គឺជាក្រុមដ៏ល្បីល្បាញមួយ ប្រចាំលីកនៅក្នុងប្រទេសក្រិចដែលមានពិន្ទុចំនួន ៧៤ពិន្ទុ នាំមុខក្រុមលេខ ២ចំនួន ២០ពិន្ទុ ហើយក្រុម
មួយនេះគឺមិនដែលបរាជ័យឡើយ ពោលគឺ ឈ្នះ ២៤ប្រកួត និងស្មើចំនួន ២ប្រកួត។ ចំណែកក្រុមបិសាច
ក្រហម Manchester United វិញគឺមានត្រឹមតែ ៤៥ពិន្ទុប៉ណ្ណោះស្ថិតនៅលេខរៀងទី ៦នៃពានរង្វាន់
Barclay Premier League៕ ដោយ៖ តុលា